Showing posts with label Top Product. Show all posts
Showing posts with label Top Product. Show all posts

Thursday, October 12, 2017

សម្រប​នឹង​ការ​ថត​រូប​កំពុង​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ខ្លាំង​នា​ពេល​បច្ចុប្បន្ន ក្រុមហ៊ុន​បច្ចេកវិទ្យា​ជា​ច្រើន​បាន​ច្នៃ​ប្រឌិត​បង្កើត​ឡើង​តៗ​គ្នា​នូវ​ឧបករណ៍​ជំនួយ​ក្នុង​ការ​ថត​រូប​ឲ្យ​បាន​រហ័ស​និង​ងាយស្រួល។​ ឧបករណ៍ Gimbal និង ដង​ Selfie ជឿជាក់​ថា​មាន​ប្រិយមិត្ត​ជា​ច្រើន ធ្លាប់​ប្រើប្រាស់​វា ប៉ុន្តែ​ប្រាកដ​ជា​មិន​ទាន់​ស្គាល់​ពី​ដើម​កំណើត​និង​អត្ថប្រយោជន៍​សំខាន់​របស់​វា​នោះ​ឡើយ។

១.ដង​ Selfie ៖


ដង​ថត​ Selfie ជា​ឧបករណ៍​មួយ​ដែល​ត្រូវ​បាន​គេ​ប្រើ​ដើម្បី​ថត​រូប Selfie ឬ​ថត​រូប​ទូទៅ ដោយ​ដាក់​ទូរសព្ទ​ឬ​កាមេរ៉ា​ភ្ជាប់​ជាមួយ​បរិវេណ​ផ្នែក​ខាង​ចុង​ដង។​ ជា​ទូទៅ​អាច​ចាប់​ភ្ជាប់​ជាមួយ​ទូរសព្ទ​បាន ដោយ​ពឹង​ផ្អែក​លើ​ដែក​ឬ​ជ័រ​បង្រួម​ចូល​គ្នា នៅ​ចុង​ម្ខាង។​ ឧបករណ៍​ខ្លះ​មាន​ការ​បញ្ជា​តាម​រយៈ​តេឡេ​បញ្ជា (Remote) ឬ​ខ្លះ​ទៀត​ប្រើប្រាស់ Bluetooth។​


ដង​ថត​ Selfie ដំបូង​បង្អស់​លេច​មុខមាត់​តាំង​ពី​ឆ្នាំ ១៩២៥ ព្រោះ​កាល​នោះ​មាន​លេចចេញ​នូវ​រូបភាព​មួយ​សន្លឹក ដែល​បង្ហាញ​ពី​បុរស​ម្នាក់​និង​ប្រពន្ធ​របស់​គាត់ ថត​រូប​មុខ​ខ្លួន​ឯង ដោយ​ប្រើ​ដង​ដែក​រាង​វែង​ស្រប​ទៅ​កាមេរ៉ា។ ក្រោយ​មក​ចូល​ដល់​ឆ្នាំ ១៩៩៥ ឧបករណ៍​បុរាណ​នេះ​ត្រូវ​បាន​គេ​កត់​ចូល​ក្នុង​សៀវភៅ ក្រោម​ចំណង​ជើង "ការ​បង្កើត​ដែល​ឥត​បាន​ការ​ទាំង ១០១" ក្រោយ​មក​ឧបករណ៍​ឥត​បាន​ការ​ក៏​បាន​ក្លាយ​ជា​ការ​ពេញ​និយម​ជុំវិញ​ពិភពលោក​នៅ​អំឡុង​ទសវត្សរ៍​ទី ២១។
@ អត្ថប្រយោជន៍​នៃ​ការ​ប្រើ​ដង​ Selfie
  • - អាច​ថត​រូប​លក្ខណៈ​ជា​ក្រុម​បាន​ងាយ​ស្រួល
  • - មិន​ចាំ​បាច់​ពឹង​អ្នក​ដទៃ​ជួយ​ថត​រូប​ឲ្យ
  • - អាច​ថត​បាន​គ្រប់​គ្នា​នៅ​ក្នុង​ក្រុម
  • - មិន​ចាំ​បាច់​ត្រូវ​ការ Tripod (ជា​ជើង​ទម្រ​កាមេរ៉ា​ស្រដៀង​ដង Selfie តែ​ពិបាក​យក​តាម​ខ្លួន)
  • - អាច​ថត​រូប​ភាព​បាន​យ៉ាង​ស្អាត​និង​រហ័ស
  • - កាត់​បន្ថយ​ភាព​ញ័រ​អំឡុង​ពេល​ថត។​
២.ឧបករណ៍ Gimbal ៖



Gimbal សំដៅ​ទៅ​កាន់​ឧបករណ៍​ម្យ៉ាង ដែល​យើង​អាច​បង្វិល​ទៅ​គ្រប់​មុំ​តាម​រយៈ​អ័ក្ស​តែ​មួយ។ អ្នក​អាច​ចាប់​យក​រូបភាព​ស្រស់​ស្អាត សឹង​តែ​គ្រប់​មុំ​ដោយ​ការ​ប្រើ Gimbal ជា​ជំនួយ។ ត្រូវ​បាន​គេ​ប្រើ​ញឹកញាប់​បំផុត ក្នុង​ការ​ថត​វីដេអូ ប៉ុន្តែ​សម្រាប់​ការ​ថត​រូប​ក៏​ធ្វើ​បាន​ដូច​គ្នា។ មិន​មាន​ការ​បង្ហាញ​ច្បាស់​ការ​ណា​មួយ​ពី​កាល​បរិច្ឆេទ​បង្កើត​ឧបករណ៍ Gimbal ផ្ទាល់​នោះ​ទេ ប៉ុន្តែ​តាម​​សែស្រឡាយ​របស់​វា​ដែល​ជា​ឧបករណ៍ Glidecam មាន​ទំហំ​ធំ និយម​ឃើញ​ប្រើ​ក្នុង​ការ​ថត​ខ្សែ​ភាពយន្ត បាន​បង្កើត​នៅ​ឆ្នាំ ១៩៩១ ដោយ​បុរស​សញ្ជាតិ​អង់គ្លេស​ Martin Stevens។


ងាក​មក​ឧបករណ៍​ Gimbal វិញ មាន ២ ប្រភេទ​ធំៗ​គឺ 3-axis និង 2-axis ដែល​វា​ខុស​គ្នា​ដូច​ជា​ការ​ប្រៀបធៀប​រវាង​រថយន្ត​និង​ម៉ូតូ​អ៊ីចឹង ព្រោះ​ពពួក 3-axis អាច​ប្ដូរ​ចលនា​ក្នុង​ទម្រង់ ៣ ផ្សេង​គ្នា ខុស​ពី 2-axis បាន​តែ ២ ទម្រង់​ប៉ុណ្ណោះ ទៀត​សោត​ 3-axis អាច​ទប់​លំនឹង​នៃ​ការ​ថត​បាន​ប្រសើរ​ជាង​ឆ្ងាយ។ ការ​ប្រើប្រាស់ យើង​អាច​យក​ទៅ​ភ្ជាប់​ជាមួយ​ស្មាតហ្វូន, កាមេរ៉ា DSLR និង​ Go Pro ជា​ដើម។​ ម៉ូដែល​ពេញ​និយម​នា​ពេល​បច្ចុប្បន្ន​មាន ២ គឺ Zhiyun Smooth-Q តម្លៃ​ប្រហែល ១៣៩ ដុល្លារ និង DJI Osmo Mobile តម្លៃ ២៩៩ ដុល្លារ។

ទស្សនា​វីដេអូ​ខាង​ក្រោម



@ អត្ថប្រយោជន៍​ឧបករណ៍ Gimbal
  • - មាន​ទម្ងន់​ស្រាល ងាយ​ស្រួល​យក​ទុក​ដាក់​តាម​ខ្លួន
  • - ផ្លាស់ទី​ថត​ជ្រុង​នៃ​មុំ​ផ្សេង​បាន​រហ័ស​និង​មិន​នឿយ​ហត់​ក្នុង​ការ​បម្លាស់​ទី
  • - រក្សា​ស្ថិរភាព​លំនឹង​បាន​ល្អ ​​- បត់បែន​បាន​រហ័ស៕

Wednesday, August 23, 2017

Webcam ត្រូវ​បាន​គេ​ស្គាល់​ជា​ប្រភេទ​ឧបករណ៍​វីដេអូ​កាមេរ៉ា ដែល​អាច​ផ្ដល់​ឬ​ផ្សាយ​ផ្ទាល់​នូវ​រូបភាព​ក្នុង​ពេល​ជាក់លាក់​មួយ​តាម​រយៈ​កុំព្យូទ័រ​មួយ​ត​ទៅ​បណ្ដាញ​កុំព្យូទ័រ​ផ្សេង​ទៀត។ ខុស​ពី​ពពួក IP Camera ដែល​ត​ភ្ជាប់​តាម​រយៈ Wi-Fi ប៉ុន្តែ Webcam មាន​ខ្លះ​ជា​ប្រភេទ​ត​តាម​ខ្សែ USB និង​ខ្លះ​ទៀត​បំពាក់​នៅ​ខាង​ក្នុង​ម៉ាស៊ីន​កុំព្យូទ័រ​យួរ​ដៃ (Laptop)។


Webcam ត្រូវ​បាន​អភិវឌ្ឍ​ឡើង​ដំបូង​បង្អស់​នៅ​ឆ្នាំ ១៩៩១ នៅ​ក្នុង​នាយកដ្ឋាន​វិទ្យាសាស្ត្រ​កុំព្យូទ័រ​នៃ​សកលវិទ្យាល័យ​ Cambridge។ បោះ​ជំហាន​ចូល​ទីផ្សារ​ដំបូង​ជា​ប្រភេទ​ឧបករណ៍​ QuickCam ស-ខ្មៅ បង្កើត​ដោយ​ក្រុមហ៊ុន​សហរដ្ឋអាមេរិក Connectix នៅ​ឆ្នាំ ១៩៩៤ ​រួច​បាន​លក់​ទៅ​ឲ្យ​ Logitech នៅ​ឆ្នាំ ១៩៩៨។ សឹង​តែ​គ្រប់ Laptop ទាំង​អស់​នា​ពេល​បច្ចុប្បន្ន​បាន​ភ្ជាប់​នូវ Webcam មក​ស្រាប់​ខាង​ក្នុង​ម៉ាស៊ីន ករណី​បើ​កុំព្យូទ័រ​ខ្លះ​អត់ យើង​អាច​ចំណាយ​ថវិកា​ទិញ​ឧបករណ៍​នោះ​នៅ​លើ​ទីផ្សារ​បាន ហើយ​យក​មក​ដោត​ភ្ជាប់​ប្រើប្រាស់​ជា​ធម្មតា។​

បច្ចុប្បន្ន​ឧបករណ៍​នេះ បាន​ផ្ដល់​ភាព​ងាយស្រួល​និង​ពេញ​និយម​ក្នុង​ការ​ប្រើប្រាស់​ទូទាំង​សកលលោក។ ដូច​ជា​ការ​ទំនាក់ទំនង​គ្នា (Video Chat), ការ​ណាត់​ជួប (Online) និង​ការ​ផលិត​វីដេអូ​ថត​មុខ​ខ្លួន​ឯង​ដែល​កំពុង​ល្បី​លើ​គេហទំព័រ YouTube និង​សារព័ត៌មាន​ BBC។​ ក្រៅ​ពី​នោះ​ក៏​ផ្ដល់​ឲ្យ​មនុស្ស​អាច​ធ្វើ​ការ​ពី​គេហដ្ឋាន ដោយ​ប្រើ​អ៊ីនធឺណិត​និង​មិន​ចាំ​បាច់​ទៅ​កាន់​ការិយាល័យ​ផ្ទាល់។


+អត្ថប្រយោជន៍​នៃ​ Webcam
  • -ងាយ​ស្រួល​ប្រើប្រាស់​និង​ដំឡើង
  • -តម្លៃ​ថោក​និង​មាន​ទីផ្សារ​ធំ​ទូលាយ
  • -អាច​ប្រើប្រាស់​លក្ខណៈ​ឯកជន
  • -ភ្ជាប់​ទំនាក់ទំនង​នៃ​ការ​បញ្ជូន​រូបភាព​បាន​រហ័ស
+គុណ​វិបត្តិ​នៃ Webcam
  • -កាត់​បន្ថយ​ការ​ជួប​មុខ​ដោយ​ផ្ទាល់
  • -Hacker អាច​វាយ​ប្រហារ​បាន​តាម​រយៈ​ Webcam
  • -អាច​ប្រើ​សម្រាប់​ថត​វីដេអូ​ខុស​ច្បាប់
  • -គុណភាព​កាមេរ៉ា​នៅ​ខ្សោយ។​

ប្រភព៖ Wikipedia ប្រែសម្រួល៖ កៅ រក្សា                      

Thursday, August 17, 2017

ប្រភេទ​ឧបករណ៍​ម្យ៉ាង​ដូច​ជា​ដង​ថត​រូប Selfie កំពុង​ពេញ​និយម​ខ្លាំង​នៅ​លើ​ទីផ្សារ ជា​ពិសេស​ត្រូវ​ចិត្ត​អ្នក​និយម​ថតរូប។​ អ្នក​ខ្លះ​ច្រើន​ច្រឡំ​ថា​ឧបករណ៍​តម្លៃ​ខ្ទង់​រយ​ដុល្លារ​នោះ គ្រាន់​តែ​ជា​ជើង​ទ្រ​ស្មាតហ្វូន​ថត​រូប​ធម្មតា ប៉ុន្តែ​ធាតុ​ពិត​វា​ខុស​ពី​អ្វី​ដែល​អ្នក​គិត​ទាំង​ស្រុង។


OSMO ជា​ម៉ាស៊ីន​ថត​វីដេអូ​បែប​ទំនើប​ផលិត​ដោយ​ក្រុមហ៊ុន DJI ដាក់​បង្ហាញ​នៅ**​ថ្ងៃ​ទី ៨ តុលា ឆ្នាំ ២០១៥**។ កុំ​ច្រឡំ​ជាមួយ​ឧបករណ៍ Camera Gimbal ដែល​ជា​ជើង​ទម្រ​មួយ​ប្រភេទ​គ្មាន Sensor កាមេរ៉ា​មក​ជាមួយ​ទេ ប៉ុន្តែ​អាច​ភ្ជាប់​ជាមួយ​ស្មាតហ្វូន​ធ្វើ​ការ​ថត​បត់បែន​ងាយ​ស្រួល​បំផុត។ ប៉ុន្តែ​ចំពោះ Osmo មាន​លក់​ទាំង​ប្រភេទ​ឥត​កាមេរ៉ា​និង​មាន​កាមេរ៉ា។

អត្ថបទ​នេះ Sabay បង្ហាញ​ស៊ី​ជម្រៅ​ជាមួយ​តែ​ប្រភេទ​មាន​កាមេរ៉ា​ប៉ុណ្ណោះ។ ​

មាន​សមត្ថភាព​ក្នុង​ការ​ថត​ដល់​កម្រិត 4K UHD នូវ​ទំហំ 12-16MP ជាមួយ​រន្ធ​ផ្ទុក​ microSD អតិបរមា​ទំហំ 64GB។​ ខុស​ពី​កាមេរ៉ា​ទូទៅ​ដែល​យើង​អាច​មើល​បាន​តាម​រយៈ​កញ្ចក់​អេក្រង់​បង្ហាញ ប៉ុន្តែ​ឧបករណ៍ Osmo ត្រូវ​ត​ភ្ជាប់​ទៅ​កាន់​មជ្ឈដ្ឋាន​នៃ​ឧបករណ៍​មួយ​ផ្សេង​ទៀត ដូច​ជា​ស្មាតហ្វូន (Android និង iOS) ​ជា​ដើម ដើម្បី​ជំនួស​ការ​បង្ហាញ​រូបភាព​មក​លើ​អេក្រង់។ សម្រាប់​ការ​វេចខ្ចប់​វា​បាន​ភ្ជាប់​មក​ជាមួយ​ដៃ​កាន់​មួយ, ជើង​ទម្រ​ជាប់​កាមេរ៉ា និង​ស្រោម (Case)។ ការ​បញ្ជា Osmo ត្រូវ​ឆ្លង​កាត់​តាម​រយៈ​ការ​ដំឡើង​កម្មវិធី​មួយ​ឈ្មោះ DJI Go ទៅ​ក្នុង​ស្មាតហ្វូន ដែល​វា​ត្រូវ​បាន​បំពាក់​ក្នុង​ប្រភេទ​ Drone ម៉ូដែល Phanthom ផង​ដែរ។



+លក្ខណៈ​សម្បត្តិ​គ្រឿង

Osmo បំពាក់​នូវ Sensor កាមេរ៉ា​របស់ Sony Exmor R CMOS ១/២.៣" ទំហំ 12.4MP ដែល​មាន Aperture f/2.8 ហើយ​កម្រិត ISO នៃ​ការ​ថត​វីដេអូ​ចន្លោះ​ពី ១០០ ទៅ ៣២០០ និង​រូបភាព​ ១០០ ទៅ ១៦០០។ កម្រិត​ថត​វីដេអូ​នៃ​ឧបករណ៍​នេះ​មាន​ដូច​ត​ទៅ។
  • -UHD 4K (4096 x 2160) 24/25p
  • -UHD 4K (3840 x 2160) 24/25/30p
  • -2.7K (2704 x 1520) 24/25/30p
  • -FHD: 1920 x 1080 24/25/30/48/50/60/120p
  • -HD: 1280 x 720 24/25/30/48/50/60p​​​

ក្នុង​ទម្ងន់​ខ្លួន ២០១ ក្រាម មាន​វិមាត្រ 61.8 x 48.2 x 161.5mm ដែល​មាន​ប៊ូតុង​បញ្ជា​នៅ​ផ្នែក​ខាង​លើ​នៃ​ដង​កាន់ ដោយឡែក​ក៏​មាន​ប៊ូតុង​បិទ​បើក​កាមេរ៉ា​ស្ថិត​នៅ​ផ្នែក​ខាង​ស្កាំ​នៃ​ដង។ ភ្ជាប់​នូវ​រន្ធ Microphone សម្រាប់​ថត​សំឡេង​ និង​មាន​រន្ធ 3.5mm សម្រាប់​ដោត​កាស​ថែម​ទៀត​ផង។​ Osmo គាំទ្រ​ជាមួយ​ជើង​ទម្រ​ Zenmuse ចំនួន ៤ ប្រភេទ ហើយ​ប្រភេទ​នីមួយៗ ក៏​អាច​ជំនួយ​លក្ខណៈ​សម្បត្តិ​គ្រឿង​របស់ Osmo ឲ្យ​កាន់​តែ​ធំ​មួយ​កម្រិត​ទៀត​ផង​ដែរ។

+តម្លៃ

យោង​តាម​គេហទំព័រ​ផ្លូវការ​របស់ DJI កាមេរ៉ា​ Osmo មាន​ច្រើន​ប្រភេទ​ដោយ​តម្លៃ​ទាប​បំផុត​ម៉ូដែល Osmo Mobile តម្លៃ ២៩៩ ដុល្លារ (ឥត​កាមេរ៉ា) , Osmo/Osmo+ តម្លៃ ៥៣៩/៦៤៩ ដុល្លារ និង Osmo RAW Combo + Extra SSD ថ្លៃ​ដល់ ២,៩៩៩ ដុល្លារ (ពី​មុន ៣,៦៩៩ ដុល្លារ)។

+អត្ថប្រយោជន៍​​នៃ​កាមេរ៉ា Osmo
  • -ងាយ​ស្រួល​យក​តាម​ខ្លួន
  • -អាច​ថត​ទិដ្ឋភាព​ជុំវិញ​ខ្លួន​មាន​ភាព​បត់បែន​បាន​រហ័ស
  • -អាច​ភ្ជាប់​ដោយ​ផ្ទាល់​ទៅ​កាន់​ទូរសព្ទ​ក៏​បាន​ឬ​ចង់​ប្រើ WiFi ក៏​បាន
  • -ការ​ផ្លាស់ប្ដូរ​ទីតាំង​ទៅ​មុខ, ថយ​ក្រោយ, ឡើង​ចុះ​ធ្វើ​បាន​ល្អ​ជាង​ថត​ផ្ទាល់​ដោយ​ដៃ
  • -ការ​ថត​វីដេអូ​កម្រិត 4K អាច​ធ្វើ​បាន​ប្រសើរ​ជាង​ឧបករណ៍ GoPro
+គុណ​វិបត្តិ​នៃ​ Osmo
  • -តម្លៃ​ថ្លៃ
  • -កម្រិត​វីដេអូ 4K នៅ​ចាញ់​កាមេរ៉ា Mirrorless បើ​ធៀប​នឹង SonyA7R II, Samsung NX1 ជា​ដើម
  • -ការ​ប្រើ​កម្មវិធី DJI GO លើ​ស្មាតហ្វូន​អាច​ធ្វើ​ឲ្យ​ស៊ី​ថាមពល​ថ្ម​លឿន​ជាង​ធម្មតា។​​

Tuesday, August 8, 2017

សំដៅ​ទៅ​ឈ្មោះ GoPro ​ប្រិយមិត្ត​ជា​ច្រើន​ប្រាកដ​ជា​នឹក​ដល់​កាមេរ៉ា​ខ្នាត​តូច ដែល​គេ​ច្រើន​យក​ទៅ​តាម​ខ្លួន​រាល់​ដំណើរ​កម្សាន្ត។ ចុះ​ធ្លាប់​ដឹង​ពី​ប្រវត្តិ​របស់​វា? តើ​មក​ពី​ណា​និង​ចាប់​ផ្ដើម​ឡើង​តាំង​ពី​ពេល​ណា? ឯ​អត្ថប្រយោជន៍​ដូច​ម្ដេច​ខ្លះ? អត្ថបទ​នេះ​នឹង​ផ្ដោត​សំខាន់​ទៅ​លើ​ឧបករណ៍ GoPro ផ្ទាល់​តែ​ម្ដង។

+ឧបករណ៍ GoPro គឺ​ជា​អ្វី?

GoPro ជា​ប្រភេទ Action Camera ដែល​អាច​ចាប់​យក​រូបភាព​និង​វីដេអូ​ក្នុង​កម្រិត​គុណភាព​ខ្ពស់ តាម​រយៈ​កញ្ចក់​ Len ដ៏​ធំ​ទូលាយ ដែល​ត្រូវ​បាន​កំណត់​រចនាសម្ព័ន្ធ​និង​ប្រព័ន្ធ​ដំណើរការ​ដោយ​ស្វ័យប្រវត្តិ។​ គេ​សម្គាល់​ទៀត​ថា Action Camera ជា​ប្រភេទ​កាមេរ៉ា​ដែល​ផ្ដោត​សំខាន់​ខ្ពស់ទៅ​លើ​ការ​ថត​ក្នុង​ទឹក ដែល​វា​ខុស​ពី​កាមេរ៉ា​ធំ​ដទៃ​ទៀត​ ដោយ​ភាគ​ច្រើន​មិន​អាច​ប៉ះ​ទឹក​បាន​នោះ​ឡើយ។​ ​

+GoPro កើត​មក​ពី​ណា?



GoPro Inc. ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​មួយ​របស់​អាមេរិក ដែល​បង្កើត​ឡើង​ដោយ​លោក Nick Woodman នៅ​ឆ្នាំ ២០០៤ មាន​ផ្ដល់​សេវាកម្ម​​លក់​ប្រភេទ​កាមេរ៉ា (Action Camera), បង្កើត​កម្មវិធី​សម្រាប់​ទូរសព្ទ និង​កម្មវិធី​កាត់​ត​វីដេអូ។​ ឧបករណ៍​ដែល​ប្រកាស​បង្ហាញ​ចុង​ក្រោយ​បង្អស់​របស់​ក្រុមហ៊ុន​មួយ​នេះ គឺ​ប្រភេទ Quadcopter Drone ម៉ូដែល Karma, កាមេរ៉ា GoPro HERO 5 និង HERO 5 Session ដែល​លេចចេញ​នា​អំឡុង​ខែ​តុលា ឆ្នាំ ២០១៦ កន្លង​ទៅ។

ដំបូង​ឡើយ​នៃ​ការ​បង្កើត​ក្រុមហ៊ុន​លោក​ បាន​ទទួល​បទ​ពិសោធន៍​ពី​ការ​លេង​កីឡា​ជិះ​ក្ដារ​លើ​ផ្ទៃ​ទឹក (Surfing) នៅ​ប្រទេស​អូស្ត្រាលី ដែល​កាល​នោះ​លោក​ចង់​ផ្ដិត​យក​រូបភាព​នៃ​ទិដ្ឋភាព​ការ​លេង ប៉ុន្តែ​ដោយ​សារ​កត្តា​តម្លៃ​កាមេរ៉ា​ថ្លៃ​ហួស​ពេក Nick ក៏​សម្រេច​បង្កើត​នូវ​ប្រព័ន្ធ​កាមេរ៉ា​មួយ​ដោយ​ខ្លួន​ឯង ដែល​មាន​ឈ្មោះ​ថា GoPro។ លោក​ទទួល​បាន​ថវិកា​ពី​ការ​ផ្គត់ផ្គង់​របស់​ឪពុក​ម្ដាយ​ចំនួន ២៣ មុឺន​ដុល្លារ លើ​ការ​បណ្ដាក់​ទុន​បង្កើត​ក្រុមហ៊ុន​នោះ​ឡើង។


ចូល​ដល់​ខែ​កញ្ញា​ឆ្នាំ ២០០៤ កាមេរ៉ា​ដំបូង​បំផុត​របស់​លោក​មាន​ឈ្មោះ​ថា GoPro HERO ទំហំ 35mm បាន​លេច​មុខមាត់​ក្នុង​ព្រឹត្តិការណ៍​មួយ​នៃ​ទីក្រុង San Diego។ ​ឆ្នាំ​ដំបូង GoPro លក់​ផលិតផល​នោះ​បាន​ទឹក​ប្រាក់ ១៥ មុឺន​ដុល្លារ។ លុះ​ដល់​ឆ្នាំ ២០០៦ ក្រុមហ៊ុន​ក៏​បន្ត​បង្ហាញ​ Digital Hero ជា​លើក​ដំបូង​ ដែល​អាច​ថត​វីដេអូ​បាន​រយៈ​ពេល ១០ វិនាទី ហើយ​ទទួល​បាន​ចំណូល ៨០ មុឺន​ដុល្លារ។

ជា​រួម​ផលិតផល​របស់​ក្រុមហ៊ុន GoPro រួម​មាន​ដូច​ជា Hero Camera 35mm, Digital, Digital 3/5, Digital Wide, HERO2/3/3+/4/5, Karma Drone និង GoPro Omni ដែល​អាច​ថត​វីដេអូ​បែប ៣៦០ ដឺក្រេ​បាន។​ តាម​ការ​រំពឹង​ទុក GoPro HERO 6 នឹង​លេចចេញ​វត្តមាន​នៅ​ឆ្នាំ ២០១៧ នេះ​ហើយ។

+អត្ថប្រយោជន៍​នៃ​កាមេរ៉ា GoPro:

​​​​​​​​​​​-មាន​រាង​តូច ទម្ងន់​ស្រាល ងាយ​ស្រួល​ទុក​ដាក់ -សមត្ថភាព​ពិសេស​អាច​ប្រើប្រាស់​ក្នុង​ទឹក (ប៉ុន្តែ​បើ​ជម្រៅ​ទឹក​ជ្រៅ​ពេក ប្រព័ន្ធ Touch Screen មិន​ដំណើរការ​នោះ​ឡើយ) -អេក្រង់ Touch Screen តូច សប្បាយ​ក្នុង​ការ​ប្រើប្រាស់ -មាន​មុខងារ​កំណត់​នៃ​ការ​ថត​ច្រើន​បែប -មាន​មុខងារ Timelapse -ពេញ​និយម​ដល់​អ្នក​ធ្វើ​ដំណើរ​កម្សាន្ត​បែប​ផ្សង​ព្រេង​នៅ​តាម​ព្រៃ​ភ្នំ​ឬ​ក្រៅ​ប្រទេស ដែល​ចង់​ថត​ទុក​នូវ​ទិដ្ឋភាព​ដែល​យើង​បាន​ធ្វើ។

Friday, August 4, 2017

Drone ឬ​យើង​និយម​ហៅ​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​មនុស្ស​ប្រើប្រាស់​មធ្យោបាយ​ថ្មី នៃ​ការ​បង្ហោះ​ឧបករណ៍​ទំនើប​ទៅ​លើ​អាកាស​ ​ដោយ​មាន​សមត្ថភាព​ពិសេស​រួមមាន​ការ​លេង​ហ្គេម​តាម​បច្ចេកវិទ្យា​ ​AI​ ​និង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ដិត​យក​រូបភាព​ពី​លើ​អាកាស​បាន​យ៉ាង​អស្ចារ្យ។


ទៀតសោត​ ​Drone​ ​ក៏​មាន​សមត្ថភាព​ខ្ពស់​ជាង​មនុស្ស​ ​ដែល​វា​អាច​ហោះ​ចូល​ទៅ​កាន់​កន្លែង​មាន​គ្រោះថ្នាក់​ដែល​មនុស្ស​មិន​អាច​ចូល​ទៅ​បាន​ ​ហើយ​ ​Drone​ ​អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន។​ តើ​អ្នក​ធ្លាប់​ដឹង​ច្បាស់​ពី​ដើម​កំណើត​ ​និង​ការ​វិវត្ត​នៃ​ ​Drone​ ​ដែរ​ឬ​ទេ?
  • @ អ្វី​ទៅ​ជា Drone ឬ Quadcopter?
ដំបូង​ឡើយ​មាន​ត្រឹម​តែ​ឈ្មោះ​ ​Drone​ ​មួយ​គត់​ ​ដោយ​វា​ជា​ឧបករណ៍​ ​UAVs​ ​(Unmanned Aerial Vehicle)​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឧបករណ៍​ហោះ​លើ​អាកាស​គ្មាន​មនុស្ស​បើក។ ត្រូវ​បាន​បញ្ចូល​ដោយ​ប្រព័ន្ធ​ ​Software-Controlled​ ​ដោយ​វា​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ ​GPS​ ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ ​និង​កំណត់​នូវ​ការ​បម្លាស់ទី​របស់​វា។


Quadcopter​ ​ជា​ឈ្មោះ​ក្រោយ​មួយ​ទៀត​នៃ​ប្រភេទ​ឧបករណ៍​ ​UAVs។ ជា​ប្រភេទ​ឧបករណ៍​ដែល​មាន​ស្លាបចក្រ​ ​៤​ ​ដែល​មាន​ ​២​ ​វិល​តាម​ទ្រនិច​នាឡិកា​ ​និង​ ​២​ ​ទៀត​វិល​បញ្ច្រាស​ទ្រនិច​នាឡិកា ដើម្បី​ជំរុញ​ឲ្យ​ឧបករណ៍​នោះ​អាច​ហោះ​បាន​ ​ហើយ​វា​ត្រូវ​បាន​វិវត្ត​ដោយ​មាន​តេឡេ​បញ្ជា​ពី​ចម្ងាយ​ថែម​ទៀត​ផង។​
  • @ដើម​កំណើត​នៃ​ឧបករណ៍ UAVs:
ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​ដូច្នោះ​ដែរ UAVs ជា​ប្រភេទ​ឧបករណ៍​ដែល​សំដៅ​ទៅ​លើ Drone និង Quadcopter នោះ​ឯង គ្រាន់​ថា​វា​មាន​ការ​អភិវឌ្ឍ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ចុះ​វា​បង្កើត​នៅ​ឆ្នាំ​ណា? ហេតុអ្វី​គេ​បង្កើត​វា​ឡើង?
Drone ដំបូង​ឡើយ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តែ​កងទ័ព​ប៉ុណ្ណោះ។ កងទ័ព​អូទ្រីស​បាន​បង្កើត​ឧបករណ៍​នេះ​ឡើង​ក្នុង​គោលបំណង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សង្គ្រាម។​ អូទ្រីស​បាន​វាយ​ប្រហារ​ទីក្រុង​វ៉េនីស​នៅ​ឆ្នាំ ១៨៤៩ ជាមួយ​ប៉េងប៉ោង​ខ្យល់​គ្មាន​មនុស្ស​បើក ដែល​ពោរពេញ​ទៅ​ដោយ​សារជាតិ​ផ្ទុះ។​ ប៉ុន្តែ​ក្រោយៗ​មក​បច្ចេកវិទ្យា​ប្រភេទ​នេះ​​​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ទាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី ១ និង​ទី ២ ក៏​ដូច​ជា​សង្គ្រាម​ត្រជាក់ ដែល​ចាប់​ផ្ដើម​ឡើង​នៅ​អំឡុង​ឆ្នាំ ១៩៤៧។


ចំណែក​ឯ​ឧបករណ៍ Quadcopter ដំបូង​បង្អស់​មាន​ឈ្មោះ​ថា Omnichen 2 បង្កើត​ឡើង​ដោយ​អ្នក​វិស្វករ Etienne Omnichen នា​ឆ្នាំ ១៩២០។ ការ​សាកល្បង​ទទួល​បាន​កំណត់ត្រា​ដោយ​ហោះ​បាន​ចម្ងាយ ៣៦០ ម៉ែត្រ ធ្វើ​បាន​ជោគជ័យ ១០០ ដង។​ ក្រោយ​មក​ចូល​ជំនាន់​ទី ២ នា​ឆ្នាំ ១៩៥៦ មាន​ឈ្មោះ​ថា Convertawings Model A បង្កើត​ឡើង​ដោយ​លោក George E.Bothezat
  • @ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន:
ចូល​មក​ទល់​បច្ចុប្បន្ន រយៈ​កាល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ Drone បាន​ទទួល​ភាព​ជោគជ័យ​លើ​ទីផ្សារ​យ៉ាង​ពេញ​ទំហឹង ខណៈ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូច​ជា Heli-Max, Balde, Walker, Parrot និង DJI បាន​ចាប់​ផ្ដើម​បង្កើត​នូវ Mini Drone (ខ្នាត​តូច) ដែល​មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ពិសេស​ជា​ច្រើន បន្ថែម​នឹង​ដៃ​បញ្ជា​ដ៏​ទំនើប។

  • @អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Drone/Quadcopter:
ឧបករណ៍​ទាំង​ពីរ​ខាង​លើ​សុទ្ធ​សឹង​តែ​មាន​អត្ថប្រយោជន៍​ខ្ពស់ ដែល​ក្រៅ​ពី​ហោះហើរ​ដោយ​គ្មាន​មនុស្ស​បើក វា​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដូច​ជា:

+ផ្នែក​បច្ចេកវិទ្យា:

អាច​គាំទ្រ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា GPS, មុខងារ​ទប់​លំនឹង​ស្ថិរភាព​កាមេរ៉ា, គាំទ្រ​ប្រព័ន្ធ WiFi ដែល​ជា​មុខងារ​ងាយ​ស្រួល សម្រប​នឹង​ការ​ប្រើប្រាស់​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្សេងៗ។​

+អត្ថប្រយោជន៍​នៃ​ស្លាបចក្រ​ទាំង ៤:

ខណៈ​ដែល​វា​មាន​ស្លាបចក្រ ៤ នោះ​ក៏​បាន​ជំរុញ​ឲ្យ​ភាព​បត់បែន និង​លំនឹង​ហោះហើរ មាន​ភាព​រស់រវើក រហូត​ដល់​គេ​ប្រើប្រាស់​ក្នុង​គោលដៅ​ពិសេស​ទាំង​ក្នុង​ផ្នែក​យោធា​ ​និង​ច្បាប់។ សម្រាប់​ការ​តាមដាន​បទ​ល្មើស​ផ្សេងៗ ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​សំខាន់​ទៅ​ដល់​កង​យោធា។

+ប្រព័ន្ធ​សុវត្ថិភាព:

ប្រព័ន្ធ​បច្ចេកវិទ្យា​ពិសេស​ដែល​បាន​ផ្ទុក​ក្នុង​ឧបករណ៍​មួយ​នេះ បាន​ផ្លាស់ប្ដូរ​ឲ្យ​វា​ក្លាយ​ទៅ​ជា​របស់​របរ​លេង​មួយ​សម្រាប់​កូន​ក្មេង​បាន​ផង​ដែរ។ ដោយ​គេ​បង្កើត​វា​ឡើង អាច​ហោះ​បាន​យ៉ាង​សុវត្ថិភាព​ទាំង​ក្នុង​ផ្ទះ​និង​ក្រៅ​ផ្ទះ​ ​រហូត​ដល់​សូម្បី​តែ​អ្នក​កាសែត​ ក៏​បាន​ប្រើប្រាស់​ដើម្បី​ផ្ដិត​យក​ហេតុការណ៍​​ ​និង​រូបភាព​ពី​លើ​អាកាស។ មិន​តែ​ប៉ុណ្ណោះ​ទាំង​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​នៃ​ក្រុមហ៊ុន​ផលិត​រឿង​ហូលីវូដ ក៏​ចាំ​បាច់​ត្រូវ​ការ​ប្រើប្រាស់​វា​ផង​ដែរ ដោយ​ជំនួស​ពី​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​មាន​មនុស្ស​បើក ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន៕

Unordered List

Sample Text

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget