សម្របនឹងការថតរូបកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនាពេលបច្ចុប្បន្ន
ក្រុមហ៊ុនបច្ចេកវិទ្យាជាច្រើនបានច្នៃប្រឌិតបង្កើតឡើងតៗគ្នានូវឧបករណ៍ជំនួយក្នុងការថតរូបឲ្យបានរហ័សនិងងាយស្រួល។
ឧបករណ៍ Gimbal និង ដង Selfie ជឿជាក់ថាមានប្រិយមិត្តជាច្រើន
ធ្លាប់ប្រើប្រាស់វា
ប៉ុន្តែប្រាកដជាមិនទាន់ស្គាល់ពីដើមកំណើតនិងអត្ថប្រយោជន៍សំខាន់របស់វានោះឡើយ។
១.ដង Selfie ៖
ដងថត Selfie ជាឧបករណ៍មួយដែលត្រូវបានគេប្រើដើម្បីថតរូប Selfie ឬថតរូបទូទៅ ដោយដាក់ទូរសព្ទឬកាមេរ៉ាភ្ជាប់ជាមួយបរិវេណផ្នែកខាងចុងដង។ ជាទូទៅអាចចាប់ភ្ជាប់ជាមួយទូរសព្ទបាន ដោយពឹងផ្អែកលើដែកឬជ័របង្រួមចូលគ្នា នៅចុងម្ខាង។ ឧបករណ៍ខ្លះមានការបញ្ជាតាមរយៈតេឡេបញ្ជា (Remote) ឬខ្លះទៀតប្រើប្រាស់ Bluetooth។
ដងថត Selfie ដំបូងបង្អស់លេចមុខមាត់តាំងពីឆ្នាំ ១៩២៥ ព្រោះកាលនោះមានលេចចេញនូវរូបភាពមួយសន្លឹក ដែលបង្ហាញពីបុរសម្នាក់និងប្រពន្ធរបស់គាត់ ថតរូបមុខខ្លួនឯង ដោយប្រើដងដែករាងវែងស្របទៅកាមេរ៉ា។ ក្រោយមកចូលដល់ឆ្នាំ ១៩៩៥ ឧបករណ៍បុរាណនេះត្រូវបានគេកត់ចូលក្នុងសៀវភៅ ក្រោមចំណងជើង "ការបង្កើតដែលឥតបានការទាំង ១០១" ក្រោយមកឧបករណ៍ឥតបានការក៏បានក្លាយជាការពេញនិយមជុំវិញពិភពលោកនៅអំឡុងទសវត្សរ៍ទី ២១។
@ អត្ថប្រយោជន៍នៃការប្រើដង Selfie ៖
Gimbal សំដៅទៅកាន់ឧបករណ៍ម្យ៉ាង ដែលយើងអាចបង្វិលទៅគ្រប់មុំតាមរយៈអ័ក្សតែមួយ។ អ្នកអាចចាប់យករូបភាពស្រស់ស្អាត សឹងតែគ្រប់មុំដោយការប្រើ Gimbal ជាជំនួយ។ ត្រូវបានគេប្រើញឹកញាប់បំផុត ក្នុងការថតវីដេអូ ប៉ុន្តែសម្រាប់ការថតរូបក៏ធ្វើបានដូចគ្នា។ មិនមានការបង្ហាញច្បាស់ការណាមួយពីកាលបរិច្ឆេទបង្កើតឧបករណ៍ Gimbal ផ្ទាល់នោះទេ ប៉ុន្តែតាមសែស្រឡាយរបស់វាដែលជាឧបករណ៍ Glidecam មានទំហំធំ និយមឃើញប្រើក្នុងការថតខ្សែភាពយន្ត បានបង្កើតនៅឆ្នាំ ១៩៩១ ដោយបុរសសញ្ជាតិអង់គ្លេស Martin Stevens។
ងាកមកឧបករណ៍ Gimbal វិញ មាន ២ ប្រភេទធំៗគឺ 3-axis និង 2-axis ដែលវាខុសគ្នាដូចជាការប្រៀបធៀបរវាងរថយន្តនិងម៉ូតូអ៊ីចឹង ព្រោះពពួក 3-axis អាចប្ដូរចលនាក្នុងទម្រង់ ៣ ផ្សេងគ្នា ខុសពី 2-axis បានតែ ២ ទម្រង់ប៉ុណ្ណោះ ទៀតសោត 3-axis អាចទប់លំនឹងនៃការថតបានប្រសើរជាងឆ្ងាយ។ ការប្រើប្រាស់ យើងអាចយកទៅភ្ជាប់ជាមួយស្មាតហ្វូន, កាមេរ៉ា DSLR និង Go Pro ជាដើម។ ម៉ូដែលពេញនិយមនាពេលបច្ចុប្បន្នមាន ២ គឺ Zhiyun Smooth-Q តម្លៃប្រហែល ១៣៩ ដុល្លារ និង DJI Osmo Mobile តម្លៃ ២៩៩ ដុល្លារ។
ទស្សនាវីដេអូខាងក្រោម ៖
@ អត្ថប្រយោជន៍ឧបករណ៍ Gimbal ៖

- - អាចថតរូបលក្ខណៈជាក្រុមបានងាយស្រួល
- - មិនចាំបាច់ពឹងអ្នកដទៃជួយថតរូបឲ្យ
- - អាចថតបានគ្រប់គ្នានៅក្នុងក្រុម
- - មិនចាំបាច់ត្រូវការ Tripod (ជាជើងទម្រកាមេរ៉ាស្រដៀងដង Selfie តែពិបាកយកតាមខ្លួន)
- - អាចថតរូបភាពបានយ៉ាងស្អាតនិងរហ័ស
- - កាត់បន្ថយភាពញ័រអំឡុងពេលថត។
Gimbal សំដៅទៅកាន់ឧបករណ៍ម្យ៉ាង ដែលយើងអាចបង្វិលទៅគ្រប់មុំតាមរយៈអ័ក្សតែមួយ។ អ្នកអាចចាប់យករូបភាពស្រស់ស្អាត សឹងតែគ្រប់មុំដោយការប្រើ Gimbal ជាជំនួយ។ ត្រូវបានគេប្រើញឹកញាប់បំផុត ក្នុងការថតវីដេអូ ប៉ុន្តែសម្រាប់ការថតរូបក៏ធ្វើបានដូចគ្នា។ មិនមានការបង្ហាញច្បាស់ការណាមួយពីកាលបរិច្ឆេទបង្កើតឧបករណ៍ Gimbal ផ្ទាល់នោះទេ ប៉ុន្តែតាមសែស្រឡាយរបស់វាដែលជាឧបករណ៍ Glidecam មានទំហំធំ និយមឃើញប្រើក្នុងការថតខ្សែភាពយន្ត បានបង្កើតនៅឆ្នាំ ១៩៩១ ដោយបុរសសញ្ជាតិអង់គ្លេស Martin Stevens។
ងាកមកឧបករណ៍ Gimbal វិញ មាន ២ ប្រភេទធំៗគឺ 3-axis និង 2-axis ដែលវាខុសគ្នាដូចជាការប្រៀបធៀបរវាងរថយន្តនិងម៉ូតូអ៊ីចឹង ព្រោះពពួក 3-axis អាចប្ដូរចលនាក្នុងទម្រង់ ៣ ផ្សេងគ្នា ខុសពី 2-axis បានតែ ២ ទម្រង់ប៉ុណ្ណោះ ទៀតសោត 3-axis អាចទប់លំនឹងនៃការថតបានប្រសើរជាងឆ្ងាយ។ ការប្រើប្រាស់ យើងអាចយកទៅភ្ជាប់ជាមួយស្មាតហ្វូន, កាមេរ៉ា DSLR និង Go Pro ជាដើម។ ម៉ូដែលពេញនិយមនាពេលបច្ចុប្បន្នមាន ២ គឺ Zhiyun Smooth-Q តម្លៃប្រហែល ១៣៩ ដុល្លារ និង DJI Osmo Mobile តម្លៃ ២៩៩ ដុល្លារ។
ទស្សនាវីដេអូខាងក្រោម ៖
@ អត្ថប្រយោជន៍ឧបករណ៍ Gimbal ៖
- - មានទម្ងន់ស្រាល ងាយស្រួលយកទុកដាក់តាមខ្លួន
- - ផ្លាស់ទីថតជ្រុងនៃមុំផ្សេងបានរហ័សនិងមិននឿយហត់ក្នុងការបម្លាស់ទី
- - រក្សាស្ថិរភាពលំនឹងបានល្អ - បត់បែនបានរហ័ស៕
0 comments:
Post a Comment