ការលក់ចេញទិញចូលទំនិញលើ Online
បានចូលរួមចំណែកផ្ដល់ភាពងាយស្រួលដល់ការរស់នៅរបស់មនុស្ស។
ថ្ងៃនេះ Sabay ចែករំលែកអ្នករាល់គ្នា
ឲ្យបានស្គាល់ពីគេហទំព័រលក់ទំនិញ Online លំដាប់កំពូលទាំង ១០
ក្នុងលោក។
១.Amazon
ជាហាងលក់រាយអនឡាញធំបំផុតនៅអាមេរិក។ បង្កើតឡើងដំបូងនាឆ្នាំ ១៩៩៤ ដោយលោក Jeff Bezos និងមានការិយាល័យកណ្ដាលក្នុងទីក្រុង Seattle រដ្ឋ Washington។
ចាប់ផ្តើមដំបូងគ្រាន់តែជាហាងលក់សៀវភៅ ប៉ុន្តែ Amazon បានវិវឌ្ឍទៅជាហាងលក់ទំនិញ ដោយផ្តល់មុខទំនិញរាប់មុឺនមុខ ស្ទើរបំពេញគ្រប់តម្រូវការរបស់អតិថិជន។ មានទំនិញលក់បញ្ចុះតម្លៃជាច្រើន ក៏ដូចជាសេវាកម្មដឹកជញ្ជូនលឿនទាន់ចិត្ត ហើយអតិថិជនអាចប្រើមធ្យោបាយទូទាត់យ៉ាងងាយស្រួល,។
២.eBay
ជាហាងលក់ទំនិញអនឡាញដ៏ធំមួយទៀតរបស់អាមេរិក ដែលមានការិយាល័យកណ្ដាលក្នុងរដ្ឋ California។ បង្កើតឡើងនៅឆ្នាំ ១៩៩៥ ដោយលោក Pierre Omidyar។
eBay មានលក់ទំនិញជាច្រើនមុខ ទាំងអ្នកលក់និងអ្នកទិញអាចកើបលុយបានរាប់លានដុល្លារពីទីផ្សារទំនិញអនឡាញនេះ។ eBay ក៏មានបង្កើតកម្មវិធីដេញថ្លៃទំនិញជារៀងរាល់ថ្ងៃផងដែរ។
៣.Asos
ជាហាងលក់រាយល្បីបំផុតនៅចក្រភពអង់គ្លេស ផ្ដោតលើគ្រឿងសំអាង, សំលៀកបំពាក់, ឧបករណ៍ និងរបស់របរប្រើប្រាស់ទាំងសម្រាប់បុរសនិងនារី។ អ្នកអាចស្វែងរកផលិតផលដែលបែងចែកទៅតាមប្រភេទដែលចូលចិត្ត និងអាចទិញលក់សម្លៀកបំពាក់មួយទឹកនៅលើអ៊ីនធឺណិតបានទៀតផង។
៤.Walmart
ជាហាងលក់រាយដ៏ធំលំដាប់ទី ៣ របស់អាមេរិក។ មានលក់ទំនិញប្រភេទអេឡិចត្រូនិក, វីដេអូហ្គេម, សម្ភារៈក្នុងផ្ទះ, សំលៀកបំពាក់, គ្រឿងអលង្ការ, កាដូអនុស្សាវរីយជាច្រើនទៀតក្នុងតម្លៃសមរម្យ។
៥.Etsy
បង្កើតនាឆ្នាំ ២០០៥ នៅទីក្រុង New York។ មានលក់ទិញទំនិញច្រើនប្រភេទរួមមាន ផលិតផលធ្វើដោយដៃនិងចេញពីរោងចក្រ។ អ្នកអាចឆែកមើលប្រភេទទំនិញលំដាប់ៗ ដូចសមាជិក Etsy ដទៃទៀតដែរ។
៦.Mr Porter
បានបើកដំណើរការនៅឆ្នាំ ២០១១ ដោយផ្ដោតលើគ្រឿងលំអបុរស មានសំលៀកបំពាក់, ឧបករណ៍ប្រើប្រាស់ នាឡិកាដៃ ស្បែកជើង ខ្សែក្រវាត់ជាដើម។ អ្នកអាចស្វែងរកផលិតផល ដែលរចនាដោយអ្នកឌីហ្សាញល្បីៗដោយ Alexander McQueen និង Ray Ban។
៧.Alibaba
ជាវេបសាយលក់ទំនិញធំបំផុតរបស់ប្រទេសចិន។ Alibaba បានបង្កើតនាឆ្នាំ ១៩៩៩ ក្នុងទីក្រុង Hangzhou។
Alibaba ល្បីខ្លាំងបំផុតពីសំណាក់ប្រជាជនចិននិងនៅប៉ែកអាស៊ី ដែលមានលក់ផលិតផលទំនិញស្ទើរតែមុខ។ អតិថិជនអាចស្វែងរកសេវាទូទាត់ទំនិញងាយស្រួល, មានសុវត្ថិភាព ជាមួយសេវាដឹកជញ្ជូនរហ័សទាន់ចិត្ត។
ស្ថិតក្រោមការគ្រប់គ្រងរបស់សេដ្ឋី Jack Ma ក្រុមហ៊ុនកំពូលមួយនេះ ក៏បានបង្កើតគេហទំព័រតូចជាច្រើនទៀតរួមមាន Aliexpress, Tmall និង Taobao។
៨.Nasty Gal
បង្កើតនាឆ្នាំ ២០០៦ ដោយ Sophia Amoruso នៅទីក្រុង Los Angeles ច្រើនលក់ទំនិញផ្ដោតលើផលិតផលស្ត្រីវ័យក្មេង មានស្បែកជើង, សំលៀកបំពាក់ និងគ្រឿងលំអ។
៩.Zappos
បង្កើតឡើងដោយ Nick Swinmurn នាឆ្នាំ ១៩៩៩ នៅសហរដ្ឋអាមេរិក។ ផ្ដោតលើការលក់ទំនិញជាស្បែកជើង និងសំលៀកបំពាក់ និងល្បីដោយសារជាហាងលក់ស្បែកជើងធំបំផុតនៅលើពិភពលោក។
១០.ModCloth
បង្កើតឡើងក្នុងឆ្នាំ ២០០២ ដោយ Eric Koger និង Susan Gregg-Koger មានការិយាល័យកណ្ដាលក្នុងរដ្ឋ California។ មានលក់នូវប្រភេទសំលៀកបំពាក់ ដែលរចនាម៉ូដប្លែកៗ ធ្វើឡើងដោយអ្នករចនាឯករាជ្យ។

0 comments:
Post a Comment