ទោះបីអ្នកកាន់ប្រើស្មាតហ្វូនរាល់ថ្ងៃ តែ Sabay
ជឿថាបណ្ដាពាក្យបច្ចេកទេសទាំង ៣ រួមមាន OEM, OTA និង OS ពិតណាស់
មួយភាគធំអាចមិនទាន់ស្វែងយល់ច្បាស់នៅឡើយ។
ថ្ងៃនេះយើងនឹងបង្ហាញអ្នករាល់គ្នាឲ្យបានដឹងពីអត្ថន័យពាក្យខាងលើ
បន្សំនឹងអត្ថប្រយោជន៍នៃការប្រើប្រាស់មួយចំនួនធំ។
១.OEM
OEM ឬពាក្យពេញ Original Equipment Manufacturer ផ្ដោតលើឧស្សាហកម្មស្មាតហ្វូន សំដៅទៅដល់ក្រុមហ៊ុនណាមួយ ដែលផលិតទូរសព្ទរបស់ពួកគេនៅក្នុងរោងចក្រផ្ទាល់ខ្លួន។ ឧទាហរណ៍ដូចជាក្រុមហ៊ុនផលិតស្មាតហ្វូន Android មួយចំនួន មានដូច SAMSUNG, LG និង NUU Mobile។
ផ្ទុយពីពាក្យនេះ នៅមានពាក្យ ODM ឬពាក្យពេញ Original Design Manufacturer សំដៅទៅដល់ក្រុមហ៊ុនមួយ ដែលមានរោងចក្រផលិតដូចគ្នា ហើយផលិតក្នុងលក្ខណៈទ្រង់ទ្រាយធំ រួចពួកគេចែកចាយស្មាតហ្វូនរបស់ខ្លួន ទៅកាន់ក្រុមហ៊ុនណាមួយផ្សេងទៀត ដែលបោះស្លាកយីហោ និងរូបតំណាងស្លាកសញ្ញាថ្មីលើស្មាតហ្វូននោះ។ ពាក្យម្យ៉ាងទៀតដែលគេប្រើទន្ទឹម ODM គឺ White-Labelling។
២.OTA
Over-the-air ឬ OTA មនុស្សជាច្រើនរមែងធ្លាប់បានឃើញពាក្យមួយនេះ ហើយអត្ថន័យរបស់វាសំដៅទៅដល់ការផ្ទេរឯកសារឬទិន្នន័យអ្វីមួយដោយមិនចាំបាច់ប្រើប្រាស់ខ្សែ អាចថាឆ្លងកាត់ប្រព័ន្ធអ៊ីនធឺណិតជំនួសវិញ។ ជាទូទៅគេប្រើសម្រាប់ទាញយកឬបង្ហោះចូលនូវរូបភាព, ចម្រៀង, វីដេអូជាដើម។
កាន់តែពិសេសអ្នកអាចចាប់អារម្មណ៍ OTA ភ្ជាប់ជាមួយ FOTA (Firmware Over-the-air) ដែលអ្នកប្រើ Android និង iOS អាចធ្វើការដំឡើងឬ Update Version នៃទូរសព្ទខ្លួន តាមរយៈប្រព័ន្ធ Wi-Fi ដែលមាននៅក្នុង Settings > Software Update។
៣.OS
Operating System ប្រើបានទាំងនៅលើឧបករណ៍ PDA, កុំព្យូទ័រ និងស្មាតហ្វូនដែលវាជាប្រព័ន្ធប្រតិបត្តិ អាចគ្រប់គ្រងប្រព័ន្ធដំណើរការទាំងមូលនៅលើឧបករណ៍មួយ។ អាចអនុញ្ញាតឲ្យអ្នកប្រើប្រាស់ធ្វើការដំឡើងនូវ App ពីខាងក្រៅទៅចូលឧបករណ៍នោះដើម្បីបន្ថែមមុខងារប្រើប្រាស់កាន់តែសម្បូរបែប។
OS ពេញនិយមបំផុតលើកុំព្យូទ័ររួមមាន Windows របស់ Microsoft, Mac OS របស់ Apple និងជំនាន់ខ្សត់ផ្សេងទៀតគឺ Linux។ ចំណែកឯស្មាតហ្វូនរួមមាន Android របស់ Google, iOS របស់ Apple, Windows Phone របស់ Microsoft និង RIM របស់ BlackBerry៕

0 comments:
Post a Comment