Friday, August 4, 2017

Drone ឬ​យើង​និយម​ហៅ​ថា​យន្តហោះ​គ្មាន​មនុស្ស​បើក​ ​បាន​បង្កើត​ឡើង​ក្នុង​គោលដៅ​ជួយ​មនុស្ស​ប្រើប្រាស់​មធ្យោបាយ​ថ្មី នៃ​ការ​បង្ហោះ​ឧបករណ៍​ទំនើប​ទៅ​លើ​អាកាស​ ​ដោយ​មាន​សមត្ថភាព​ពិសេស​រួមមាន​ការ​លេង​ហ្គេម​តាម​បច្ចេកវិទ្យា​ ​AI​ ​និង​អនុញ្ញាត​ឲ្យ​អ្នក​ប្រើប្រាស់​អាច​ផ្ដិត​យក​រូបភាព​ពី​លើ​អាកាស​បាន​យ៉ាង​អស្ចារ្យ។


ទៀតសោត​ ​Drone​ ​ក៏​មាន​សមត្ថភាព​ខ្ពស់​ជាង​មនុស្ស​ ​ដែល​វា​អាច​ហោះ​ចូល​ទៅ​កាន់​កន្លែង​មាន​គ្រោះថ្នាក់​ដែល​មនុស្ស​មិន​អាច​ចូល​ទៅ​បាន​ ​ហើយ​ ​Drone​ ​អាច​ធ្វើ​ការ​បាន​យ៉ាង​រលូន។​ តើ​អ្នក​ធ្លាប់​ដឹង​ច្បាស់​ពី​ដើម​កំណើត​ ​និង​ការ​វិវត្ត​នៃ​ ​Drone​ ​ដែរ​ឬ​ទេ?
  • @ អ្វី​ទៅ​ជា Drone ឬ Quadcopter?
ដំបូង​ឡើយ​មាន​ត្រឹម​តែ​ឈ្មោះ​ ​Drone​ ​មួយ​គត់​ ​ដោយ​វា​ជា​ឧបករណ៍​ ​UAVs​ ​(Unmanned Aerial Vehicle)​ ​ដែល​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​ឧបករណ៍​ហោះ​លើ​អាកាស​គ្មាន​មនុស្ស​បើក។ ត្រូវ​បាន​បញ្ចូល​ដោយ​ប្រព័ន្ធ​ ​Software-Controlled​ ​ដោយ​វា​ដំណើរការ​ជាមួយ​ប្រព័ន្ធ​ ​GPS​ ​ក្នុង​ការ​ត្រួសត្រាយ​ផ្លូវ​ ​និង​កំណត់​នូវ​ការ​បម្លាស់ទី​របស់​វា។


Quadcopter​ ​ជា​ឈ្មោះ​ក្រោយ​មួយ​ទៀត​នៃ​ប្រភេទ​ឧបករណ៍​ ​UAVs។ ជា​ប្រភេទ​ឧបករណ៍​ដែល​មាន​ស្លាបចក្រ​ ​៤​ ​ដែល​មាន​ ​២​ ​វិល​តាម​ទ្រនិច​នាឡិកា​ ​និង​ ​២​ ​ទៀត​វិល​បញ្ច្រាស​ទ្រនិច​នាឡិកា ដើម្បី​ជំរុញ​ឲ្យ​ឧបករណ៍​នោះ​អាច​ហោះ​បាន​ ​ហើយ​វា​ត្រូវ​បាន​វិវត្ត​ដោយ​មាន​តេឡេ​បញ្ជា​ពី​ចម្ងាយ​ថែម​ទៀត​ផង។​
  • @ដើម​កំណើត​នៃ​ឧបករណ៍ UAVs:
ដូច​ដែល​បាន​បញ្ជាក់​ខាង​លើ​ដូច្នោះ​ដែរ UAVs ជា​ប្រភេទ​ឧបករណ៍​ដែល​សំដៅ​ទៅ​លើ Drone និង Quadcopter នោះ​ឯង គ្រាន់​ថា​វា​មាន​ការ​អភិវឌ្ឍ​បញ្ចូល​នូវ​បច្ចេកវិទ្យា​ទំនើប​ច្រើន​នា​ពេល​បច្ចុប្បន្ន។ ចុះ​វា​បង្កើត​នៅ​ឆ្នាំ​ណា? ហេតុអ្វី​គេ​បង្កើត​វា​ឡើង?
Drone ដំបូង​ឡើយ​ត្រូវ​បាន​ប្រើប្រាស់​សម្រាប់​តែ​កងទ័ព​ប៉ុណ្ណោះ។ កងទ័ព​អូទ្រីស​បាន​បង្កើត​ឧបករណ៍​នេះ​ឡើង​ក្នុង​គោលបំណង​សម្រាប់​ប្រើប្រាស់​ក្នុង​ការ​ធ្វើ​សង្គ្រាម។​ អូទ្រីស​បាន​វាយ​ប្រហារ​ទីក្រុង​វ៉េនីស​នៅ​ឆ្នាំ ១៨៤៩ ជាមួយ​ប៉េងប៉ោង​ខ្យល់​គ្មាន​មនុស្ស​បើក ដែល​ពោរពេញ​ទៅ​ដោយ​សារជាតិ​ផ្ទុះ។​ ប៉ុន្តែ​ក្រោយៗ​មក​បច្ចេកវិទ្យា​ប្រភេទ​នេះ​​​ក៏​ត្រូវ​បាន​គេ​យក​ទៅ​ប្រើប្រាស់​ទាំង​ក្នុង​សង្គ្រាម​លោក​លើក​ទី ១ និង​ទី ២ ក៏​ដូច​ជា​សង្គ្រាម​ត្រជាក់ ដែល​ចាប់​ផ្ដើម​ឡើង​នៅ​អំឡុង​ឆ្នាំ ១៩៤៧។


ចំណែក​ឯ​ឧបករណ៍ Quadcopter ដំបូង​បង្អស់​មាន​ឈ្មោះ​ថា Omnichen 2 បង្កើត​ឡើង​ដោយ​អ្នក​វិស្វករ Etienne Omnichen នា​ឆ្នាំ ១៩២០។ ការ​សាកល្បង​ទទួល​បាន​កំណត់ត្រា​ដោយ​ហោះ​បាន​ចម្ងាយ ៣៦០ ម៉ែត្រ ធ្វើ​បាន​ជោគជ័យ ១០០ ដង។​ ក្រោយ​មក​ចូល​ជំនាន់​ទី ២ នា​ឆ្នាំ ១៩៥៦ មាន​ឈ្មោះ​ថា Convertawings Model A បង្កើត​ឡើង​ដោយ​លោក George E.Bothezat
  • @ការ​អភិវឌ្ឍ​នា​ពេល​បច្ចុប្បន្ន:
ចូល​មក​ទល់​បច្ចុប្បន្ន រយៈ​កាល ១០ ឆ្នាំ​ចុង​ក្រោយ​នេះ Drone បាន​ទទួល​ភាព​ជោគជ័យ​លើ​ទីផ្សារ​យ៉ាង​ពេញ​ទំហឹង ខណៈ​មាន​ក្រុមហ៊ុន​ធំៗ​ជា​ច្រើន​ដូច​ជា Heli-Max, Balde, Walker, Parrot និង DJI បាន​ចាប់​ផ្ដើម​បង្កើត​នូវ Mini Drone (ខ្នាត​តូច) ដែល​មាន​បញ្ចូល​នូវ​បច្ចេកវិទ្យា​ពិសេស​ជា​ច្រើន បន្ថែម​នឹង​ដៃ​បញ្ជា​ដ៏​ទំនើប។

  • @អត្ថប្រយោជន៍​នៃ​ការ​ប្រើប្រាស់ Drone/Quadcopter:
ឧបករណ៍​ទាំង​ពីរ​ខាង​លើ​សុទ្ធ​សឹង​តែ​មាន​អត្ថប្រយោជន៍​ខ្ពស់ ដែល​ក្រៅ​ពី​ហោះហើរ​ដោយ​គ្មាន​មនុស្ស​បើក វា​ក៏​មាន​លក្ខណៈ​ពិសេស​ផ្សេង​ទៀត​ដូច​ជា:

+ផ្នែក​បច្ចេកវិទ្យា:

អាច​គាំទ្រ​ការ​ប្រើប្រាស់​បច្ចេកវិទ្យា GPS, មុខងារ​ទប់​លំនឹង​ស្ថិរភាព​កាមេរ៉ា, គាំទ្រ​ប្រព័ន្ធ WiFi ដែល​ជា​មុខងារ​ងាយ​ស្រួល សម្រប​នឹង​ការ​ប្រើប្រាស់​ដើម្បី​បំពេញ​តម្រូវ​ការ​ផ្សេងៗ។​

+អត្ថប្រយោជន៍​នៃ​ស្លាបចក្រ​ទាំង ៤:

ខណៈ​ដែល​វា​មាន​ស្លាបចក្រ ៤ នោះ​ក៏​បាន​ជំរុញ​ឲ្យ​ភាព​បត់បែន និង​លំនឹង​ហោះហើរ មាន​ភាព​រស់រវើក រហូត​ដល់​គេ​ប្រើប្រាស់​ក្នុង​គោលដៅ​ពិសេស​ទាំង​ក្នុង​ផ្នែក​យោធា​ ​និង​ច្បាប់។ សម្រាប់​ការ​តាមដាន​បទ​ល្មើស​ផ្សេងៗ ជាមួយ​នឹង​ការ​ដឹក​ជញ្ជូន​សម្ភារៈ​សំខាន់​ទៅ​ដល់​កង​យោធា។

+ប្រព័ន្ធ​សុវត្ថិភាព:

ប្រព័ន្ធ​បច្ចេកវិទ្យា​ពិសេស​ដែល​បាន​ផ្ទុក​ក្នុង​ឧបករណ៍​មួយ​នេះ បាន​ផ្លាស់ប្ដូរ​ឲ្យ​វា​ក្លាយ​ទៅ​ជា​របស់​របរ​លេង​មួយ​សម្រាប់​កូន​ក្មេង​បាន​ផង​ដែរ។ ដោយ​គេ​បង្កើត​វា​ឡើង អាច​ហោះ​បាន​យ៉ាង​សុវត្ថិភាព​ទាំង​ក្នុង​ផ្ទះ​និង​ក្រៅ​ផ្ទះ​ ​រហូត​ដល់​សូម្បី​តែ​អ្នក​កាសែត​ ក៏​បាន​ប្រើប្រាស់​ដើម្បី​ផ្ដិត​យក​ហេតុការណ៍​​ ​និង​រូបភាព​ពី​លើ​អាកាស។ មិន​តែ​ប៉ុណ្ណោះ​ទាំង​ការ​ថត​ភាពយន្ត​ខ្នាត​ធំ​នៃ​ក្រុមហ៊ុន​ផលិត​រឿង​ហូលីវូដ ក៏​ចាំ​បាច់​ត្រូវ​ការ​ប្រើប្រាស់​វា​ផង​ដែរ ដោយ​ជំនួស​ពី​ការ​ប្រើ​ឧទ្ធម្ភាគចក្រ​មាន​មនុស្ស​បើក ដែល​ត្រូវ​ចំណាយ​លុយ​ច្រើន៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget