មុខងារចលនាខ្យល់រថយន្ត ដឹងគួរប្រើពេលណាអត់?
បើមើលនៅម្ដុំកន្លែងគ្រប់គ្រង់ដំណើរការម៉ាស៊ីនត្រជាក់រថយន្ត
អ្នកនឹងឃើញមានប៊ូតុងមួយ (រថយន្តខ្លះមានពីរ)
មានជារូបរថយន្តហើយមានសញ្ញាព្រួញនៅពីក្នុង។
ប៊ូតុងនេះប្រើសម្រាប់កំណត់ចលនាខ្យល់ក្នុងរថយន្ត។
ជឿថាអ្នកបើករថយន្តមួយចំនួនប្រហែលជាមិនទាន់ដឹងពីប្រយោជន៍មុខងារនេះ ហើយគួរប្រើវាពេលណាខ្លះនោះទេ។ វិបសាយជំនាញខាងរថយន្ត E3 Spark PlugS បានឲ្យដឹងថាប៊ូតុងនេះអាចដំណើរការចលនាខ្យល់ចំនួនពីរប្រភេទ ទីមួយប្រើខ្យល់ខាងក្នុងជាខ្យល់ម៉ាស៊ីនត្រជាក់ និង ទីពីរទាញយកខ្យល់ខាងក្រៅមកប្រើជំនួសវិញ។
សម្រាប់អាកាសធាតុក្ដៅប្រសិនបើប្រើខ្យល់ខាងក្នុងធ្វើឲ្យរថយន្តអាចត្រជាក់បានលឿន
ជាជាងការទាញយកខ្យល់ក្ដៅមកប្រើ។
ដោយឡែកចំពោះពេលអាកាសត្រជាក់វិញ
ការប្រើខ្យល់ខាងក្រៅជាជម្រើសល្អជាង។
នេះក៏ព្រោះតែការប្រើប្រាស់ខ្យល់ខាងក្នុងរយៈពេលយូរពេលអាចបណ្ដាលឲ្យប៉ះពាល់ដល់សុខភាព។
ខ្យល់ខាងក្នុងជាចលនាទៅវិញទៅមកនៃខ្យល់ ហើយមានន័យថាខ្យល់នេះត្រូវបានអ្នកដែលរួចដំណើរជាមួយស្រូបចូល និង បញ្ចេញមកវិញជាច្រើនលើកជាច្រើនសា។ មិនតែប៉ុណ្ណោះខ្យល់ក្នុងរថយន្តថែមទាំងមានសំណើមច្រើនទៀតផង។ កត្តាគួបផ្សំទាំងពីរនេះអាចធ្វើឲ្យអ្នកដំណើរទាំងឡាយងីងើ និងបង្អាក់ដល់ការផ្ចង់អារម្មណ៍របស់អ្នកបើកបរ ប៉ះពាល់ដល់សុវត្ថិភាពនៃការបើកបរ។
ដូចនេះជាការណែនាំគឺនៅពេលធ្វើដំណើរជិតៗក្នុងទីក្រុងអាចប្រើប្រាស់ត្រឹមខ្យល់ខាងក្នុងក៏បាន ដោយសារតែមិនមានខ្យល់អាកាសបរិសុទ្ធ។ ប៉ុន្តែសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយវិញគួរណាតែប្រើប្រាស់ខ្យល់ខាងក្រៅវិញ ព្រោះមានខ្យល់មានសភាពបរិសុទ្ធល្អ ជាពិសេសការធ្វើដំណើរតាមដងផ្លូវសម្បូរដោយដើមឈើ៕
ជឿថាអ្នកបើករថយន្តមួយចំនួនប្រហែលជាមិនទាន់ដឹងពីប្រយោជន៍មុខងារនេះ ហើយគួរប្រើវាពេលណាខ្លះនោះទេ។ វិបសាយជំនាញខាងរថយន្ត E3 Spark PlugS បានឲ្យដឹងថាប៊ូតុងនេះអាចដំណើរការចលនាខ្យល់ចំនួនពីរប្រភេទ ទីមួយប្រើខ្យល់ខាងក្នុងជាខ្យល់ម៉ាស៊ីនត្រជាក់ និង ទីពីរទាញយកខ្យល់ខាងក្រៅមកប្រើជំនួសវិញ។
ខ្យល់ខាងក្នុងជាចលនាទៅវិញទៅមកនៃខ្យល់ ហើយមានន័យថាខ្យល់នេះត្រូវបានអ្នកដែលរួចដំណើរជាមួយស្រូបចូល និង បញ្ចេញមកវិញជាច្រើនលើកជាច្រើនសា។ មិនតែប៉ុណ្ណោះខ្យល់ក្នុងរថយន្តថែមទាំងមានសំណើមច្រើនទៀតផង។ កត្តាគួបផ្សំទាំងពីរនេះអាចធ្វើឲ្យអ្នកដំណើរទាំងឡាយងីងើ និងបង្អាក់ដល់ការផ្ចង់អារម្មណ៍របស់អ្នកបើកបរ ប៉ះពាល់ដល់សុវត្ថិភាពនៃការបើកបរ។
ដូចនេះជាការណែនាំគឺនៅពេលធ្វើដំណើរជិតៗក្នុងទីក្រុងអាចប្រើប្រាស់ត្រឹមខ្យល់ខាងក្នុងក៏បាន ដោយសារតែមិនមានខ្យល់អាកាសបរិសុទ្ធ។ ប៉ុន្តែសម្រាប់ការធ្វើដំណើរផ្លូវឆ្ងាយវិញគួរណាតែប្រើប្រាស់ខ្យល់ខាងក្រៅវិញ ព្រោះមានខ្យល់មានសភាពបរិសុទ្ធល្អ ជាពិសេសការធ្វើដំណើរតាមដងផ្លូវសម្បូរដោយដើមឈើ៕
0 comments:
Post a Comment