Thursday, July 20, 2017

ការ​ប្រើប្រាស់​ ​iPhone​ ​យូរ​ទៅ​តែងតែ​មាន​នូវ​ ​Cache File​ ​ដែល​បន្សល់​ទុក​ក្រោយ​ប្រតិបត្តិការ​របស់​ ​iOS​ ​និង​កម្មវិធី​នានា​ ​ជា​ពិសេស​សម្រាប់​ ​iPhone​ ​ចាស់ៗ​ ​ដែល​ធ្វើ​ឲ្យ​ស្មាតហ្វូន​នេះ​ដើរ​យឺត។ អ្នក​អាច​លុប​ ​Cache File​ ​ទាំង​នោះ​ដើម្បី​ឲ្យ​ ​iPhone​ ​របស់​ប្រិយមិត្ត​មាន​ដំណើរការ​លឿន​ ​ពោល​គឺ​ដូច​ពេល​ដែល​ទើប​នឹង​ទិញ​ដូច្នេះ​ដែរ​ ​ដោយ​អនុវត្ត​តាម​វិធី​ខាង​ក្រោម ៖

១)​ ​សម្អាត​ ​Cache​ ​លើ​ ​Safari

ចូល​ទៅ​កាន់​ ​Settings > Safari > ចុច​លើ​ ​Clear History and Website Data > ចុច​លើ​ ​Clear History and Data


២)​ ​សម្អាត​ ​App Data

ចូល​ទៅ​កាន់​ ​Settings > General > Storage & iCloud Usage > Manage Storage >​ ​ស្វែងរក​កម្មវិធី​ដែល​ស៊ី​ទំហំ​ច្រើន​ជាង​ ​៥០០MB > ចុច​លើ​កម្មវិធី​នោះ​ ​>​ ​Delete App​ ​បន្ទាប់​មក​អ្នក​អាច​ទាញ​យក​កម្មវិធី​នេះ​ជា​ថ្មី​ពី​ ​App Store​ ​ដូច្នេះ​ទើប​អាច​សម្អាត​ ​Cache​ ​របស់​កម្មវិធី​នេះ​បាន។


៣)​ ​សម្អាត​ ​Memory​ ​ដោយ​ ​Restart iPhone

ការ​ ​Restart iPhone​ ​នឹង​ជួយ​សម្អាត Memory​ ​ដែល​អាច​ប្រើប្រាស់​ជា​មួយ​កម្មវិធី​សំខាន់ៗ។ ចុច​លើ​ប៊ូតុង​ ​Power​ ​ឲ្យ​ជាប់ > អូស Slide to power off​ ​ហើយ​រង់​ចាំ​រហូត​ស្មាតហ្វូន​រលត់ > ចុច​លើ​ប៊ូតុង​ ​Power​ ​ឲ្យ​ជាប់​ដើម្បី​បើក​វិញ។

៤)​ ​ប្រើប្រាស់​កម្មវិធី​សម្រាប់​សម្អាត

ប្រើប្រាស់​កម្មវិធី​ជំនួយ​ក្នុង​ការ​សម្អាត​ ​ក៏​អាច​ងាយស្រួល​ ​និង​លឿន​មួយ​កម្រិត។ ជាទូទៅ​អ្នក​អាច​ទាញ​យក​កម្មវិធី​ ​PhoneClean, iMyFone Umate​ ​សម្រាប់​ ​Mac​ ​និង​ ​Windows​ ​រួច​ភ្ជាប់​ ​iPhone​ ​ដើម្បី​សម្អាត​ ​ហើយ​ក៏​នៅ​មាន​កម្មវិធី​ដំណើរ​ការ​ផ្ទាល់​លើ​ ​iPhone​ ​ដូច​ជា​ ​Magic Phone Cleaner​ ​ជា​ដើម៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget