Sunday, July 23, 2017

ការ​ថត​រូប​លក្ខណៈ​ ​Macro​ ​គឺ​សំដៅ​លើ​ការ​ថត​រូប​វត្ថុ​នានា​ជិតៗ​ ​ដូច​ជា​ផ្កា​ ​សត្វល្អិត​ ឬ​អ្វី​មួយ​ដែល​អ្នក​ចង់​បង្ហាញ​ពេល​មើល​នឹង​ភ្នែក​ធម្មតា​មិន​ងាយ​ឃើញ។


កាមេរ៉ា​ ​Compact​ ​និង​ ​35mm​ ​អាច​ថត​រូប​ប្រភេទ​នេះ​បាន​ល្អ​ ​ជា​ពិសេស​បើ​មាន​នូវ​មុខងារ​ ​Macro shooting mode​ ​និង​ប្រើ​ជា​មួយ​ ​Prime lens 50mm​ ​ឬ​ក៏​អាច​ប្រើ​ ​Lens Macro​ ​តែ​ម្ដង​កាន់​តែ​ប្រសើរ។ ការ​ថត​រូប​លក្ខណៈ​ ​Macro​ ​ឲ្យ​បាន​ល្អ​ត្រូវ​ការ​ ​Tripod (ជើង​ទម្រ​កាមេរ៉ា), Shutter remote ( ឧបករណ៍​បញ្ចា​ថត​មិន​ប៉ះ​ផ្ទាល់​លើ​កាមេរ៉ា)​ ​ឬ​ ​Self-timer (កំណត់​រយៈពេល​ថត​ក្រោយ​ចុច​ប៊ូតុង​ ​២ ឬ​ ​៣​ ​វិនាទី​ទើប​ថត)​ ​ព្រោះ​អាចឲ្យ​កាមេរ៉ា​នៅ​នឹង​ល្អ។
  • -វត្ថុ​សម្រាប់​ថត​លក្ខណៈ​ ​Macro
អ្នក​ប្រហែល​ជា​គិត​ថា​មាន​តែ​ ផ្កា​ ជា​វត្ថុ​សម្រាប់​ថត​ ​Macro​ ​ប៉ុន្តែ​មិន​មែន​ទេ​ ​ដោយ​នៅ​មាន​វត្ថុ​ផ្សេងៗ​ជា​ច្រើន​ទៀត។ អ្នក​គួរ​អនុវត្ត​ថត​រូប​ប្រភេទ​នេះ​ ក្នុង​បរិវេណ​កន្លែង​ដែល​ជិត​អ្នក​មុន​ពេល​ចេញ​ថត​រូប​ធម្មជាតិ​ខាងក្រៅ។ ឧទាហរណ៍​ ​រូប​សម​នេះ​ ​ដែល​ដាក់​លើ​តុ​ជិត​នឹង​បង្អួត​ពេល​ព្រឹក​ព្រលឹម​ ​ដោយ​មាន​ពន្លឺ​ចូល​។ លើ​កាមេរ៉ា​ប្រើប្រាស់​ ​Macro mode​ ​ជា​មួយ​ ​Widest aperture setting f/2.8​ ​សម្រាប់​ឲ្យ​មាន​ស្រមោល​ ​Depth of field​ ​បាន​ល្អ។

  • -កុំ​ឲ្យ​កាមេរ៉ា​រង្គើ​ពេល​ថត​
កាមេរ៉ា​ភាគច្រើន​ទាំង​ ​Compact, DSLR​ ​និង​ ​Mirrorless​ ​មាន​មុខងារ​ ​image stabilization (ទប់​រំញ័រ​ពេល​ថត)​ ​ប៉ុន្តែ​ក៏​នៅ​មិន​ទាន់​គ្រប់គ្រាន់​សម្រាប់​ការ​ថតរូប​ប្រភេទ​នេះ​ដែរ​។ អ្នក​ពង្រីក​កាន់​តែ​ជិត​ ​ភាគរយ​រង្គើ​កាន់​តែ​ខ្ពស់​ ​ដូច្នេះ​អ្នក​គួរ​ភ្ជាប់​កាមេរ៉ា​នឹង​ ​Tripod ហើយ​បើសិនជា​កាមេរ៉ា​អ្នក​មាន​មុខងារ​ self-timer​ ​គួរ​កំណត់​យក​ ២ វិនាទី​ ​ឬ​ប្រើប្រាស់​ shutter remote កាន់​តែ​ល្អ​។ ការ​ធ្វើ​បែប​នេះ​ អ្នក​នឹង​ផលិត​បាន​រូបភាព​ស្អាត​ ច្បាស់​ល្អ​។
  • -ប្រើប្រាស់ ​Auto Focus និង​ Manual Focus
ការ​ថតរូប​ប្រភេទ​នេះ​ ​កាមេរ៉ា​ពិបាក​ក្នុង​ការ​ Focus ណាស់។ ពេល​ Lens ជិត​នឹង​ subject ពេក​ កាមេរ៉ា​នឹង​មិន​ Focus ដោយ​ស្វ័យ​ប្រវត្តិ​ទេ​​ ​ដូច្នេះ​ធ្វើ​យ៉ាង​ណា​កុំ​ឲ្យ​កាមេរ៉ា​ជិត​ពេក​ ​រួច​ធ្វើការ​ពង្រីក​ចុះ​ឡើង​ ដើម្បី​អោយ​វា​ Focus តែ​បើសិនជា​មិន​ដំណើរការ​ទៀត​ អ្នក​អាច​ប្រើប្រាស់​ Manual focus។ អ្នក​ក៏​អាច​សាកល្បង​ថត​ពីរ​ ​បី​ដង​ រួច​មើល​រូបភាព​លើ​អេក្រង់​ LCD ដើម្បី​ពិនិត្យ​មើល​វា​ច្បាស់​ ឬ​មិន​ច្បាស់​។
  • -ប្រើប្រាស់​ ​ISO​ ​ទាប​ ​និង​ ​Wide Aperture
អ្នក​មិន​គួរ​ប្រើប្រាស់​ ​Shutter speed ខ្ពស់​នោះ​ទេ។ អ្នក​អាច​ថត​នៅ​កម្រិត​ ISO 100 ឬ 200 ដើម្បី​កុំ​អោយ​មាន​ Noise ក្នុង​រូបភាព​ច្រើន​ ហើយ​កំណត់​ Aperture f/2.8 ឬ​តូច​ជាង​នេះ​ដែល​ធ្វើ​ឲ្យ​រូបភាព​ផ្ទៃ​ខាង​មុខ​នៃ​វត្ថុ​ដែល​ថត​ច្បាស់​ល្អ។
  • -ការ​ថត​រូប​ផ្កា​ជាមួយ​នឹង​ដំណក់​ទឹកភ្លៀង
អ្នក​អាច​យក​ផ្កា​កុលាប​ដាក់​នៅ​មាត់​បង្អួត​ដែល​មាន​ពន្លឺ​ចូល​ ​និង​មិន​ចាំបាច់​ប្រើប្រាស់​ ​Flash​ ​នោះ​ទេ​ ​តែ​បើ​ពន្លឺ​តិច​ពេក​ ​អ្នក​អាច​ប្រើប្រាស់​ ​External camera flash ជំនួយ​បាន​ដែល​ជួយ​បន្ថែម​ពន្លឺ​លើ​ វត្ថុ​ដែល​ត្រូវ​ថត។ នៅ​រដូវ​វស្សា​ ​ដំណក់​ទឹក​ភ្លៀង​អាច​ធ្វើ​ឲ្យ​ការ​ថត​រូប​លក្ខណៈ​ ​Macro​ ​កាន់​ទាក់ទាញ ​ ​ជា​ពិសេស​លើ​ផ្កា​ ​តែ​ប្រសិនបើ​មិន​ចំ​រដូវ​វស្សា​ទេ​ ​អ្នក​ក៏​អាច​បាញ់​ទឹក​ធ្វើ​ដូច​ដំណក់​ទឹក​ភ្លៀង​បាន​ដូច​គ្នា។

  • -រូបភាព​ដែល​ថត​រួច​
អ្នក​អាច​ដំណើរការ​កែ​ពណ៌​ ​ឬ​ពន្លឺ​នៃ​រូបភាព​ ​Macro​ ​ក្នុង​កម្មវិធី​ ​Photoshop​ ​ឬ​ ​Processing​ ​ក្នុង​ ​Adobe Lightroom​ ​ដើម្បី​បង្កើន​ភាព​ទាក់ទាញ​នៅ​លើ​រូបភាព៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget