តើអ្នកធ្លាប់ដឹងទេ ពួក Hacker អាច Jailbreak ប្រព័ន្ធ
iOS បានតាំងពីជំនាន់កំណែ 1.1.1 ក្នុងឆ្នាំ ២០០៧។
ចុះអ្នកធ្លាប់ស្គាល់ក្រុម Hacker ល្បីឈ្មោះណាខ្លះ? Sabay
ណែនាំកំពូលក្រុម Hacker ល្បីៗ ខាង Jailbreak ប្រព័ន្ធ iOS ជាង ១០
ឆ្នាំមកនេះ។
១.ក្រុម JailbreakMe
ផ្អែកតាមគេហទំព័រ Wiki បានបង្ហាញ ក្នុងក្រុម JailbreakMe មានសមាជិកច្រើនរូប ប៉ុន្តែបង្ហាញតែឈ្មោះមនុស្សម្នាក់គត់គឺ Muddaser. Farache Comex ដែលគណនី Twitter របស់គេមានឈ្មោះ @comex (https://twitter.com/comex) ហើយមានអ្នក Follow ជាង ២១ មុឺននាក់។
ក្រុមនេះជោគជ័យលើការ Jailbreak iOS តាំងពីកំណែ iOS 1.1.1 នៅឆ្នាំ ២០០៧ ហើយបញ្ចប់នៅអំឡុងឆ្នាំ ២០១១ នៃការ Jailbreak iOS 4.3.3។
២.ក្រុម Evad3rs:
ក្រុមនេះមានសមាជិគ ៤ រូប រួមមាន pod2g, MuscleNerd, Planetbeing និង Pimskeks ពួកគេបានហែកគុកដោយជោគជ័យ លើការ Jailbreak iOS 6.0-6.1.2 និង iOS 7.0-7.0.6 ដែលពេលនោះ Sabay ចាំថា ការបញ្ចូលក្តារចុចនិងពុម្ពអក្សរខ្មែរ គឺកំពុងល្បីខ្លាំង ដោយចាំបាច់ទាមទារឱ្យម៉ាស៊ីន Jailbreak ទើបអាចធ្វើបាន។ ក្រុមនេះប្រើប្រាស់គណនី Twitter ដែលមានឈ្មោះ @evad3rs មានអ្នក Follow ជាង ៣៣ មុឺននាក់។
៣.ក្រុម TaiG
ក្រុម TaiG ឫសរសេរថា Taiji ជាភាសាចិន បានបង្កើតកម្មវិធី Jailbreak លើ iOS ជំនាន់ 8.0-8.4 ប៉ុន្តែមិនគាំទ្រពពួកនាឡិកាឆ្លាតវៃ Apple Watch និង Apple TV ឡើយ។ ក្រុមនេះលេចចេញឡើងនៅថ្ងៃទី ២៩ វិច្ឆិកាឆ្នាំ ២០១៤។ តាមការលេចលឺកន្លងទៅ ពួកគេមានប្រធានក្រុមមួយ ដែលបានចេញមុខគឺមានឈ្មោះ Ray Xie។
៤.ក្រុម Pangu
Pangu ជាក្រុមសញ្ជាតិចិនតែមួយដូចទៅនឹង TaiG ប៉ុន្តែពួកគេល្បីខ្លាំងលើការ Jailbreak iOS ច្រើនជំនាន់ ដោយដំបូងបំផុតនៅឆ្នាំ ២០១៤ ពួកគេ Jailbreak ដោយជោគជ័យនៃ iOS 7.1-7.1.x ដែលកាលនោះ គេច្រើននិយាយថាបើមាន iPhone ឈរលើ iOS 7.0.x ត្រូវរក Evasion ហើយបើ 7.1.x ត្រូវរក Pangu។
ក្រោយមកទៀតក៏ជោគជ័យលើការបំបែកកូដ Jailbreak iOS 8.0-8.1 និង iOS 9.0-9.1 ហើយជំនាន់កម្មវិធីគាំទ្រចុងក្រោយរបស់ពួកគេគឺ iOS 9.3.3 មុនដល់ Apple បានកែចន្លោះប្រហោងលើ iOS 9.3.4 និង 9.3.5 ធ្វើឱ្យមានការរាំងស្ទះដំណើរការរបស់ក្រុមជើងខ្លាំងមកពីប្រទេសចិនមួយនេះ។
៥.ក្រុម Yalu
ជាកម្មវិធី Jailbreak មួយ ដែលបង្កើតឡើងដោយនិស្សិតសញ្ជាតិអ៊ីតាលី Luca Todesco ឈ្មោះហៅក្រៅ qwertyoruiop។ ជោគជ័យលើកំណែ iOS 10.1-10.2 សម្រាប់ពពួក iPhone/iPad ប្រភេទ 64-Bit។ ប៉ុន្តែការ Jailbreak នោះ គឺជាលក្ខណៈ Semi-untethered ដែលជាន័យងាយស្តាប់ គឺវាមិនទាន់ពេញលេញនោះទេ ខណៈបើ iPhone ធ្វើការ Reboot ម៉ាស៊ីនត្រូវ Jailbreak ម្តងទៀត ដោយប្រើកម្មវិធី Cydia Impactor។
បញ្ជាក់ថា សម្រាប់ក្រុមខ្លះ Sabay មិនអាចទទួលបានរូបភាពរបស់ពួកគេនោះទេ ព្រោះដូចអ្នកដឹងស្រាប់ហើយ Hacker គឺជាមនុស្សដែលលាក់មុខបំផុត ជៀសវាងមានបញ្ហាណាមួយដល់ពួកគេនៅថ្ងៃខាងមុខ។
6/ Home Deport
ក្រុមនេះបាន Jailbreak Support for every 32-bit device on iOS 9.1-9.3.4

0 comments:
Post a Comment