ការប្រើប្រាស់ស្មាតហ្វូនជារឿយៗ ទាមទារឱ្យមានការ
Update
ដើម្បីបន្ទាន់សម័យកម្មវិធីក៏ដូចជាពង្រឹងបន្ថែមនូវប្រព័ន្ធសុវត្ថិភាពក្នុងម៉ាស៊ីន។ ការសម្រេចចិត្តយកទៅកន្លែងជាងដើម្បីឲ្យគេបុកកម្មវិធី ឬត្រូវការអាត់ដេតអី ត្រូវប្រយ័ត្នអីខ្លះ?
ជៀសវាងមានការលួចប្រើប្រាស់បណ្ដាញសង្គម ដូចជា Facebook, LINE អ្វីជាដើម អ្នកគួរធ្វើការ Sign Out ចេញជាមុន។ ទៀតសោតអ្នកខ្លះអាចមានកាន់ Page ផ្ទាល់ខ្លួនថែមទៀតផង ដោយយើងមិនហ៊ានសន្មតថា នរណាម្នាក់មានចេតនាធ្វើអ្វីមកលើយើងនោះទេ ម្ល៉ោះហើយជាការល្អសូមធ្វើការ Sign Out ចេញទាំងអស់ មុននឹងយកទៅ Update។
២.ពិនិត្យឱ្យដិតដល់ត្រង់កន្លែង Note
ធម្មតាអ្នកប្រើស្មាតហ្វូន ជួនកាលពួកគាត់មិនប្រើសៀវភៅកំណត់ត្រាខាងក្រៅនោះទេ រាល់ឈ្មោះគណនី iCloud, បណ្ដាញសង្គម ឫលេខកូដធនាគារ គាត់តែងកត់ទុកក្នុងកម្មវិធី Note។ បើយល់ល្អ អ្នកក៏គួរតែលុបវាចេញសិនផងដែរ។
៣.ពិនិត្យឱ្យច្បាស់ថាស្មាតហ្វូនមានជាប់ iCloud ឫ Google Account អត់?
សម្រាប់ iPhone គេប្រើ iCloud រីឯស្មាតហ្វូន Android គេមានប្រើ Google Account។ ត្រូវប្រាកដចិត្តថាទូរសព្ទអ្នកមិនបានជាប់គណនីទាំងនោះឡើយ ជៀសវាងធ្វើការ Update ហើយ វាមានលោតសួររក Password នៃគណនីណាមួយ មានរឿងទាស់ទែងគ្នា។ (បញ្ជាក់: តម្លៃដោះ Google Account ប្រហែល ២០ ទៅ ៣០ ដុល្លារ និង iCloud ខ្ទង់រយដុល្លារឡើង)។
៤.បញ្ជាក់ជាងឱ្យ Copy ឯកសារទុកជាមុន
មានដូចជារូបភាព, លេខទូរសព្ទ និងឯកសារដទៃទៀត សូមអ្នកបញ្ជាក់ជាងឱ្យជួយ Copy ឯកសារទាំងនោះទុកជាមុន ដោយសម្រាប់ការ Update ស្មាតហ្វូន ជាធម្មតា បើអំឡុងពេល Update មិនជួបបញ្ហា វាមិនបាត់បង់ឯកសារទេ ផ្ទុយទៅវិញបើមានបញ្ហាដាច់អ៊ីនធឺណិតឫហេតុណាមួយ ដែលយើងមិនអាចដឹងជាមុន នោះឯកសារទាំងស្រុងនឹងបាត់បង់។
តាមបទពិសោធន៍ Sabay ផ្ទាល់ជាងមួយចំនួន គាត់មិនចង់ចំណាយពេលយូរក្នុងការ Copy ទុក ពួកគាត់មិនបញ្ជាក់រឿងរ៉ាវបែបនេះ ដល់អតិថិជនអ្នកមក Update ទូរសព្ទឡើយ រហូតដល់មានបញ្ហាទើបនិយាយតាមក្រោយ ចុះឯកសារដែលយើងខំសន្សំរាប់ខែឆ្នាំ តើវាអាចត្រលប់មកវិញតាមវិធីណា?
៥.បញ្ជាក់ជាងឱ្យលុបឯកសារយើងចេញពីកុំព្យូទ័រ
ឯកសារដែល Copy ក្រោយជាងធ្វើការ Back Up ដាក់មកលើស្មាតហ្វូនរួចរាល់ហើយ យល់ល្អអ្នកគួរតែបញ្ជាក់ជាងឱ្យជួយលុបឯកសារនោះចេញពីកុំព្យូទ័រ ព្រោះគ្មាននរណាម្នាក់ ដែលចង់ឱ្យអ្នកដទៃលួចមើលរូបភាពរបស់ខ្លួនឯងឡើយ មិនថារូបខ្លះស្អាតឫ អាក្រក់ក្ដី។
យ៉ាងណាមិញតាមការរៀបរាប់ខាងលើនេះ គ្រាន់តែជាការចែករំលែកទៅកាន់អ្នករាល់គ្នាអំពីការប្រុងប្រយ័ត្នប៉ុណ្ណោះ ព្រោះមានជាងជួសជុលភាគច្រើន ក៏មានគេល្អ មិនមានចេតនាអាក្រក់ទៅលើអតិថិជនរបស់ខ្លួនឡើយ។
0 comments:
Post a Comment