Thursday, July 20, 2017

សំឡេង​រោទ៍​ ​(Ringtone)​ ​សម្រាប់​ស្មាតហ្វូន​ ​Android​ ​គឺ​ងាយ​ស្រួល​ដាក់​ ​ប៉ុន្តែ​សម្រាប់​ ​iPhone​ ​មិន​ងាយ​នោះ​ទេ។ ដូច​នេះ​ ​Sabay​ ​សូម​បង្ហាញ​តិចនិក​មួយ​ដែល​អាច​ដាក់​បទ​ចម្រៀង​នានា​ជា​សំឡេង​រោទ៍​នៅ​លើ​ ​iPhone​ ​បាន​យ៉ាង​ងាយ​ស្រួល។

១)​ ​ជ្រើសរើស​បទចម្រៀង

អ្នក​អាច​ជ្រើសរើស​បទ​ចម្រៀង​នៅ​ក្នុង​ ​iTune​ ​ពី​ ​Library > Music > Right click​ ​ជ្រើស​យក​ ​Get Info > ចុច​លើ​ ​Option​ ​ហើយ​ចុច​ ​Start និងStop​ ​ដែល​អ្នក​អាច​កំណត់​រយៈពេល​នៃ​កន្លែង​ដែល​អ្នក​ចង់​ស្ដាប់​ក្នុង​បទចម្រៀង​ពីព្រោះ​ ​Ringtone​ ​មាន​រយៈពេល​វែង​បំផុត​ត្រឹម​ ​៣០ វិនាទី។ បន្ទាប់​មក​អ្នក​ចុច​លើ​ ​File menu > Convert > Create AAC Version​ ​វា​នឹង​បង្កើត​ ​File​ ​ថ្មី​ដែល​មាន​ត្រឹម​វិនាទី​ដែល​អ្នក​បាន​កំណត់។


២)​ ​ផ្លាស់ប្ដូរ​ ​File type

File​ ​ដែល​បង្កើត​ថ្មី​មាន​ ​extension “.m4a”។ អ្នក​គួរ​ធ្វើ​ការ​កែប្រែ​ពី​ ​.m4a​ ​ទៅ​ ​.m4r​ ​ដោយ​ ​Right click​ ​លើ​បទចម្រៀង​នោះ​ ​> Show in Finder > ធ្វើ​ការ​កែប្រែ​ ​extension។


៣)​ ​លុប​ចោល​ ​Shorter track

អ្នក​អាច​លុប​បទ​ចម្រៀង​ណា​មួយ​ដោយ​ ​Right click​ ​លើ​បទ​ចម្រៀង > Delete from library​ ​ហើយ​វា​នឹង​បង្ហាញ​ផ្ទាំង​មួយ​ដែល​ ​Keep File​ ​រួច​នឹង​លុប​ពី​ ​Library​ ​តែ​មិន​លុប​ពី​ ​Storage​ ​ទេ​ ​ខណៈ​ ​Move to Trash​ ​ទើប​លុប​ពី​ ​Library​ ​និង​ ​Storage។


៤)​ ​Sync ringtone​ ​ជាមួយ​ ​iPhone

ភ្ជាប់​ ​iPhone​ ​ជាមួយ​កុំព្យូទ័រ​ដែល​មាន​កម្មវិធី​ ​iTune​ ​រួច​ចុច​លើ​ ​icon​ ​ដើម្បី​ចូល​ទៅ​កាន់​ ​iPhone​ ​របស់​អ្នក​។ ដើម្បី​ ​Sync tone​ ​គឺ​ចូល​ទៅ​កាន់​ ​Tone > ជ្រើស​រើស​ ​Tone​ ​ដែល​បាន​បង្កើត​ថ្មី > ចុច​លើ​ ​Apply​ ​នៅ​ខាងក្រោម។


៥)​ ​កំណត់​ ​Ringtone​ ​ថ្មី​លើ​ ​iPhone

អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ ​Setting > Sounds > Ringtone​ ​អ្នក​នឹង​ឃើញ​ ​Ringtone​ ​ថ្មី > ចុច​លើ​ ​Ringtone នោះ​ដើម្បី​កំណត់​ការ​ប្រើប្រាស់។

៦)​ ​កំណត់​ ​​Ringtone​ ​សម្រាប់​អ្នក​ណា​ម្នាក់​

អ្នក​ចូល​ទៅ​កាន់​កម្មវិធី​ ​Contacts > ចុច​លើ​ឈ្មោះ​នរណា​ម្នាក់ > Edit > ត្រង់​ចំណុច​ ​Ringtone​ ​ចុច​លើ​វា​ ​រួច​ជ្រើស​រើស​ ​Ringtone​ ​ដែល​អ្នក​ចង់​ដាក់ > Done៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget