Prime lens
អាចធ្វើឲ្យការផលិតរូបភាពមានកម្រិតច្បាស់ល្អ (High-resolution)
កាមេរ៉ាចាប់រូបបានលឿនព្រោះមាន Aperture ធំ
និងជួយកាត់បន្ថយភាពញ័ររបស់កាមេរ៉ា
ងាយប្រើសម្រាប់ថតកន្លែងងងឹត និងពិសេសសម្រាប់ការថតរូបប្រភេទ
Portrait ដែលមាន Depth of Field ជ្រៅ (ច្បាស់មុខព្រាលក្រោយ)។
ពេលអ្នកទិញ Prime lens គួរដឹងថា Focal length
មួយណាដែលអ្នកត្រូវការ ឧទាហរណ៍ដូចជា 35mm, 50mm, 85mm
ដែលចាត់ទុកជា lens ដែលអ្នកថតរូបមិនអាចខ្វះបាន
ហើយដើម្បីយល់ច្បាស់ពី Prime Lens
តោះមកដឹងចំណុចពិសេសនានារបស់វា ៖
១. ងាយផ្ដោតអារម្មណ៍លើការថតរូប
មិនចាំបាច់ប្រើបច្ចេកទេសច្រើន គឺគ្រាន់តែកំណត់ Aperture តាមការចង់បានគឺជាការស្រេច។ បើប្រៀបធៀប Zoom Lens គឺខុសឆ្ងាយដោយវាតម្រូវបច្ចេកទេសច្រើនរួមទាំងការកំណត់ Aperture និងប្រវែង Zoom។
២. ទម្ងន់
Prime lens មានការរចនាសាមញ្ញ និងស្រាល ដែលធ្វើឲ្យងាយស្រួលយកតាមខ្លួនជាពិសេសពេលធ្វើដំណើរកម្សាន្ត។ ប៉ុន្តែចំពោះ Prime lens មួយចំនួនដូចប្រភេទ 85mm f/1.2 គឺមានទម្ងន់ធ្ងន់បន្តិចព្រោះមានកញ្ចក់កែវធំ និងច្រើនជាន់ ហើយតម្លៃក៏ខ្ពស់ដែរ។
៣. កាន់តែធំ កាន់តែល្អ
ព្រោះ Prime Lens ដែលមានទំហំធំគឺផលិតដោយមានគុណភាពខ្ពស់ ជាពិសេសលឿនបំផុតកញ្ចក់កែវធំ និងច្រើនជាន់ ហើយជាទូទៅ Lens នេះមាន Apertures ចន្លោះ f/1.4 ឬ f/1.8។
៤. ពន្លឺ
Prime Lens មាន Apertures ធំ ដែលងាយថតកន្លែងងងឹត តែបើចង់ថត f/1.4 ឬ f/1.8 នៅក្រោមកម្ដៅថ្ងៃនោះ គឺចាំបាច់ណាស់គួរចំណាយថវិកាទិញបន្ថែមលើ Neutral density (ND) filters ដែលប្រើសម្រាប់កាត់បន្ថយពន្លឺចាំងចូលក្នុងកាមេរ៉ាពេលថតក្រោមពន្លឺព្រះអាទិត្យភ្លឺខ្លាំង។
៥. ជ្រើសរើស Focal length
មុននឹងធ្វើការទិញ Prime lens អ្នកគួរតែធ្វើការស្រាវជ្រាវពីប្រភពផ្សេងៗ ថាតើ Prime lens ប្រភេទណាដែលអ្នកត្រូវការ ដែលមានដូចជា 24mm, 28mm ឬ 35mm។
៦. Close quarters
ងាយស្រួលថតរូបដែលនៅជិត តែមិនងាយថតប្រភេទ Macro ព្រោះ Focal length ជាពិសេស Lens 50mm និង 35mm។
៧. គែមរូបថត គឺមិនសូវច្បាស់
Prime Lens មាន Aperture ធំ ដែលដែលថតច្បាស់តែ Subject ណាមួយ ហើយសម្រាប់គែមរូប ឬផ្នែកនានាផ្សេងទៀតគឺមិនច្បាស់ទេ។
៨. ថតបានស្អាតសម្រាប់រូបថតប្រភេទ Portrait
Lens 50mm នៅលើតួកាមេរ៉ា APS-C format ពិតជាល្អសម្រាប់រូបភាពលក្ខណៈ Portrait ដែល Aperture ធំបំផុត f/1.4 ឬ f/1.8 នឹងធ្វើឲ្យផ្ទៃខាងក្រោយព្រាលបានល្អជាង Zoom lens 18-55mm។
៩. ថវិកា
ប្រសិនបើអ្នកមានថវិកាគ្រប់គ្រាន់ អ្នកគួរទិញ Professional optic ដូចជា Lens ប្រភេទ full-frame ដែលមាន Aperture ដល់ f/1.2៕
ប្រភព៖
Techradar
អត្ថបទ ៖ ប៊ុន ធឿន ១. ងាយផ្ដោតអារម្មណ៍លើការថតរូប

0 comments:
Post a Comment