លោក ជី រ៉ាឌី អ្នកជំនាញមួយរូបបានឲ្យដឹងថា ការពិតសព្វថ្ងៃការទិញ iPhone មួយទឹកភាគច្រើនអាចជួបរបស់ពិត ឬ ក្លែងក្លាយដូចជា សម្បក ឆ្នាំងសាក ឬកាសជាដើម។ អីចឹងដើម្បីចៀសវាងទិញ iPhone ប៉ះចំឆ្នាំងសាកក្លែងក្លាយលោកណែនាំវិធីសាស្ត្រក្នុងការចំណាំឆ្នាំងសាក iPhone ពិតឬក្លែងក្លាយមកបង្ហាញជូនខាងក្រោម៖ជាមួយ iPhone មួយទឹកចង់ទិញនោះភាគច្រើនជាផលិតផលក្លែងក្លាយ។
សម្រាប់ ឆ្នាំងសាកមានជើង ២
សម្រាប់ ឆ្នាំងសាកមានជើង ២
១. រូបខាងឆ្វេងជាឆ្នាំងសាកពិតព្រោះអក្សរដែលបោះពុម្ពនៅលើឆ្នាំងសាកពិតគឺមិនសូវច្បាស់និងពិបាកអាន។ ចំណែករូបខាងស្ដាំគឺក្លែងក្លាយព្រោះអក្សរច្បាស់ និងអាចអានបានយ៉ាងរលូនតែអក្ខរាវិរុទ្ធភាគច្រើនសរសេរខុស។ ឧទាហរណ៍នៅក្នុងរូបភាពខាងលើដូចជាពាក្យ (Designd) និង (Equipment) ជាដើម។

២. ឆ្នាំងសាកពិតនៅរូបឆ្វេងអាចដាក់បញ្ឈរបាន។ ចំណែករបស់ក្លែងក្លាយរូបខាងស្កាំមិនអាចដាក់បញ្ឈរបាននោះទេ។

៣. រូបខាងឆ្វេងជាឆ្នាំងសាកពិតព្រោះរន្ធសម្រាប់ដោតខ្សែ USB ផ្សំឡើងពីដែកហើយមាន pin ពីរដែលមាន រូបរាងទ្រវែងនិងចុងស្រួចរាងត្រីកោណ។ ចំណែករូបខាងស្ដាំគឺក្លែងក្លាយព្រោះ pin ទាំងពីរមានកម្រាស់ស្ដើងនិងចុងស្រួចរាងមូល។

៤. រូបខាងឆ្វេងជាឆ្នាំងសាកពិតព្រោះវាបានភ្ជាប់មកជាមួយរន្ធរាងចតុកោណនៅ ក្នុងស្រទាប់ដែកដែលក្រាលនៅផ្ទៃខាងក្នុងនៃរន្ធសម្រាប់ដោតខ្សែ USB។ ចំណែកឆ្នាំងសាកក្លែងក្លាយបានភ្ជាប់មកជាមួយរន្ធរាងបណ្ដោយទ្រវែង។

សម្រាប់ឆ្នាំងសាកមានជើង ៣
៥. ប្រិយមិត្តអាចសំគាល់ថាពិត ឬ ក្លែងក្លាយតាមរយៈការមើលទៅក្នុងរន្ធ USB គឺមានលេខសំគាល់ IMIE។ ចំណែកឆ្នាំងសាកក្លែងក្លាយគឺមិនមានលេខ IMIE អ្វីនោះទេ។

សម្រាប់ការមើល ខ្សែពិត ឬ ក្លែងក្លាយ
៦. ប្រិយមិត្តចង់ដឹងខ្សែសាកក្លែងក្លាយឬ ពិតគឺគ្រាន់តែពិនិត្យមើលទៅផ្នែកខាងរន្ធរាងចតុកោណនៅ ក្នុងស្រទាប់ដែកដែលក្រាលនៅផ្ទៃខាងក្នុងមានពណ៌ទង់ដែង។ ម្យ៉ាងទៀតខ្សែពិតគឺមានលក្ខណៈទន់ ហើយពេលពុះជាចម្រៀកគឺមានស្រោបជ័រអ៊ីសូឡង់មួយតង់ហើយខ្សែភ្លើង។

៧. ផ្នែកក្បាលដោតទៅ iPhone គឺមើលលើថាមានពន្លឺចាំងគឺក្លែងក្លាយ ចំណែកពិតគឺមានលក្ខណៈស្រអាប់ជាងរបស់ក្លែងក្លាយ (មើលរូប)

អត្ថបទ៖ ដារ៉ាឆានី
0 comments:
Post a Comment