ទូរសព្ទ iPhone
មានវិធីសាស្ត្រមួយចំនួនសម្រាប់ការឆ្លើយតបសារនៅពេលដែលទូរសព្ទកំពុងជាប់សោរ
ដែលវាជាផ្នែកជួយសម្រួលដល់ការឆ្លើយតបសារបានឆាប់រហ័ស។
ប៉ុន្តែក៏មានផលអវិជ្ជមាននៅពេលដែលអ្នកទុកទូរសព្ទចោល
ហើយមានជនណាម្នាក់ដែលមានគំនិតមិនល្អចុចឆ្លើយតបសាររបស់អ្នកនោះបញ្ហានឹងកើតឡើង។

អស់បារម្ភនៅពេលដែលអ្នកដឹងពីវិធីមួយនេះ ៖
- ដំបូងចូលទៅកាន់ Settings
- បើក Touch ID & Passcode

- បន្ទាប់មកបញ្ចូលលេខកូកូដសម្ងាត់ដែលអ្នកប្រើ (បើមាន)
- អ្នកនឹងឃើញពាក្យ Reply with Message

- ចុចអូសមកឆ្វេងបិទ Toggle ប៊ូតុង Reply with Message

- ចាកចេញពី Settings ហើយចាក់សោរអេក្រង់របស់អ្នក នៅពេលនេះអ្នកមិនអាចឆ្លើយតបសារបានទៀតទេខណៈទូរសព្ទជាប់សោរអេក្រង់នោះ។
0 comments:
Post a Comment