Tuesday, April 4, 2017


សម្រាប់​អ្នក​ប្រើប្រាស់ iOS 7 ជាច្រើន ដែលបាន Jailbreak ជាមួយ evasion 7 មានបញ្ហាជាច្រើន​អាច​កើតមានឡើង ដែល​ភាគច្រើន​នៃបញ្ហាទាំងនោះ គឺ​បណ្តាល​មកពី​ លោកអ្នក Update iOS តាមរយៈ Software Update នៅ​ក្នុង iPhone ឬ iPad ដោយ​ផ្ទាល់ (OTA – Over The Air) ។ ជាទូទៅ​អ្នក​ត្រូវ Update ជាមួយ​កម្មវិធី iTunes ក្នុង​កុំព្យូទ័រ បើសិន​ជាលោកអ្នក​ចង់​ធ្វើ​ការ Jailbreak ដើម្បី​ជៀសវាង​បញ្ហានានា ។


បញ្ហា​ដែលកើត​មានញឹកញាប់ជាមួយ​នឹង​ឧបករណ៍ Jailbreak ទាំងនោះ គឺ​ទាក់ទង​នឹងការប្រើប្រាស់​កម្មវិធី​មួយចំនួន, បញ្ហា​ជាមួយ Cydia និង​ជាមួយ MobileSubstrate ។ សម្រាប់​លោកអ្នក​ដែល​មិនទាន់ Jailbreak iOS 7 ហើយ​ចង់អនុវត្តន៍​ឲ្យ​បាន​ត្រឹមត្រូវ​សូម​ទស្សនា​វីដេអូ​ខាងក្រោម ។ យ៉ាងណាមិញ បើ​លោកអ្នក​គិតថា​មិនចង់​ ឬមិនគួរ Jailbreak សូម​កុំព្យាយាម​អី ព្រោះថា iOS 8 បច្ចុប្បន្ន​មាន​ភាសាខ្មែរ​មក​ជាមួយ​ស្រេច​ទៅហើយ នៅសល់​តែក្តារចុច (Keyboard) ដែល​នឹង​ចេញ​នៅពេល​ឆាប់ៗនេះ ។

 

iOS 7 Jailbreak : YouTube Video

បញ្ហា​ដែល​ប្រិយមិត្ត​អ្នក​អានសំបុកអាយធី កំពុង​ជួប​ប្រទះ​នោះគឺ បន្ទាប់​ពី​ការ Jailbreak ស្រាប់​តែបាត់ icon Cydia ដែល​លោកអ្នក​មិនអាច​ស្វែងរក​វិធី​ក្នុងការ​ដំឡើង​កម្មវិធី និង​ Tweak មួយចំនួន ។ ប្រសិន​បើលោកអ្នក​កំពុង​ជួប​បញ្ហានេះ សូម​អនុវត្តន៍​តាម​វិធី​ដូច​ខាងក្រោម៖

ដោះស្រាយ​ពេលបាត់ Cydia Icon – របៀប​ទី១ :

  1. សូម​ប្រាកដថា​ Passcode Lock របស់​លោកអ្នក​បាន​ដកចេញ ។
  2. សូម​ភ្ជាប់ iPhone លោកអ្នក​ជាមួយកុំព្យូទ័រ ហើយ​ដំណើរការ​កម្មវិធី iTunes (ក្នុងកុំព្យូទ័រ) ។
  3. បន្ទាប់​មក​សូម​កំណត់​ឲ្យ iPhone ទៅកាន់ DFU Mode (Device Firmware Upgrade) – សូម​ចុចប៊ូតុង Home និង​ប៊ូតុង Power ក្នុងពេល​តែមួយ​ប្រហែល 10 វិនាទី រួច​ព្រលែង​ដៃ​ចុចលើប៊ូតុង Power ហើយ​នៅតែបន្តចុចលើប៊ូតុង Home រហូតដល់​កម្មវិធី iTunes លោត​ផ្ទាំង​បង្ហាញសារ​ថា iPhone ស្ថិតក្នុង Recovery ។
  4. មុននឹង​ដំណើរការ Restore សូម​ប្រាកដ​ថា លោកអ្នក​បាន Backup ទិន្នន័យ​សំខាន់ៗ​ទុក​រួចហើយ ។
  5. សូមចុចលើ Restore ហើយ​បន្ត​ដំណើរការ​ឲ្យ iTunes Update iPhone លោកអ្នក​ទៅកាន់​ជំនាន់​ចុងក្រោយ (បើ​លោកអ្នកចង់ចាកចេញ​ពី​ការ Jailbreak) តែបើ​លោកអ្នក​នៅតែ​ចង់ Jailbreak សូមចុច Atl+Restore ដើម្បី Browser File ដែល​លោកអ្នក​ចង់​ដំឡើង​លើ iOS 7, ចុច​ទីនេះ ដើម្បី​ស្វែងរក Firmware ដែល​លោកអ្នក​ត្រូវការ ។ សូម​ចំណាំថា លោកអ្នក​ត្រូវ​ទាញយក iOS 7.0.x មិនអាច​លើស​ពីនេះ​បានទេ ។
  6. លោកអ្នក​អាចចាប់ផ្តើម​ Jailbreak ម្តងទៀត ដោយប្រើ​ Evasi0n 7 ជំនាន់​ចុងក្រោយ តាម​ប្រព័ន្ធ​ដំណើរការ​ដែល​លោកអ្នក​ប្រើ (Windows, Mac) ចុចទីនេះ​ ដើម្បី​ទាញយក ។
  7. បន្ទាប់​ពី​ដំណើរការ​ជោគជ័យ​ចប់សព្វគ្រប់ លោកអ្នក​នឹង​ទទួលបាន Cydia icon ត្រឡប់​មកវិញ ។
បើ​របៀប​ទី១ ខាងលើ​មិនអាចដោះស្រាយ​បញ្ហា​លោកអ្នក​បានទេ សូម​បន្ត​អនុវត្តន៍​តាម​របៀប​ទី២ ខាងក្រោមនេះ​ទៀត ។

ដោះស្រាយ​ពេលបាត់ Cydia Icon – របៀប​ទី២ :

  1. សូម​ដោត iPhone ជាប់​ជាមួយ​កុំព្យូទ័រ​តាមរយៈ​ខ្សែ​ USB ។
  2. ដំណើរការ​ evasi0n 7 តាមរយៈ​កុំព្យូទ័រ  ចុចទីនេះ​ ដើម្បី​ទាញយក ។
  3. ចុចលើ​ប៊ូតុង Jailbreak ។
  4. នៅពេលដែល Evasi0n ស្នើរ​​លោកអ្នក​ឲ្យ​ចុចលើ Evasi0n icon នៅលើ Home screen, សូម​កុំចុចវា​ជាដាច់ខាត
  5. សូម​ផ្តាច់ (disconnect) ការតភ្ជាប់​រវាង iPhone ចេញពីកុំព្យូទ័រ ដោយ​ដកខ្សែ USB ។
  6. សូម​ចុចលើ Evasi0n icon រហូតដល់​វាញ័រ ឬរង្គឺ – សូមចុចលុប​ icon នោះចោល ។
  7. សូម​បិទ iPhone និង​បើក​វាឡើង​មកវិញ (Reboot) នោះ Cydia icon អាចនឹង​ត្រឡប់​មកវិញ​ជាធម្មតា ។ លោកអ្នក​អាច Restore ទិន្នន័យ​ពី​ការ Backup ដែល​លោកអ្នក​បាន​អនុវត្តន៍​នៅជំហាន​ខាងលើ ។
សូម​បញ្ជាក់​ផងដែរថា៖ គន្លឹះ​ដែល​បាន​រៀបរាប់​ខាងលើ មានប្រសិទ្ធភាព និង​ទទួល​បាន​ជោគជ័យ​ជាមួយ​នឹង​ iOS 7.0.x (7.0.1 ឡើងទៅ) ។ សម្រាប់​លោកអ្នក​ដែល​ប្រើ iOS 7.1.x (7.1.1 ឡើងទៅ) អាច​អនុវត្តន៍​ស្រដៀង​គ្នានេះ បាន​ផងដែរ ។ រាល់​ដំណើរការនីមួយៗ សូម​អនុវត្តន៍​ប្រកប​ដោយ​ភាព​ប្រុង​ប្រយ័ត្ន នឹង​មាន​ទំនួល​ខុសត្រូវ​ផ្ទាល់ខ្លួន ឬដើម្បី​ជៀសវាង​បញ្ហា​ដែល​អាច​កើតមាន លោកអ្នក​អាច​ស្វែងរក​អ្នកជំនាញ​ដើម្បី​ជាជំនួយ​ក្នុងការ​អនុវត្តន៍ ។

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget