AirDrop គឺជាមុខងារមួយមានស្រាប់នៅលើឧបករណ៍
iDevice ដែលវាអាចផ្ទេររូបភាព ឬឯកសារពី iDevice មួយទៅកាន់
iDevice មួយទៀតដែលនៅក្បែរគ្នា បានយ៉ាងងាយស្រួលបំផុត។
ត្បិតថាមានមនុស្សភាគច្រើនដឹងពីវិធីប្រើ
ប៉ុន្តែនៅមានមួយភាគតូចប្រហែលមិនបានដឹងនៅឡើយ។ ដូចនេះ Sabay
នឹងបង្ហាញពីវិធីប្រើដូចខាងក្រោម៖

អ្វីដែលត្រូវមាន៖
-iPhone ចាប់ពីម៉ូដែល iPhone 5 ឡើងទៅ
-iPad Pro
-iPad ជំនាន់ទីបួនឡើងទៅ
-iPad mini
-iPod Touch
បញ្ជាក់៖ គ្រប់ iDevice ខាងលើត្រូវតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ចាប់ពីជំនាន់ទី 7 ឡើងទៅ
@ដើម្បីប្រើប្រាស់ដំបូងឡើយត្រូវបើកមុខងារ AirDrop លើ iDevice ទាំងពីរដែលចង់ផ្ទេររូបភាព ដោយចូលកាន់ Control Center រួចចុចលើ AirDrop បន្ទាប់មកចុចយកពាក្យ Everyone

@បន្ទាប់ពីបើកមុខងារនេះរួចអ្នកអាចផ្ទេររូបភាពបានដោយជ្រើសរើសរូបភាពណាមួយដែលចង់ផ្ទេរ រួចចុចលើពាក្យ "Share” ឬសញ្ញា “Share” ដែលនៅខាងក្រោមផ្នែកខាងឆ្វេង

@បន្ទាប់មកនៅត្រង់ AirDrop ចុចលើឈ្មោះឧបករណ៍ដែលអ្នកចង់ផ្ទេររូបភាពទៅ

@ពេលនោះនៅលើឧបករណ៍មួយទៀតនឹងលោតផ្ទាំងមួយ។ នៅលើផ្ទាំងនោះចុចលើពាក្យ Accept ដើម្បីយល់ព្រមទទួលរូបភាព

0 comments:
Post a Comment