១) iMazing
មានមុខងារ ផ្ទេរនូវរាល់ឯកសារទាំងឡាយពី iPhone របស់អ្នកចូលទៅកុំព្យូទ័រ បានយ៉ាងងាយស្រួល ព្រោះកម្មវិធីនេះ ផ្ដល់លក្ខណៈក្នុងការប្រើប្រាស់យ៉ាងសាមញ្ញ។ iMazing ងាយស្រួលចម្លង (copy) ឯកសាររូបថត និងថតឯកសារ (folder) តាម file browser។ វានឹងមិនពិបាក ក្នុងការចម្លងយកឯកសារចេញពី iPhone ដូចកម្មវិធី iTunes នោះទេ។ ជាមួយ iMazing អ្នកអាចភ្ជាប់ស្គាល់ទូរស័ព្ទរបស់ខ្លួន នៅលើកុំព្យូទ័រផ្សេងៗណាក៏បាន ទាំង Mac ឬ PC។ iMazing អាចឱ្យគេ share និង transfer ឯកសារ ឬមេឌា រវាងឧបករណ៍ iOS និងកុំព្យូទ័រ។
ទាញយកកម្មវិធី iMazing សម្រាប់កុំព្យូទ័រ Windows
២) Fonepaw
ប្រសិនអ្នកកំពុងស្វែងរកកម្មវិធីមានមុខងារដូច iTunes និងមុខងារច្រើនជាងនេះ នោះកម្មវិធី Fonepaw គឺស័ក្ដិសម។ Fonepaw អាចគ្រប់គ្រងឯកសារតន្ត្រី ហើយផ្ដល់នូវជម្រើសក្នុងការជ្រើសរើសបទចម្រៀង ដើម្បីផ្លាស់ទី និងបង្កើត playlists រវាងឧបករណ៍ iOS និង PC ដោយគ្មានដែនកំណត់។ គ្រាន់តែចុចប៊ូតុង sync all ឬ ជ្រើសបទចម្រៀង podcasts, iTunes U, audio book និងជាច្រើនទៀតរវាងឧបករណ៍ iOS និង PC។ អ្វីដែលអ្នកប្រើត្រូវធ្វើដំបូង គឺ ត្រូវភ្ជាប់ iDevice ទៅនឹងកុំព្យូទ័រ រួចចាប់ផ្ដើមផ្ទេរឯកសារដូចជា videos, podcasts, movies និង ជាច្រើនទៀតពី iOS Device ទៅក្នុងកុំព្យូទ័រ ឬពីកុំព្យូទ័រទៅទូរស័ព្ទ។
ទាញយកកម្មវិធី Fonepaw សម្រាប់កុំព្យូទ័រ Windows និង Mac
៣)
កម្មវិធី Syncios ផ្ដល់ភាពងាយស្រួលក្នុងការភ្ជាប់ជាមួយឧបករណ៍ iOS ទៅកាន់កុំព្យូទ័រ ហើយថែមទាំងគាំទ្រប្រភេទ iOS Device បានច្រើនស៊េរី គាំទ្រភាសាបានច្រើន ស្គាល់ប្រភេទ file ផ្សេងៗបានច្រើន។ ភាសាដែល Syncios គាំទ្ររួមមាន បារាំង អាល្លឺម៉ង់ ព័រទុយហ្គាល់ អ៊ីតាលី និងជាច្រើនទៀត។ មុខងារផ្សេងៗរបស់ tool នេះ គឺបានភ្ជាប់មកស្រាប់ៗ ដូចជា មុខងារបម្លែងប្រភេទវីដេអូ និងសំឡេង (audio & video converter) ដែលជួយឱ្យទូរស័ព្ទស្គាល់ប្រភេទតន្ត្រីបានច្រើន។
ទាញយកកម្មវិធី Syncios សម្រាប់កុំព្យូទ័រ Windows
៤) iExplorer
iExplorer អាចឱ្យអ្នកផ្ទេរឯកសារតន្ត្រីពីឧបករណ៍ iOS ទៅកុំព្យូទ័រ និង iTunes។ វាអាចឱ្យអ្នកចម្លង (copy) ចម្រៀងបានតាមចិត្តចង់ ទៅក្នុង iTunes។ មុខងារពិសេសលើ iExplorer គឺអាចឱ្យអ្នកប្រើ iPhone/iPod/iPod របស់អ្នកធ្វើដូចជា USB Flash drive អីចឹង។ អ្នកអាចកូពី (copy) ឯកសារចេញចូលបានតាមចិត្តបាន។
ទាញយកកម្មវិធី iExplorer សម្រាប់កុំព្យូទ័រ Windows
៥) iMobile AnyTrans
iMobile ជា tool ពិសេសមួយ ផ្ដល់ភាពងាយស្រួលក្នុងការផ្ទេរឯកសារចេញចូលរវាងឧបករណ៍ iOS និងកុំព្យូទ័រតាមវិធីដ៏សាមញ្ញ ងាយស្រួលប្រើ។ វាគាំទ្រមាតិកា iOS ជាច្រើនដូចជា Photo, Videos, Music និង Text Message, Movies, Notes, Safari និងជាច្រើនទៀត។ គ្រាន់តែចុចប៉ុន្មានដង គេនឹងអាចផ្ទេរឯកសារចេញពី iPhone ដោយផ្ទាល់។ Tool នេះមានលក្ខណៈ ពិសេស និងគាំទ្រការប្រើបានច្រើនបែប។
ទាញយកកម្មវិធី iMobile AnyTrans សម្រាប់កុំព្យូទ័រ Windows
៦) Apowersoft
មិនដូចជា tool ផ្សេងៗឡើយ កម្មវិធី Apowersoft នេះគឺមានលក្ខណៈហ្វ្រី និងពុំមានការលាក់នូវជម្រើសប្រើប្រាស់ឡើយ។ មុខងារគួរកត់សម្គាល់ជាងគេនៅលើ tool នេះគឺអាចឱ្យគេធ្វើការ backup ទិន្នន័យ និងមាតិកាផ្សេងៗរបស់ឧបករណ៍ iDevice បាន។ គេអាចប្រើវា សម្រាប់ផ្ទេរឯកសារដូចជា iBooks, Photos, Voice Memo, iTunes, podcasts ឬឯកសារផ្សេងៗទៀតដោយចុចលើប៊ូតុង Export។ កម្មវិធី Apowersoft ក៏មានមុខងារ import មាតិកាតន្ត្រីចូលទៅក្នុង iOS device របស់អ្នកផងដែរ ដូចជា គ្រប់គ្រងឯកសារមេឌារបស់អ្នក គ្រប់គ្រងព័ត៌មានផ្ទាល់ខ្លួន (personal information), calendar និង note និងគ្រប់គ្រងរាល់កម្មវិធី (app) ទាំងឡាយ ទាំងការ installing, unstalling និងការ update៕
ទាញយកកម្មវិធី Apowersoft សម្រាប់កុំព្យូទ័រ Windows
0 comments:
Post a Comment