ធ្លាប់បង្ហោះវីដេអូលើ YouTube នឹងគេដែរ
តែមិនដែលបានប្រាក់មកវិញមែនទេ? តាមពិត ការរកប្រាក់តាម
YouTube មិនមែនជារឿងលំបាក
តែក៏មិនបានន័យថាងាយផុយៗដូចការឃោសនាបោកប្រាស់របស់ជនមួយចំនួននោះឡើយ។
ពិតណាស់ អ្នកត្រូវពឹងលើចំណេះដឹង សម្ភារៈ
និងទេពកោសល្យផ្ទាល់ខ្លួន
ដើម្បីអាចរកប្រាក់បានយ៉ាងច្រើនដូចតារា YouTube
ល្បីៗជាច្រើននៅលើពិភពលោក។
ខាងក្រោមជាវិធីមួយចំនួនដែលអាចឲ្យអ្នករកប្រាក់តាមរយៈ YouTube
បាន៖

១. ត្រូវបង្កើតគណនី YouTube

ការបង្កើតគណនី YouTube (YouTube Channel) ជាការចាប់ផ្តើមរកប្រាក់ (លើ YouTube)។ បើសិនជាអ្នកមានគណនី Gmail ហើយ អ្នកគ្រាន់តែ Sign in ចូលទៅក្នុងគណនីនោះ បន្ទាប់មក៖
-អ្នកត្រូវដាក់ឈ្មោះគណនី YouTube របស់អ្នកឲ្យមានភាពទាក់ទាញ។ ឈ្មោះកាន់តែខ្លី ពីរោះស្ដាប់ និង Original (ឈ្មោះមិនស្រដៀងគណនីផ្សេង) និងកាន់តែទាក់ទាញ ហើយងាយចាំ។
-ត្រូវចាំថាឈ្មោះគណនី YouTube របស់អ្នកត្រូវមាន Keyword មួយដែលងាយនឹង Search (ឧ. Cute Girls Hairstyles) ហើយឈ្មោះនោះក៏ត្រូវស៊ីនឹងគោលការណ៍នៃ Content របស់អ្នកដែរ។ ឧទាហរណ៍ ឈ្មោះគណនី YouTube របស់អ្នកឈ្មោះ Cute Girls Hairstyles ដូច្នេះគ្រប់ Content (វីដេអូ) ទាំងអស់ត្រូវនិយាយពីការធ្វើម៉ូដសក់។
២. Upload វីដេអូ

អ្នកត្រូវ Upload វីដេអូមានគុណភាពច្បាស់ និងមិនវែងពេកនោះទេ តែពេលខ្លះវាអាស្រ័យលើប្រភេទវីដេអូដែលអ្នកចង់ Upload ដែរ។ មួយវិញទៀត អ្នកត្រូវព្យាយាម Upload វីដេអូឲ្យបានទៀងទាត់ផងដែរ ទោះបីជាវីដេអូដំបូងរបស់អ្នកមិនសូវល្អក៏ដោយក្តី។ មានចំណុចទាក់ទងផ្សេងទៀតត្រូវចងចាំ៖
-ធ្វើឲ្យរាល់វីដេអូរបស់អ្នកមានគុណភាព ដោយប្រើកាមេរ៉ាទំនើប និងប្រើ Software ល្អៗក្នុងការកែ (Edit) វីដេអូ ឬក៏សុំជំនួយពីមិត្តភ័ក្តិជំនាញ IT។
-ដូចដែលបាននិយាយខាងលើ ការ Upload វីដេអូទៀងទាត់ និងមានកាលវិភាគច្បាស់លាស់ ប្រាកដជាទាក់ទាញអ្នកចូលទស្សនាកាន់តែច្រើន។
-ត្រូវប្រាកដថាចំណងជើងនៃវីដេអូរបស់អ្នក មាន Keyword មួយដែលងាយនឹង Search រក។ លើសពីនេះ ត្រូវមានការសរសេរពិពណ៌នាណាមួយនៅពីក្រោមវីដេអូដែលបាន Upload (សម្រាប់ជាការពន្យល់បន្ថែម)។
៣. បង្កើនអ្នកចូលមើលវីដេអូរបស់អ្នក

កាលណាមានអ្នកចូលទស្សនាវីដេអូរបស់អ្នកកាន់តែច្រើន នោះអ្នកនឹងអាចរកប្រាក់បានច្រើនដូចគ្នា។ វីធីដែលធ្វើឲ្យគណនីរបស់អ្នកមានអ្នកមើលច្រើន គឺត្រូវធ្វើឲ្យវីដេអូនោះទាក់ទាញ។ បន្ថែមពីនេះអ្នកត្រូវ៖
-Share វីដេអូរបស់អ្នកនៅលើបណ្ដាញសង្គម (ជាពិសេស Facebook) និង Tag វាឲ្យមិត្តភក្តិ។
-ភ្ជាប់ទំនាក់ទំនងជាមួយអ្នកទស្សនាតាមរយៈការឆ្លើយតបទៅនឹង Comment របស់ពួកគេ តែមិនមែនជាការឆ្លើយតបជេរប្រទេចចំពោះ Comment រិះគន់នោះឡើយ។
៤. Monetize វីដេអូ

* Monetize មានន័យថាអ្នកបានអនុញ្ញាតឲ្យមានការដាក់ Ads លើវីដេអូរបស់អ្នក ដើម្បីទទួលបានប្រាក់។
- ដើម្បី Monetize វីដេអូ អ្នកត្រូវចុចលើ Video Manager ហើយចុចលើសញ្ញា “$” នៅខាងផ្នែកខាងស្តាំនៃតារាងវីដេអូ ហើយធីកទៅលើប្រអប់ "Monetize with Ads”។ កាន់តែច្បាស់ពីរបៀប Monetize សូមទស្សនាវីដេអូ៖
៥. Setup Google AdSense

អ្នកអាចបង្កើត Google AdSense ដោយឥតគិតថ្លៃក្នុងវិបសាយ Google AdSense ។ អ្នកចាំបាច់ត្រូវមានអាយុចាប់ពី១៨ឆ្នាំឡើងទៅដើម្បីអាចបង្កើតគណនីនេះបាន តែបើមិនដូច្នោះទេ ត្រូវមានអ្នកណាម្នាក់គ្រប់អាយុឲ្យជួយ។
-អ្នកក៏ត្រូវមានគណនី PayPal ឬគណនីធនាគារណាមួយ អាសយដ្ឋានអ៊ីមែល និងព័ត៌មានផ្សេងទៀត ដើម្បីឲ្យ Adsense ទទួលស្គាល់និងដើម្បីផ្ញើប្រាក់ដល់អ្នក។ អ្នកអាចបង្កើនប្រាក់ចំណូលតាមរយៈចំនួនចុចលើ Ads និងចំនួនចូលទស្សនាវីដេអូរបស់អ្នក (ចំនួនចូលមើលកាន់តែច្រើន ទឹកប្រាក់នឹងគុណបន្ថែម)។
៦. ត្រួតពិនិត្យស្ថានការណ៍វីដេអូ (Check your analytics)

នៅពេលអ្នកបានធ្វើចំណុច ១, ២, ៣, ៤ និងទី៥រួចហើយ អ្នកត្រូវពិនិត្យមើលពីដំណើរការវីដេអូរបស់អ្នកដូចជា អត្រាប្រាក់ចំណូល ដំណើរការនៃ Ads (Ads Performance) និងចំនួនអ្នកចូលមើលជាដើម។ ដើម្បីពិនិត្យមើល សូមចុចលើ ពាក្យ ANALYTICS។
៧.បង្កើតទីផ្សារសម្រាប់វីដេអូរបស់អ្នក

កុំរង់ចាំតែ YouTube អ្នកត្រូវបង្កើត Blog ឬវិបសាយដើម្បីបង្ហោះវីដេអូរបស់អ្នក ដើម្បីឲ្យមានអ្នកចូលទស្សនាកាន់តែច្រើន ឬ Share Link វីដេអូនោះលើអ៊ីនធឺណិតឲ្យបានកាន់តែច្រើន។
៨. ចូលជាសមាជិក YouTube (Become a YouTube partner)

YouTube Partners ជាសមាគមមួយដែលមានចំនួនអ្នកទស្សនាយ៉ាងច្រើនសន្ធឹកសន្ធាប់ ហើយក៏អាចឈ្នះរង្វាន់ចំពោះវីដេអូរបស់សមាជិកណាដែលមានអ្នកចូលមើលច្រើន។ ដើម្បីចូលជាសមាជិករបស់ YouTube Partners សូមចូលទៅកាន់ Link មួយនេះ៕
លើកក្រោយ Sabay នឹងបង្រៀនពីវិធីបង្កើត Google AdSense ជាបន្តទៀត។
0 comments:
Post a Comment