ថ្មីៗនេះមានគណនីយូធូបមួយបានស្វែងរកគន្លឹះដ៏ចម្លែកមួយដែលអាចជួយសម្អាតអង្គចងចាំ (ភាគច្រើនហៅថា Memory) លើទូរសព្ទ iPhone ឲ្យសល់ច្រើនជាងមុនបាន។ ចង់ដឹងវិធីនោះចម្លែកយ៉ាងណាហើយបានការទេទៅអនុវត្តតាមដូចខាងក្រោម៖
@ជាដំបូងពិនិត្យមើលអង្គចងចាំដែលសល់លើទូរសព្ទសិន
ដោយចូលទៅកាន់កម្មវិធី
Setting → General → Storage &
iCloud Usage

@បន្ទាប់ពីពិនិត្យរួចរាល់បើកកម្មវិធី iTunes Store
នៅលើទូរសព្ទរបស់អ្នក

@ជាបន្តចុចលើពាក្យថា Movies ឬ Films (ខុសគ្នាទៅតាមប្រទេស)
ដែលនៅជួរខាងក្រោម

@បន្ទាប់មកទៀតស្វែងរករឿងណាមួយដែលមានទំហំធំជាង អង្គចងចាំដែលសល់លើទូរសព្ទ (ដើម្បីពិនិត្យមើលទំហំរឿងនីមួយៗចុចលើ
រឿងណាមួយ រួចអូសចុះក្រោម)

@បន្ទាប់ពីស្វែងរករឿងបានហើយចុចលើពាក្យថា "Rent” រួចចុចលើពាក្យ "Rent HD Film”

@ក្រោយពីចុចលើពាក្យនោះរួច វានឹងលោតផ្ទាំងបង្ហាញថាគ្មានអង្គចងចាំគ្រប់គ្រាន់សម្រាប់ទាញយករឿងឡើយ។ នៅពេលផ្ទាំងនោះលោតចេញមកចុចលើពាក្យថា Settings ដើម្បីនាំអ្នកទៅកាន់កម្មវិធី Settings

@នៅពេលមកដល់កម្មវិធី Settings ចុចលើពាក្យថា “Storage & iCloud Usage” នោះអ្នកនឹងសង្កេតឃើញថាអង្គចងចាំរបស់អ្នកសល់ទំហំច្រើនជាងមុនមិនខាន៕

ចុចមើលវីដេអូខាងក្រោមដើម្បីកាន់តែច្បាស់៖
0 comments:
Post a Comment