Tuesday, March 28, 2017

សម្រាប់​អ្នក​មិន​បាន​រៀន​ជំនាញ​ព័ត៌មាន​វិទ្យា​ ដែល​គេ​និយម​ហៅ​ជា​ភាសា​អង់គ្លេស​ថា​ IT​ ប្រាកដ​ជា​​មាន​បញ្ហា​ខ្លះ​ៗ​ ពេល​ចង់​ទិញ​កុំព្យូទ័រ​ថ្មី​ ឬ​មួយ​ទឹក​យក​មក​ប្រើ។ អ្នក​ខ្លះ​ត្រូវ​ពឹង​មិត្តភ័ក្ដិ​ ឬ​អ្នក​ជំនាញ​ឲ្យ​ជួយ​ឆែក​មើល​កុំព្យូទ័រ​ឲ្យ​ និង​សម្រេច​ចិត្ត​ទិញ​តាម​ការ​ណែនាំ​របស់​មិត្តភ័ក្ដិ​ ឬ​អ្នក​ជំនាញ​នោះ។ ​

ពេល​ខ្លះ​អ្នក​គប្បី​ត្រូវ​ដឹង​ពី​ចំណុច​សំខាន់​ៗ​នៃ​កុំព្យូទ័រ​យួរ​ដៃ​ដោយ​ខ្លួន​ឯង​ខ្លះ​ៗ​ដែរ។ បើ​អ្នក​មិន​ទាន់​ដឹង​ចំណុច​សំខាន់​ៗ​មួយ​ចំនួន​នៅ​ឡើយ​ អាច​មើល​ខាង​ក្រោម​នេះ​បាន៖

១.​ជ្រើស​រើស​ម៉ាក​ ដែល​អ្នក​ចូល​ចិត្ត​


បច្ចុប្បន្ន​នេះ​មាន​ក្រុម​ហ៊ុន​ផលិត​កុំព្យូទ័រ​ល្បី​ៗ​ច្រើន​ណាស់​ ដែល​​អាច​ធ្វើ​អោយ​អ្នក​ប្រើប្រាស់​មួយ​ចំនួន​​ពិបាក​សម្រេច​ចិត្ត​ ដោយសារ​​ម៉ាក​ (Brand)​ របស់​វា​សុទ្ធ​តែ​មាន​កេរ្តិ៍​ឈ្មោះ​ល្បី​ក្នុង​ការ​រចនា​ និង​ផលិត​កុំព្យូទ័រ​នោះ​ឡើង។ នា​ពេល​បច្ចុប្បន្ន​នេះ​​ ម៉ាក​ល្បី​ៗ​មួយ​ចំនួន​ដែល​មាន​លក់​នៅ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ដូច​ជា​ Acer, Apple, ASUS, Dell, HP, Lenovo, Samsung, Sony, Toshiba និង​ម៉ាក​មួយ​ចំនួន​ផ្សេង​​ទៀត។ ដូច្នេះ​អ្នក​គួរ​ពិចារណា​ដោយ​ខ្លួន​ឯង​ ថា​ត្រូវ​ជ្រើស​ម៉ាក​ណា​ដោយ​ផ្អែក​លើ​តម្លៃ​ គុណ​សម្បត្តិ​ និង​ចំណូល​ចិត្ត​របស់​អ្នក​ផ្ទាល់។

២.​ជ្រើស​ពី​ប្រព័ន្ធ​ប្រតិបត្តិការ​ (OS)


OS គឺ​ប្រៀប​ដូច​ជា​បេះ​ដូង​​របស់​កុំព្យូទ័រ។ វា​មាន​តួនាទី​គ្រប់​គ្រង​រាល់​ Software និង Hardware រួម​បញ្ចូល​ទាំង​ Files, Memory ​និង​ឧបករណ៍​ភ្ជាប់​ផ្សេង​ទៀត។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ​កុំព្យូទ័រ​អ្នក​ត្រូវ​ពិចារណា​ឲ្យ​បាន​ច្បាស់​ពី​ប្រព័ន្ធ​ប្រតិបត្តិ​ការ​របស់​វា។ នា​ពេល​បច្ចុប្បន្ន​នេះ​ ប្រព័ន្ធ​ប្រតិបត្តិការ​របស់​កុំព្យូទ័រ​មាន​ដូច​ជា​ Mac, Windows​ និង Linux។

៣. ទំហំ​អេក្រង់​


ការ​ជ្រើស​រើស​ទំហំ​អេក្រង់​គឺ​សមស្រប​ទៅ​នឹង​ការ​ងារ​ និង​តម្រូវ​ការ​អ្នក​ប្រើ​ប្រាស់​​ម្នាក់​ៗ។ ​ទំហំ​អេក្រង់​ធំ​គឺ​​សម្រាប់​ប្រើប្រាស់​លើ​ការ​លេង​ហ្គេម​ រចនា​​កាត់​ត​រូប​ភាព​ ឬ​វីដេអូ​ជា​ដើម​ ដូច្នេះ​អ្នក​និយម​ធ្វើ​ការ​ផ្នែក​នេះ​គប្បី​ជ្រើស​យក​ទំហំ​អេក្រង់​ ១៥,៦ ​អ៊ីញ​​ឡើង​ទៅ​ ព្រោះ​វា​ងាយ​ស្រួល​ក្នុង​ការ​បំពេញ​មុខ​ងារ​ទាំង​នោះ។​ ប្រសិន​បើ​អ្នក​ចង់​ប្រើប្រាស់​ត្រឹម​កម្មវិធី​ធម្មតា​ និង​ងាយ​ស្រួល​យក​តាម​ខ្លួន​ អ្នក​គួរ​ជ្រើស​យក​ទំហំ​ត្រឹម​១៤​អ៊ីញ​ ឬ​តូច​ជាង​នេះ។

៤. លក្ខណៈ​របស់​ Hardware៖

លក្ខណៈ ​Hardware ​កាន់​តែ​ខ្ពស់​ និង​ទំនើប ​គឺ​ធ្វើ​ឲ្យ​ដំណើរ​ការ​កុំព្យូទ័រ​កាន់​តែ​លឿន​ តែ​វា​ក៏​មាន​តម្លៃ​កាន់​តែ​ថ្លៃ​ដែរ។ អ្នក​គួរ​តែ​ពិចារណា​ទៅ​លើ​តម្រូវ​ការ​នៃ​ការ​ប្រើ​​ប្រាស់​ តម្លៃ​ ដែល​ស័ក្ដិសម​សម្រាប់​អ្នក។ ដូច្នេះ​មុន​នឹង​សម្រេច​ចិត្ត​ទិញ​កុំព្យូទ័រ​ អ្នក​គួរ​ធ្វើ​ការ​ឆែក​មើល​ពី​លក្ខណៈ​របស់​ Hardware​ សំខាន់​ៗ​មួយ​ចំនួន​ដូច​ជា​ CPU, RAM, Hard Disk, និង​ ក្រាហ្វិក​កាត​(VGA)។

@ CPU: គឺ​ជា​ខួរក្បាល​របស់​កុំព្យូទ័រ ​​ហើយ​វា​ធ្វើ​ការ​ចូល​គ្នា​ជា​មួយ​ម៉េមូរី​របស់​ប្រព័ន្ធ​ (RAM)។ ល្បឿន​​របស់​ CPU​ គឺ​​កំណត់​ពី​ល្បឿន​នៃ​​ដំណើរ​ការ​ និង​ចំនួន​​នៃ​​កម្មវិធី​​ ដែល​អ្នក​បើក​​ប្រើ​ប្រាស់​​ក្នុង​កុំព្យូទ័រ​របស់​អ្នក។ បើ​អ្នក​បើក​កម្មវិធី​ច្រើន​ក្នុង​ពេល​តែ​មួយ​​ ក្នុង​ករណី​ CPU ​មាន​ល្បឿន​​យឺត​ ដំណើរ​ការ​កម្មវិធី​ក៏​មិន​ស្រួល​ដែរ។ (ឧ. 1.00 GHZ​ ជាមួយ​ Ram​ 512 ​MB​ យឺត​ជាង​ 3.00 GHz, ជាមួយ​នឹង​ RAM: 4 GB )។


@ Memory: Random-access memory (RAM)​ គឺ​ជា​អង្គ​ចងចាំ​បណ្ដោះ​អាសន្ន​​ ដែល​មាន​មុខ​ងារ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ CPU​ ឲ្យ​ដំណើរ​ការ​មុខ​ងារ​ច្រើន​ក្នុង​ពេល​តែមួយ។ សម្រាប់​អ្នក​ដែល​ត្រូវ​ការ​បើក​កម្មវិធី​ធម្មតា​គួរ​តែ​ជ្រើស​រើស​យក ​​Laptop​ ដែល​មាន​ RAM​ ទំហំ​ត្រឹម​២​GB​ តែ​បើ​កម្មវិធី​ធំ​ៗ​ដូច​ជា​ Photoshop,​ InDesign​ ឬ​កម្មវិធី​កាត់​ត​វីដេអូ​ជា​ដើម​ គួរ​តែ​ជ្រើស​រើស​ RAM​ ចាប់​ពី​៤GB ​ឡើង​ទៅ។ ពេល​ខ្លះ​ កុំព្យូទ័រ​​មួយ​ចំនួន​មាន​ RAM ​ទំហំ​ធំ​ហើយ​ នៅ​មាន​សល់​កន្លែង​ឲ្យ​អ្នក​បន្ថែម​ RAM​ បាន​ទៀត​ ដូច្នេះ​អ្នក​គួរ​តែ​ជ្រើស​រើស​កុំព្យូទ័រ​ប្រភេទ​នេះ​ច្រើន​ជាង។

@ Internal Storage (Hard Disk ឬ​ SSD): គឺ​ជា​កន្លែង​ផ្ទុក​កម្មវិធី​ ទិន្នន័យ​ និង​ឯកសារ​នានា។ ​បើ​ជ្រើស​រើស​ទំហំ​កាន់​តែ​ធំ​ គឺ​​ផ្ទុក​ទិន្នន័យ​បាន​កាន់​តែ​ច្រើន​ និង​ជួយ​បង្កើន​ល្បឿន​កុំព្យូទ័រ​ដែរ។

@ ក្រាហ្វិចកាត (VGA):  ក្រាហ្វិក​កាត​មាន​​មុខងារ​សំខាន់​ក្នុង​ការ​បង្កើន​សមត្ថភាព​កុំព្យូទ័រ​ឲ្យ​កាន់​តែ​ខ្លាំង​ជាង​មុន​ ដូច​ជា​ពេល​លេង​ហ្គេម ​ឬ​ដំណើរការ​​កម្មវិធី​ធំ​ៗ​ បាន​រលូន​ មិន​ទាក់​ និង​ជួយ​ឲ្យ​កុំព្យូទ័រ​មិន​ឆាប់​ក្ដៅ​ ប៉ុន្តែ​ភាគ​ច្រើន​វា​មាន​តែ​នៅ​លើ​កុំព្យូទ័រ​ស៊េរី​ខ្ពស់​ ដែល​មាន​តម្លៃ​ថ្លៃ​តែ​ប៉ុណ្ណោះ។ ​តែ​អ្វី​ដែល​សំខាន់​នោះ​គឺ​អ្នក​គួរ​តែ​ជ្រើស​រើស​កុំព្យូទ័រ​ណា​ដែល​មាន​ VGA ស័ក្ដិសម​ក្នុង​ការ​ងារ​ និង​តម្រូវ​ការ​របស់​អ្នក។


៥. ថាមពល​ថ្ម​


ថាមពល​ថ្ម​ ជា​កត្តា​ដ៏​សំខាន់​មួយ​ក្នុង​ការ​ជ្រើស​រើស​កុំព្យូទ័រ​យួរ​ដៃ​ ព្រោះ​ជួន​កាល​អ្នក​ត្រូវ​ការ​ប្រើប្រាស់​វា​នៅ​ទី​ឆ្ងាយ​ដែល​គ្មាន​អគ្គិសនី​ ដូច​នេះ​អ្នក​គួរ​ពិចារណា​ទៅ​លើ​រយៈ​ពេល​ដែល​ថាមពល​ថ្ម​ អាច​ទ្រ​ទ្រង់​កុំព្យូទ័រ​ទៅ​តាម​តម្រូវ​ការ​របស់​អ្នក។

រាល់​ចំណុច​ខាង​លើ​​​អាច​ជា​ចំណេះ​ដឹង​ខ្លះ​ៗ​ ដើម្បី​ជំនួយ​ដល់​ការ​សម្រេច​ចិត្ត​ មុន​នឹង​ប្រិយ​មិត្ត​ជ្រើស​រើស​​ទិញ​​កុំព្យូទ័រ​សម្រាប់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ៕

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget