កម្មវិធី Browsers ដែលជាប់មកជាមួយម៉ាស៊ីនទូរសព្ទ
Android ស្រាប់ភាគច្រើនមាន Chrome, Firefox ជាដើម ចំណែក iPhone មានតែ
Safari មួយគត់ដោយគុណវិបត្តិ Browsers ទាំងនេះមានច្រើនដូចជា
ស៊ីថាមពលថ្ម ពិបាកអានអក្សរពេលយប់(ចាំងភ្នែក)
ថែមទាំងជាប់វីដេអូផ្សាយពាណិជ្ជកម្មមកជាមួយទៀតធ្វើឲ្យរំខានចិត្តមែនទែន។
ថ្ងៃនេះ Sabay សូមណែនាំកម្មវិធី Browsers ល្អៗ ៦
ដែលអ្នកគួរប្រើជំនួសឲ្យកម្មវិធីចាស់ៗទាំងអស់នោះ។
ជាកម្មវិធីជាប់ចំំណាត់ថ្នាក់ល្អនិងមានអ្នកដោនឡូតច្រើនជាងគេទាំង Play Store និង App Store វាមានទំហំតូច ស្រួលប្រើ អាច pop-up វីដេអូដាក់លើអេក្រង់បានពេលអានព័ត៌មាននិងមុខងារពិសេសជាច្រើនទៀត។
ចុចដោនឡូតនៅទីនេះ Android | iOS
២/CM Browser
ជាកម្មវិធី Browser ថ្មី ដើរលឿនម៉ាអ៊េម មានមុខងារ one-tap share, tabbed browsing, cloud sync, gesture browsing និងមុខងារពិសេសជាច្រើនទៀត។
ចុចដោនឡូតនៅទីនេះ Android | iOS
៣/Opera Mini
ជាកម្មវិធីដែលអ្នកប្រើភាគច្រើនចូលចិត្តតម្លើងលើកុំព្យូទ័រ តែប្រិយមិត្តក៏អាចយកទៅដាក់លើ iPhone បានដែរ វាតូច មានមុខងារច្រើន ហើយក៏មិនមានពាណិជ្ជកម្មរញែរញ៉ៃដែរ។
ចុចដោនឡូតនៅទីនេះ Android | iOS
៤/Brave Browser
ជាកម្មវិធី Browser ថ្មីដែលអាចនិយាយបានថា ផ្ដល់សុវត្ថិភាពខ្ពស់មិនចាញ់ Safari នោះទេ វាមានមុខងារ AdBlock, tracking, security protection និងអាចជួយសន្សំសំចៃលុយប្រើអ៊ីនធើណិត និងថ្មទូរសព្ទបានយ៉ាងប្រសើរ។
ចុចដោនឡូតនៅទីនេះ Android | iOS
៥/Dolphin កម្មវិធីថ្មីនេះ ដើរលឿនម៉ាអ៊េមមានមុខងារ one-tap share, tabbed browsing, cloud sync, gesture browsing មិនខុសគ្នានឹង CM Browser។
ចុចដោនឡូតនៅទីនេះ Android | iOS
៦/Ghostery
ជាកម្មវិធីដែលមានទំហំល្មម មានមុខងារច្រើន ជាពិសេសអាចរក្សាព័ត៌មានសំខាន់ៗបាន មិនខ្លាចគេមើលទៅឆែកឆេរនោះទេ។
ចុចដោនឡូតនៅទីនេះ Android | iOS
0 comments:
Post a Comment