iPhone ម៉ូដែលណាក៏ដូចជាម៉ូដែលណាដែរ ដោយការប្រើប្រាស់រយៈពេលយូរៗទៅធ្វើឲ្យទូរសព្ទហាក់មានសភាពយឺត ស្ទក់
ជាងពេលទើបប្រើដំបូង។ ប៉ុន្តែវិធីសាមញ្ញៗ ៥ ខាងក្រោមជួយឲ្យiPhone នៅតែដើរលឿនដូចថ្មី៖
១.
រក្សាថាមពលថ្មឲ្យនៅភាគរយខ្ពស់

យោងតាមការសិក្សា iPhone របស់អ្នកដំណើរការបានល្អបំផុតនៅពេលថាមពលថ្មស្ថិតនៅកម្រិត ៤០%-៨០%។
ជៀសវាប្រើ iPhone ពេលដែលថ្មអស់រលីងព្រោះអាចធ្វើឲ្យទូរសព្ទរលត់ដោយខ្លួនឯង
និង ប៉ះពាល់ដល់ដំណើរការរបស់ទូរសព្ទនៅថ្ងៃមុខ។

កម្មវិធីនេះនឹងជួយបិទចោលនូវកម្មវិធីទាំងឡាយណាដែលរត់លើ Background, ជួយឲ្យ RAM ទំនេរច្រើន ដោយចំណុចទាំងពីរនេះជាចំណែកដ៏ធំ
ធ្វើឲ្យ iPhone ដើរលឿន។
៣. បិទ Transparency

Transparency ជាមុខងារមួយធ្វើឲ្យផ្ទៃ Background
នៃ Notifications Bars និង Background នៃកម្មវិធីលើ Homescreenមានភាពព្រិលស្អាត ប៉ុន្តែការព្រិលស្អាតនេះក៏បានប្រើប្រាស់
RAM និង
CPU ផងដែរ។ ដូចនេះដើម្បីជាចំណែកមួយឲ្យ
iPhone ដើរលឿនគួរចូលបិទមុខងារ Transparency ដោយចូលទៅ Settings
→ General → Accessibility → Increase Contrast → Reduce Transparency។
៤. បិទ Effect

Effect នៃ
Animation ជាហេតុធ្វើឲ្យការបិទ/បើកកម្មវិធីមានសភាពស្ទក់
ដោយអ្នកអាចកំណត់កុំឲ្យកើតមានតាមរយៈ Setting → General → Accessibility →
Reduce Motion → រួចដំណើរការមុខងារ
Reduce Motion នោះជាការស្រេច៕
0 comments:
Post a Comment