ពេលនេះ Sabay នឹងបង្ហាញពីការប្រើប្រាស់ Google Street View
ដើម្បីប្រិយមិត្តមួយចំនួនមិនទាន់ចេះប្រើប្រាស់
អាចសិក្សាស្វែងយល់ទាំងអស់គ្នា។
@សម្រាប់ប្រិយមិត្តដែលបើកតាមកម្មវិធី Chrome
1/វាយ www.maps.google.com.kh ឬ www.google.com.kh/maps
2/នៅលើប្រអប់ Search សូមវាយគោលដៅឬតំបន់ណាមួយ
(ជាខ្មែរក៏បានអង់គ្លេសក៏បាន) ដែលប្រិយមិត្តចង់ Google Street View
បង្ហាញរូបភាពតាមដងវិថី
3/រកមើលសញ្ញាសំគាល់ “Pegman” រូបមនុស្សពណ៌ទឹកក្រូច
នៅផ្នែកខាងស្ដាំដៃជួរខាងក្រោមបង្អស់នៃផែនទី។
បន្ទាប់មកចាប់ទាញទៅដាក់លើផ្លូវដែលរំលេចចេញនូវពណ៌ខៀវនៅលើផែនទី
ដែល ប្រិយមិត្តស្វែងរក ពេលនោះ Google Street Views
នឹងបង្ហាញរូបភាពទេសភាពតាមដងផ្លូវសម្រាប់ប្រិយមិត្តទស្សនា។
សម្រាប់ អ្នកបើកតាម Chrome នៅលើ Google
ផែនទីកំណែថ្មីគេក៏អាចស្វែងរកគោលដៅផ្សេងៗក្នុងស្រុក និង
តំបន់មួយចំនួន ដែលមាននៅលើផែនទី ហើយជ្រើសមើលរូបភាព Street View
ចេញពីសំណុំរូបតំណាង (imagery carousel)
ស្ថិតនៅរបារខាងក្រោមនៃអេក្រង់។
@សម្រាប់ប្រិយមិត្តដែលបើកតាមកម្មវិធី Firefox
1/វាយ www.maps.google.com.kh ឬ www.google.com.kh/maps
2/នៅលើប្រអប់ Search សូមវាយគោលដៅឬតំបន់ណាមួយ (ជាខ្មែរក៏បានអង់គ្លេសក៏បាន) ដែលប្រិយមិត្តចង់ Google Street View បង្ហាញ
3/ រកមើលសញ្ញាសំគាល់ “Pegman”
រូបមនុស្សពណ៌ទឹកក្រូចនៅផ្នែកខាងក្រោមខាងឆ្វេងផែនទី
រួចទាញទៅដាក់លើផ្លូវដែលរំលេចចេញនូវពណ៌ខៀវ ពេលនោះ Google Street
Views នឹងបង្ហាញរូបភាពទេសភាពតាមដងផ្លូវសម្រាប់ប្រិយមិត្តទស្សនា។
រូបថតមួយចំនួនដែលថតពី Google Street View
Google Street Views អាចទស្សនាបានតែនៅក្នុងទីក្រុងភ្នំពេញ សៀមរាប
និងនៅតាមបណ្តាខេត្តជាង ១០ ទៀតរួមមាន ខេត្តស្ទឹងត្រែង, ក្រចេះ,
រតនគិរី, មណ្ឌលគិរី, កំពង់ធំ, កំពង់ចាម, ត្បូងឃ្មុំ, កែប, កំពត, ព្រះវិហារ
និង ឧត្តរមានជ័យ។
0 comments:
Post a Comment