ប្រសិនបើចង់បិទកុំឲ្យក្មេងអាយុ១៨ឆ្នាំចូលមើលវិបសាយអាសអាភាសនៅលើ iPhone ឬក៏ iPod, iPad គឺជារឿងដ៏ងាយស្រួលបំផុត ដោយសារឧបករណ៍ទាំងនេះមានភ្ជាប់មុខងារសម្រាប់បិទមកស្រាប់តែម្ដង។ ដូចនេះប្រសិនបើចង់បិទចូរអនុវត្តតាមការបង្ហាញខាងក្រោម៖
@ដំបូងចូលទៅកាន់ Settings
→ General → Restriction → Enable Restrictions

@បន្ទាប់មកវាយបញ្ចូលលេងសម្ងាត់ដែលប្រើសម្រាប់បិទវិបសាយ

@ជាបន្តស្វែងរកពាក្យថា "Websites” ដែលនៅខាងក្រោមរួចចុចលើវា

@បន្ទាប់មកជ្រើសយកពាក្យថា "Limit
Adult Content”

@ក្រោយកំណត់រួចរាល់ រាល់ការចូលវិបសាយអាសអាភាសដែលកំណត់មិនឲ្យក្មេងអាយុចូលមើល នឹងមានលោតផ្ទាំងបង្ហាញដូចខាងក្រោម ហើយបើចង់បើកទាល់តែបញ្ចូលលេខសម្ងាត់៕

0 comments:
Post a Comment