មិនមែនមានតែកម្មវិធី iTunes
ទើបអាចបញ្ចូលចម្រៀងទៅក្នុង iPhone ឬផលិតផល iDevice
ដទៃទៀតបាននោះ ពោលគឺមានវិធីជាច្រើនទៀត។
ថ្ងៃនេះសូមណែនាំវិធីមួយក្នុងចំណោមវិធីដទៃដើម្បីបញ្ចូលចម្រៀងលើ
iPhone នោះគឺតាមរយៈ Dropbox។

ខាងក្រោមនេះបង្ហាញពីវិធីបញ្ចូលចម្រៀងតាមរយៈ Dropbox៖
@ បង្កើតគណនី Dropbox ដោយចូលទៅកាន់វិបសាយដើមរបស់ Dropbox (https://www.dropbox.com)។ គណនី Dropbox អាចបង្កើតបានដោយឥតគិតថ្លៃដោយវាមានផ្ដល់ជូនអង្គផ្ទុកទិន្នន័យទំហំ ២GB។

@នៅពេលបង្កើតរួចរាល់ធ្វើការ Sign In ចូលគណនីអ្នក បន្ទាប់មកចុចលើលើប៊ូតុង Upload ដែលស្ថិតនៅផ្នែកខាងលើ ហើយស្វែងរកបទចម្រៀងដែលចង់បញ្ចូលក្នុងទូរសព្ទ រួចជ្រើសចម្រៀងទាំងនោះដើម្បីធ្វើការ Upload វា។

@ក្រោយពី Upload រួចរាល់ចាប់ផ្ដើមដំឡើងកម្មវិធី Dropbox លើទូរសព្ទរបស់អ្នកដែលអាចទាញយកបានដោយឥតគិតថ្លៃ។ បន្ទាប់មកចាប់ផ្ដើម Sign In ដោយប្រើគណនី Dropbox ទើបបង្កើតរួច។

@ពេលដែល Sign In អ្នកនឹងឃើញរាល់ចម្រៀងដែលបាន Upload តាមកុំព្យូទ័រមុននេះ។ ចុចលើចម្រៀងណាមួយនោះ ចម្រៀងនឹងផ្ដើមលេង (ដើម្បីឲ្យចម្រៀងលេងគឺទាមទារឲ្យមានអ៊ីនធឺណិត)។

@ដើម្បីអាចស្ដាប់ចម្រៀងពេលគ្មានអ៊ីនធឺណិតបាន អ្នកត្រូវកំណត់ចម្រៀងនោះទៅជា "Make Available Offline”។ នៅពេលនោះចម្រៀងនឹងចាប់ផ្ដើមទាញយក ដើម្បីរក្សាទុកលើទូរសព្ទ៕

0 comments:
Post a Comment