Prisma
បានក្លាយជាកម្មវិធីដ៏ពេញនិយមមួយក្នុងពេលដ៏ខ្លី
ដោយសារវាមានចំណុចពិសេសលើសពីកម្មវិធីកែរូបភាពធម្មតា។
ដើម្បីធ្វើឲ្យកម្មវិធីនេះកាន់តែអស្ចារ្យមានគន្លឹះចំនួន ៣
អ្នកអាចអនុវត្តន៍តាម៖
១. ដករូបឡូហ្គោកម្មវិធីចេញ

រូបភាពដែលកែតាមកម្មវិធី Prisma តែងមានជាប់រូបឡូហ្គោតូចមួយនៅផ្នែកក្រោមខាងស្ដាំ ប៉ុន្តែអ្នកអាចដកឡូហ្គោនេះចេញបានដោយចូលទៅ Settings ហើយកំណត់ឲ្យមាន Watermarks។
២. ប្រើរូបភាពដែលមានស្រាប់

Prisma មានផ្ដល់ជម្រើសពីរ គឺកែរូបភាពដែលមានស្រាប់លើទូរសព្ទ និងថតរូបភាពតាមកម្មវិធីផ្ទាល់។ ត្រង់ចំណុចនេះសូមណែនាំឲ្យប្រើរូបភាពដែលមានស្រាប់ ព្រោះថាមុខងារកាមេរ៉ារបស់កម្មវិធី Prisma មិនមានការកំណត់ច្រើនឡើយ ធ្វើឲ្យរូបភាពដែលថតចេញមកមិនស្អាតដូចបំណង។
៣. កែសម្រួល Filter

ក្រោយពីជ្រើស Filter ណាមួយ អ្នកអាចកំណត់ភាពខ្លាំង ឬខ្សោយនៃ Filter នោះបាន ដោយគ្រាន់តែអូសទៅឆ្វេង ឬ ស្ដាំ លើរូបភាពនោះ។
បច្ចុប្បន្នកម្មវិធី Prisma មានតែនៅលើ iOS ប៉ុណ្ណោះ ដោយសម្រាប់ Android នឹងមកដល់ឆាប់ៗនេះហើយ៕
0 comments:
Post a Comment