Weather Lock
ជាកម្មវិធីដ៏ពិសេសមួយសម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS
ដោយវាអាចបង្ហាញអាកាសធាតុប្រចាំថ្ងៃលើផ្ទាំង Lock Screen
របស់ទូរសព្ទ។ កម្មវិធីនេះធ្លាប់ដាក់លក់ក្នុងតម្លៃ ១,៩៩ ដុល្លារ
ប៉ុន្តែពេលនេះបានប្ដូរដាក់ឲ្យទាញយកដោយឥតគិតថ្លៃ។

ដើម្បីឆែកមើលធាតុអាកាសអ្នកគ្រាន់តែចុចលើប៊ូតុង Home នោះអាកាសធាតុនាពេលបច្ចុប្បន្ននឹងបង្ហាញឡើយភ្លាមៗ ដោយមានជាសីតុណ្ហភាព ឬល្បឿនខ្យល់បក់ជាដើម។

ក្រោយដំឡើងកម្មវិធីនេះលើទូរសព្ទរួចគ្រាន់តែចុចបើកកម្មវិធី នោះវានឹងកំណត់ទីតាំងរបស់អ្នកដោយស្វ័យប្រវត្តិ ឬអ្នកអាចចូលកំណត់ដោយខ្លួនឯងតាមរយៈ Settings បាន។

0 comments:
Post a Comment