Private Photo Vault, Calculator + និង Photo Vault
ជាដើមសុទ្ធតែជាកម្មវិធីលាក់រូបលើ iPhone តែក្នុងចំណោមនោះ
កម្មវិធីដែលល្អប្រើនិងពេញនិយមប្រើច្រើនជាងគេនោះគឺ Lock Photos
Album & Video.s Safe (LPAV)។

តាមរយៈការតេស្តប្រើរបស់ Sabay ឃើញថា បើធៀបនឹងកម្មវិធីលាក់រូបផ្សេង LPAV អាចលាក់បានទាំងរូបភាព វីដេអូ សំឡេង និងឯកសារជាច្រើនផ្សេងទៀតបានដោយសុវត្ថិភាព។ កម្មវិធីនេះទទួលការ Reviews និង Rate ផ្កាយ ៥ ច្រើនជាងគេលើ App Store (US Store)។
ពេលស្វែងរកកម្មវិធីនេះលើ App Store វាចេញឈ្មោះ Lock Photos Album & Video.s Safe តែពេលដោនឡូតដំឡើងលើ iPhone វាប្រែទៅឈ្មោះ Calculator ដោយមាន Logo ដូចគ្នាទៅនឹងកម្មវិធីគិតលេខមានស្រាប់លើ iPhone ដែរ។ បែបនេះគឺដើម្បីបំភាន់ភ្នែក មិនឲ្យមានការចាប់អារម្មណ៍ ពេលនរណាម្នាក់យកទូរសព្ទអ្នកទៅប្រើ។

LPAV មានជម្រើសច្រើន ដូចជាអាចប្រើជាលេខសម្ងាត់ ចាក់សោដោយអូសបន្ទាត់ (Dot Lock) និងចុងក្រោយគឺស្កេនក្រយៅដៃ (Touch ID)។
ក្នុង Folder ធំៗនីមួយលើ LPAV អ្នកអាចបង្កើត Folder តូចៗច្រើនទៀតសម្រាប់ទិន្នន័យដែលចង់លាក់។ បើសិនចង់ឈប់ប្រើកម្មវិធីនេះហើយចង់បានរូបចូលក្នុង Library លើ iPhone វិញ ចុចលើពាក្យ Export To Library ជាការស្រេច៕
ចុចទាញយក Lock Photos Album & Video.s Safe សម្រាប់ iOS
0 comments:
Post a Comment