iPhone ជាទូរសព្ទដៃទំនើបមួយ
ដែលមានមុខងារជាច្រើន
និងមានគន្លឹះខ្លីៗច្រើនយ៉ាង។ ចុងសប្ដាហ៍នេះ Sabay សូមចែករំលែកគន្លឹះខ្លីៗមានប្រយោជន៍២យ៉ាង ដែលអ្នកប្រើប្រាស់មួយចំនួន
អាចនៅមិនទាន់ដឹងនៅឡើយ។ តោះ!
សូមមើលខាងក្រោម៖
១. សាកថ្មឲ្យឆាប់ចូលពេញលឿន

ពេលអ្នកប្រញាប់ និងចង់សាកថ្ម iPhone ឲ្យឆាប់ពេញលឿនៗ។ ដូច្នេះវិធីសាស្ត្រល្អបំផុតគឺ
ត្រូវប្រើមុខងារ Airplane Mode។ នៅពេលដែលកាត់ផ្ដាច់ការបញ្ជូន
និងបញ្ចេញទិន្នន័យដូចនេះ
នោះថ្មនឹងសាកឆាប់ចូលលឿន។ ដើម្បីបើក Airplane Mode យើងត្រូវចូល Setting → រួចចុច Airplane Mode បើកអូសទៅស្ដាំ។ ក្រោយពេលសាកថ្មពេញ
អ្នកអាចបិទ Airplane Mode វិញជាការស្រេច។

២. ចង់ដឹងថានៅតំបន់យើង គេពេញនិយមប្រើកម្មវិធី
(Apps) អ្វីច្រើនជាងគេ
គឺអាចដឹងស្រួលបំផុត

នៅពេលអ្នកចង់ដឹងថា
តើនៅតំបន់ក្បែរអ្នករស់នៅ
អ្នកប្រើប្រាស់ iPhone
ភាគច្រើន ពួកគេពេញយម Download
កម្មវិធីអ្វីច្រើនជាងគេ?
ឬមួយនៅពេលអ្នកធ្វើដំណើរឆ្ងាយៗ ហើយចង់ដឹងពីអ្នកប្រើប្រាស់នៅតំបន់នោះ
គឺគ្រាន់តែចូលទៅ App Store –> រកពាក្យ Popular Near
Me នៅក្រោមគេ រួចចុចលើវា នោះអ្នកនឹងឃើញ
Apps ដែលពេញនិយមបំផុត សម្រាប់អ្នកប្រើប្រាស់នៅតំបន់នោះ
ហើយអ្នកអាច Download យកទៅប្រើប្រាស់តាមពួកគេបាន៕

0 comments:
Post a Comment