DMD Clone ជាកម្មវិធីថតរូបមួយប្រភេទ
ដែលមានលក្ខណះពិសេសខុសពីកម្មវិធីថតរូបដទៃទៀត
ដោយអាចថតរូបបែងភាគផ្សេងៗលើសពី ៧ ដងឯណោះ
ដូចអ្នកជំនាញថតរូបបែប Sport ឬ Action ។
វិធីថតរូបបែបអស្ចារ្យនេះ ប្រិយមិត្តគ្រាន់តែចុចថតយករូបឱ្យបានយ៉ាងតិច ៧ សន្លឹកក្នុងមួយទីតាំង ដោយដាក់កម្មវិធីនេះឱ្យនៅនឹងមួយកន្លែង ហើយប្ដូរទីតាំងវត្ថុនោះទៅកន្លែងជិតៗគ្នា រួចចុចថតម្ដងទៀត។ ប្រសិនបើចង់បានរូបភាពបែបភ្លោះ (Twin) ដំបូងត្រូវថតយក Background ជាមុន រួចអនុវត្តដូចខាងលើ បន្ទាប់មកចុច Finish ហើយ Save ជាការស្រេច។
ស្រដៀងគ្នាដែរនៅលើកាមេរ៉ា អ្នកជំនាញថតរូបអាជីព តែងប្រើមុខងារ Continue Shoot ដែលអាចចាប់យករូបភាពបែប Sport ឬ Action បាន ដូចនេះប្រិយមិត្តអាចប្រើកម្មវិធីនេះដើម្បីពង្រីកចំណេះដឹងលើការជំនាញថតរូប។
0 comments:
Post a Comment