Tuesday, March 28, 2017

​ក្នុង​ការ​​​ដំឡើង​ Windows ​​នៅ​លើ​កុំព្យូទ័រ​គឺ​តែង​តែ​ចំណាយ​ពេល​​យ៉ាង​តិច ២៥ ទៅ ​៣០​នាទី​ដែរ​។ ​​អ្នក​ប្រើ​ប្រាស់​មួយ​ចំនួន​តែង​តែ​ធុញ​ទ្រាន់​ក្នុង​ការ​អង្គុយ​ចាំ​​ទម្រាំ​​តែ​វា​ដំណើរ​ការ​ចប់​ម្ដង​ៗ​។ ដូច្នេះ​ក្នុង​ទំព័រ​​នេះ​ដែរ Sabay ​នឹង​បង្ហាញ​វិធី​​ថ្មី​មួយ​ដែល​អាច​បង្កើន​ល្បឿន​ក្នុង​ដំឡើង​ Windows ដោយ​ចំណាយ​ពេល​ត្រឹម​តែ​​១០ ទៅ​​១៥​នាទី​តែ​ប៉ុណ្ណោះ។ ​​សូម​អនុវត្ត​​​តាម​វិធី​ខាង​ក្រោម​ទាំង​អស់​គ្នា​៖​


១. ដាក់​ Disk Windows ទៅ CD-ROM រួច​ហើយ Restart កុំព្យូទ័រ​ និង​​កំណត់ Boot ចេញ​​ពី CD-ROM។ ចុច ​ Key មួយ​ណា​ក៏​បាន​



២. ​រង់​ចាំ​អោយ​វា​ Load Files​ Windows



៣. ​ដូរ​ភាសា​​ហើយ​​ចុច​ប៊ូតុង​ Next




៤. ចុច​ប៊ូតុង​ Install Now ដើម្បី​បន្ត​ដំណើរការ



៥. ធីក​​​លើ​​ប្រអប់​ I accept the license terms ហើយ​ចុច​ប៊ូតុង​ Next



៦. ចុច​លើ Custom (Advanced) ដើម្បី​​ចែក Drive ហើយ​ធ្វើ​ការ​​​ជ្រើស​រើស​ Drive សម្រាប់​ដំឡើង​Windows




​៧. ​រង់​ចាំ​អោយ​វា​ដំណើរ​ការ​ Install Windows

៨. បន្ទាប់​ពី​​​ដំណើរ​ការ​​ចប់ ​វា​នឹង​ចាប់​ផ្ដើម​ Restart ម៉ាស៊ីន​។  ​នៅ​ពេល​កុំព្យូទ័រ​​ដំណើរ​ការ​ឡើង​វិញ​ នឹង​បង្ហាញ​ផ្ទាំង​ Installing Windows ត្រូវ​ចុច​​ “Shift + F10” ​ដើម្បី​ដំណើរ​ការ​ Command Prompt ​​ហើយ​វា​ពាក្យ ​taskmgr  ចុច​ Enter ​ដើម្បី​ដំណើរ​ការ​ Task manager​​


១០. នៅ​ពេល​ដែល​វា​បង្ហាញ​ផ្ទាំង​ Task Manager ត្រូវ​រក​ពាក្យ​ “Setup.exe”  ​នៅ​ក្នុង​ Tab Process ​​ហើយ​ចុច​ Mouse ខាង​ស្ដាំ​លើ​វា ​រួច​ជ្រើស​យក​​ Set Priority ហើយ​ចុច​លើ​ High ​រួច​ចុច​ប៊ូតុង​ Change Priority ​​



១១. ​បំពេញ​ឈ្មោះ​ហើយ​ចុច​​ប៊ូតុង​ Next​



១២. បំពេញ​​ Password​ ​ហើយ​ចុច​​ប៊ូតុង​ Next ​


១៣. ​បំពេ​ញ Serial Number ​​ចុច​​ប៊ូតុង​ Next



១៤. ​​​ជ្រើស​យក​ Ask me later (ដើម្បី​កុំ​ឱ្យ Windows Update ដោយ​ស្វ័យ​ប្រវត្តិ)



១៥. ​​កំណត់​ម៉ោង​​អោយ​បាន​ត្រឹម​ត្រូវ​ បន្ទាប់​មក​ចុច​ Next។​







ទស្សនា​វីដេអូ​៖



0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget