តាមពិតបើគិតដល់ការថតវីដេអូតាមទូរសព្ទ
iPhone ពិតជាជាមានសមត្ថភាពខ្លាំង។ iPhone អាចធ្វើឲ្យវីដេអូថតមកមានគុណភាពខ្ពស់ហើយរលូនល្អមិនញ័រទទ្រើត មើលចង់វិលមុខឡើយ
ទោះបីថតពេលកំពុងដើរក៏ដោយ។
សម្រាប់អ្នកប្រើ iPhone គួរចេះកំណត់មុខងារ
Photo & Camera ឲ្យបានត្រឹមត្រូវ នោះទើបធ្វើឲ្យវីដេអូថតចេញមករលូនល្អ ត្រូវចិត្ត
មិនបាច់ទៅទិញឧបករណ៍ទប់លំនឹង OSMO
តម្លៃរាប់រយដុល្លារឡើយ។
អ្នកអាចកំណត់មុខងារនេះ
បានដោយចូលទៅ Settings > Photos & Camera
> Record Video។
នៅក្នុង Record Video អ្នកនឹងឃើញកម្រិតភាពច្បាស់, កម្រិតហ្វ្រេមក្នុងមួយវិនាទី (fps) និងទំហំ MB របស់វីដេអូរយៈពេលមួយនាទី៖
- 720p HD at 30 fps ៖
វីដេអូមួយស៊ីទំហំ Space តែ 60MB តែមានភាពញ័រ។
- 1080p HD at 30 fps៖
វីដេអូមួយស៊ីទំហំ Space
130MB រូបច្បាស់ តែនៅញ័រ។
- 1080p HD at 60 fps៖
វីដេអូមួយស៊ីទំហំ Space
175MB រូបច្បាស់ ហើយហ្នឹងល្អ មិនញ័រ
ទោះបីថតវីដេអូពេលកំពុងដើរក៏ដោយ។
- 4k at 30fps (សម្រាប់
iPhone 6s/6s Plus/7/7Plus)៖
វីដេអូមួយស៊ីទំហំ Space 350MB រូបច្បាស់កម្រិត
4K តែនៅរាងញ័រ បើវីដេអូថតពេលកំពុងដើរ។
អ្នកអាចជ្រើសយក 1080p HD at 60 fps ព្រោះវាធ្វើឲ្យវីដេអូថតចេញពី
iPhone មិនត្រឹមតែច្បាស់ តែថែមទាំងរលូនល្អ
មិនញ័រឡើយ ទោះអ្នកថតពេលកំពុងដើរ រត់ ឬ ជិះម៉ូតូក្តី។ ចាប់ពីស៊េរី iPhone 6 ឡើង
នឹងមានកម្រិត 1080p HD at 60fps។
ទស្សនាការធ្វើតេស្តផ្សេងៗគ្នា
អំពីវីដេអូថតចេញពី iPhone ក្នុងកម្រិត
1080p HD at 60 fps៖
0 comments:
Post a Comment