Restrictions លើ
iPhone ជាមុខងារសំខាន់និងមានប្រយោជន៍មួយ
ដែលអ្នកប្រើប្រាស់ភាគច្រើន មើលរំលង។
មុខងារនេះ មានប្រយោជន៍ខ្លាំងបំផុត
ដែលអាចឲ្យម្ចាស់ iPhone អាចកំណត់សិទ្ធិចូលប្រើប្រាស់កម្មវិធីនិងមុខងារសំខាន់ ពីភាគីទីពីរ
ពិសេសគឺទប់ស្កាត់ការចូលវិបសាយផ្ដេសផ្ដាស។ ក្នុងករណីមិត្តភ័ក្ដិឬកូនៗឧស្សាហ៍យក
iPhone អ្នកទៅលេង អ្នកអាចកំណត់សិទ្ធិដល់ពួកគេ កុំឲ្យប្រើទូរសព្ទតម្លៃខ្ទង់ពាន់ដុល្លារ
របស់អ្នកហួសដែនកំណត់។
ដើម្បីកំណត់មុខងារនេះ ចូលទៅកាន់ Settings > General > Restrictions ហើយវាយលេខកូដដែលអ្នកចង់បាន។
អូសមកក្រោម រកមើលពាក្យ Websites ហើយចុចលើពាក្យនេះ។
អ្នកនឹងឃើញជម្រើសបីក្រោម ALLOWED
WEBSITES៖
- All Websites៖
អនុញ្ញាតឲ្យបើកគ្រប់វិបសាយទាំងអស់។
- Limit Adult Content៖
ត្រង់នេះ អ្នកនឹងឃើញមុខងារពីរគឺ ALWAYS
ALLOW និង NEVER ALLOW។
ត្រង់ NEVER ALLOW ចុច Add a
Website ហើយវាយវិបសាយអាសអាភាសឬវិបណាមួយ ដែលអ្នកមិនចង់ឲ្យអ្នកដទៃបើកផ្តេសផ្តាសលើ
iPhone អ្នក។
- Specific Websites Only៖ ត្រង់នេះ អ្នកអាចចុចពាក្យ Edit នៅជ្រុងខាងលើផ្នែកខាងស្តាំ ហើយចុចលើសញ្ញា (-) ពណ៌ក្រហម ហើយចុច Delete បើចង់ឲ្យ អ្នកដទៃបើកវិបសាយនោះបាន បើរួចហើយចុច Done។ អូសទៅក្រោម ចុចលើពាក្យ Add a Website ហើយអាចកំណត់ចំនួនវិបសាយ ដែលអ្នកចង់ឲ្យតែបើកមើលបានលើ iPhone អ្នក។
បញ្ជាក់៖ ត្រង់នេះ
វានឹងកំណត់លើរាល់ Browser លើ iPhone មិនថាតែ Safari
ឡើយ។
នៅផ្នែកខាងលើបង្អស់អ្នកនឹងឃើញ Safari, Camera, Siri Dictation ជាដើម។
ក្នុងករណីអ្នកផ្សេងយកទូរសព្ទអ្នកទៅប្រើ ហើយអ្នកមិនចង់ឲ្យពួកគេប្រើកម្មវិធីទាំងនេះ
អាចចុចបិទ (OFF) លើកម្មវិធីណាមួយដែលចង់បាន
នោះកម្មវិធីនោះនឹងបាត់ពី iPhone អ្នក។
បើចង់ឃើញវិញ គ្រាន់តែចុចបើក (ON)។
អូសមកក្រោម ឃើញ Installing Apps, Deleting App, In-App Purchases។ ត្រង់កន្លែងនេះ អ្នកអាចចុចបិទ ដើម្បីកុំឲ្យអ្នកផ្សេង អាចដំឡើងកម្មវិធី
លុបកម្មវិធី និងទិញកម្មវិធីលើ iPhone
អ្នកដោយគ្មានការអនុញ្ញាត។ ពេលបិទ (OFF) App Store នឹងបាត់ពី iPhone ហើយគ្មានអ្នកណា
អាចលុបកម្មវិធីគ្រប់យ៉ាងលើ iPhone អ្នកបានឡើយ។
បើចង់ប្រើវិញ គ្រាន់តែចុចបើក (ON)។
បើមិនចង់ឲ្យនរណាប៉ះពាល់លើគណនី iCloud អ្នក ក្រែងមានបញ្ហាធ្ងន់ក
សូមអូសទៅខាងក្រោមបង្អស់ ហើយរកមើលពាក្យ
Accounts រួចចុចធីកយក Don't Allow Changes។ ពេលនោះ គ្មានអ្នកណាអាចទៅរញ៉េរញ៉ៃគណនី
iCloud អ្នកបានឡើយ។
បើចង់ដោះវិញ ចុចយក
Allow Changes។
បិទមុខងារ Restrictions៖
បើចង់បិទមុខងារ Restrictions អូសឡើងទៅលើ ចុចពាក្យ
Disable Restrictions ហើយវាយលេខកូដ ដែលអ្នកបានកំណត់ដំបូង។
0 comments:
Post a Comment