Wednesday, March 29, 2017

បច្ចុប្បន្ន​​ iPhone 7 Plus កំពុង​ត្រូវ​ប៉ាន់​ខ្លាំង​ជាង​ iPhone ​ដទៃ​ទៀត​ដោយ​សារ​តែ​​មាន​កាមេរ៉ា​ភ្លោះ​អាច​ថត​រូប​​ច្បាស់​មុខ​ព្រាល​ក្រោយ​បាន ប៉ុន្តែ​តាម​ពិត​ទៅ​​មិន​ចាំ​បាច់​ទាល់​តែ​មាន​​ 7 Plus ទើប​អាច​ថត​រូប​ប្រភេទ​នេះ​បាន​នោះ​ទេ។ កម្មវិធី​មួយ​ឈ្មោះ​ថា​ Fabby នឹង​​ធ្វើ​ឲ្យ​ទូរសព្ទ​ iPhone អ្នក​អាច​ថត​រូប​ច្បាស់​មុខ​ព្រាល​ក្រោយ​មិន​ចាញ់​ iPhone 7 Plus ប៉ុន្មាន​ឡើយ។

@ កម្មវិធី​នេះ​ងាយ​ប្រើ​មែនទែន​ដោយ​គ្រាន់​តែ​ដំឡើង​វា​រួច​​​បើក​​កម្មវិធី​


@ ចាប់​ផ្ដើម​ថត​រូប​ដូច​ធម្មតា (មុខងារ​ច្បាស់​មុខ​ព្រាល​ក្រោយ​នេះ​ដំណើរ​ការ​តែ​ជា​មួយ​រូប​មនុស្ស​ប៉ុណ្ណោះ)

@ បន្ទាប់​មក​រង់​ចាំ​បន្តិច


@ ក្រោយ​មក​ទៀត​ចុច​លើ​ពាក្យ​ Blur ហើយ​ដើម្បី​កែ​សម្រួល​កម្រិត​ Blur គ្រាន់​តែ​អូស​ទៅ​មុខ​ ទៅ​ក្រោយ​លើ​របារ​ខាង​ក្រោម


@ ពេល​រួច​រាល់​ចុច​លើ​សញ្ញា​ព្រួញ​


@ បន្ទាប់​មក​អ្នក​អាច​មាន​ជម្រើស​បង្ហោះ​វា​លើ​ Facebook, Instagram ឬ Save ទុក​លើ​ទូរសព្ទ


@ ជា​បញ្ហា​រំខាន​មួយ​គឺ​រូបភាព​ដែល​ផលិត​រួច​មាន​ជាប់​រូប​សញ្ញា​របស់​កម្មវិធី​ ដូច​នេះ​អ្នក​​គួរ​​កាត់​វា​ចេញ​ដើម្បី​​​អាច​ឲ្យ​គេ​ជឿ​ថា​ថត​ចេញ​ពី​ iPhone 7 Plus

បញ្ជាក់​ថាកម្មវិធី​នេះ​មាន​តែ​សម្រាប់​ប្រព័ន្ធ​ប្រតិបត្តិការ​ iOS ប៉ុណ្ណោះ​ដោយ​អាច​ប្រើ​បាន​ជា​មួយ​ iPhone និង iPad ជា​ច្រើន​ម៉ូដែល រួម​ទាំង​ iPod ប្រភេទ Touch ផង​ដែរ៕ ​​​​​​

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget