ឈានដល់សម័យស្មាតហ្វូនការបម្លែងពីខ្នាតមួយ
ទៅខ្នាតមួយ លែងធ្វើឡើងដោយប្រើមាត់ ឬ គណនាលើក្រដាសតទៀតហើយ
គឺជំនួសដោយការប្រើកម្មវិធីលើទូរសព្ទវិញ។
ថ្ងៃនេះសូមណែនាំកម្មវិធីបម្លែងខ្នាត មួយដែលអាចប្រើបានលើ
iPhone, iPad ឬ iPod touch។

YConvert ជាកម្មវិធីដែលអាចបម្លែងខ្នាតជាច្រើនប្រភេទខុសៗគ្នារួមមាន មុំ, ខ្នាតកុំព្យូទ័រ, ថាមពល, កម្លាំង (Force), ចម្ងាយ, ទម្ងន់, សម្ពាធ, កម្លាំង (Power), ល្បឿន, សីតុណ្ហភាព និង ពេលវេលា។ កម្មវិធីនេះថែមទាំងមានបញ្ចូលមកស្រាប់នូវ ម៉ាស៊ីនគិតលេខ ដូចនេះអ្នកអាចគិតលេខបាន ដោយមិនចាំបាច់ចេញពីកម្មវិធី YConvert ទៅកាន់កម្មវិធីគិតលេខនោះទេ។

កន្លងមកកម្មវិធី YConvert បានដាក់លក់ក្នុងតម្លៃ ២,៩៩ ដុល្លារ ហើយទើបតែថ្មីៗនេះបានដាក់ឲ្យអ្នកប្រើប្រាស់ទាញយកដោយឥតគិតលុយ៕
0 comments:
Post a Comment