សម្រាប់ថ្ងៃចូលឆ្នាំ ៤ថ្ងៃ
ប្រិយមិត្តមួយចំនួនមានបំណងចង់ទៅដើរលេងទីឆ្ងាយៗក្នុងប្រទេស
ហើយអ្នកខ្លះទៀតរហូតទៅដើរលេងបរទេសមានថៃជាដើម តែមិនដឹងថា
ត្រូវទៅកន្លែងណាសប្បាយ។ អ្នកគួរសាកល្បងប្រើកម្មវិធីទូរសព្ទ
TripAdvisor បើអ្នកពុំសូវដឹងថា ទីណាគួរទៅលេង
កន្លែងគេងណាតម្លៃធូរថ្លៃនិងសេវាល្អ
សម្រាប់ដើរលេងថ្ងៃចូលឆ្នាំ។

TripAdvisor អាចប្រាប់ថាកន្លែងកម្សាន្តណាល្អនិងសប្បាយ ដែលអ្នកគួរទៅលេង។ លើសពីនេះកម្មវិធីមួយនេះជួយបង្ហាញកន្លែងស្នាក់នៅ ដែលងាយស្រួលឱ្យអ្នកស្វែងរកនិងអាចកក់បន្ទប់ទុកមុនបានផងដែរ។
ទៅញាំអាហារនៅភោជនីយដ្ឋានណាល្អ? ឧទាហរណ៍បើអ្នកទៅលេងតំបន់អង្គរខេត្តសៀមរាប អ្នកគ្រាន់តែជ្រើសរើសពាក្យថា Restaurants នោះ TripAdvisor នឹងបង្ហាញនៅឈ្មោះភោជនីយដ្ឋានល្អៗទាំងឡាយដែលមាននៅតំបន់អង្គរ។ TripAdvisor ក៏អាចបង្ហាញផែនទី រូបភាព ការវាយតម្លៃ (Review) របស់ភ្ញៀវធ្លាប់ទៅញាំអាហារនិងព័ត៌មានផ្សេងៗអំពីភោជនីយដ្ឋាន ដើម្បីរឹតតែងាយសម្រាប់អ្នកស្វែងរកនិងសម្រេចចិត្ត។
នៅមានរឿងច្រើនទៀតដែលអ្នកអាចដឹងតាមរយៈ TripAdvisor ដូចជាការស្វែងរកនិងកក់ជើងហោះហើរ ដែលរឹងតែស្រួលសម្រាប់ការដើរលេងបរទេស។
ទាញយក TripAdvisor ៖



0 comments:
Post a Comment