អ្នកប្រើប្រាស់ iPhone មួយចំនួនប្រហែលជាមិនទាន់បានដឹងទេថាលើទូរសព្ទនេះមានមុខងារមួយដែលអាចកំណត់ចម្រៀងឲ្យឈប់ចាក់ដោយខ្លួនឯងបាន។ ចង់ដឹងពីរបៀបកំណត់តាមដានដូចខាងក្រោម៖
១. ចូលទៅកាន់កម្មវិធីនាឡិកា (Clock) រួចជ្រើសយក Tab ដែលមានឈ្មោះថា Timer ។

២. បន្ទាប់មកទៀតចុចលើពាក្យថា "When Timer Ends”។
បន្ទាប់មកទៀតអូសចុះទៅក្រោមបង្អស់ដើម្បីស្វែងរកពាក្យ "Stop Playing” រួចហើយចុចលើពាក្យ
"Set” ដែលនៅខាងលើ
ខាងស្ដាំ។

៣. ពេលដែលរួចរាល់ហើយធ្វើការកំណត់រយៈពេលដែលអ្នកចង់ឲ្យចម្រៀងកំពុងចាក់បញ្ឈប់ដោយខ្លួនឯង ដូចជា
៣០នាទី ឬ១ម៉ោង បន្ទាប់មកចុច “Start”
នោះជាការរួចរាល់៕

0 comments:
Post a Comment