សម្រាប់អ្នកប្រើទូរសព្ទ iPhone ដែលខូចទាំងប៊ូតុង
Home និងប៊ូតុង
Power ទើបដឹងថាការប្រើប្រាស់មានភាពលំបាកប៉ុណ្ណា ដោយការបិទបើកទូរសព្ទពិតជាមិនស្រួលឡើយ។ ខាងក្រោមនេះជាដំណោះស្រាយល្អបំផុតសម្រាប់អ្នកដែលជួបប្រទះបញ្ហាខាងលើ៖
១. បើកអេក្រង់ទូរសព្ទ (Unlock Screen) ៖ ដើម្បីដោះសោទូរសព្ទដែលខូចប៊ូតុង
Power និង
Home អ្នកអាចយកកាសប្រភេទណាមួយ
មកដោតចូលរន្ធកាស iPhone នោះអេក្រង់ទូរសព្ទនឹងភ្លឺឡើង។
២. បិទអេក្រង់ទូរសព្ទ៖ បន្ទាប់ពីបើកអេក្រង់ទូរសព្ទដោយប្រើកាសបានហើយ
ចូលទៅកាន់ Setting → General → Accessibility →
AssistiveTouch រួចដំណើរការមុខងារ AssistiveTouch ឡើង។
នៅពេលដែលចង់បិទអេក្រង់ទូរសព្ទគ្រាន់តែចុចលើ
AssistiveTouch រួចចុចលើ Device បន្ទាប់មកចុចលើសញ្ញា Lock
Screen។ ដើម្បីបិទទូរសព្ទតែម្ដងអ្នកក៏អាចចុចលើសញ្ញា
Lock Screen ឲ្យជាប់នោះផ្ទាំង
"slide to power off” នឹងលោតឡើង៕
0 comments:
Post a Comment