ថ្មីៗនេះមានការរកឃើញគន្លឹះថ្មីមួយទៀតលើ iPhone ដែលអាចឲ្យអ្នកលាក់ស្នាម
Dock នៅផ្នែកខាងក្រោមនៃអេក្រង់ទូរសព្ទបានយ៉ាងងាយបំផុត។ ចង់ដឹងថាត្រូវធ្វើបែបណាតាមដានទាំងអស់គ្នា៖
បញ្ជាក់៖ Dock ជាទីតាំងនៅផ្នែកខាងក្រោមអេក្រង់ទូរសព្ទ
ដែលវាមានពណ៌របស់វាមានលក្ខណៈខុសពី Wallpaper
នៃទូរសព្ទ
@ដំណាក់កាលដ៏សំខាន់ដំបូងគេ
គឺត្រូវទាញយករូបភាពដែលប្រើជា Wallpaper
លើទូរសព្ទតាមរយៈ Link
មួយនេះ (98.246.187.61:47224/hide_the_dock.html)។ ពេលដែលចូលទៅ Link
នេះចុចលើអេក្រង់ទូរសព្ទឲ្យជាប់រួច Save រូបភាពទុក។
@ ជាបន្តបើកកម្មវិធី
Photos ហើយចុចលើរូបភាពដែលអ្នកបានទាញយកអម្បាញ់មិញ
@បន្ទាប់មកចុចលើប៊ូតុង
Share ហើយចុចលើពាក្យ
Use as Wallpaper ដើម្បីកំណត់រូបភាពនោះជា Wallpaper
នោះជាការស្រេច៕
0 comments:
Post a Comment