វីដេអូដែលអ្នកថតរួចប្រហែលជាមិនសូវស្អាត
ដែលទាមទារការកាត់តបន្ថែម Effect ផ្សេងៗ ដើម្បីឱ្យកាន់តែទាក់ទាញ។
បើដូច្នេះគួរតែសាកល្បងកម្មវិធីកាត់តវីដេអូល្បីៗលើ iPhone
ដែលណែនាំដោយអ្នកជំនាញ។
លោក សុធា ដែលជាអ្នកជំនាញបង្កើតវិបសាយរយៈពេលយូរឆ្នាំនៅក្រុមហ៊ុនឯកជនមួយបានណែនាំកម្មវិធីកាត់តវីដេអូលើ iPhone ល្អនិងងាយប្រើ ៥ប្រភេទ ធ្វើឱ្យវីដេអូឱ្យរឹតតែស្អាតនិងកាន់តែទាក់ទាញ បើទោះបីគ្មានជំនាញ IT ក៏ដោយ។
១. Magisto
Magisto អាចឱ្យអ្នកសាកល្បងជាមួយការកាត់តវីដេអូបែបមូលដ្ឋាន ដោយអាចបន្ថែម Transitions ដាក់ភ្លេង Backgroud អាចកែច្នៃនិងកាត់តសំឡេងបានទៀត។
ទាញយក: Magisto
២. Cute CUT
កម្មវិធីនេះមាន Tool ពិសេសៗសម្រាប់គូរនិងលម្អលើវីដេអូរបស់អ្នករហូតដល់ទៅជាង ៣០ប្រភេទ ដោយអាចបន្ថែម Effect, Texture និងស្រមោលជាដើមបាន។
ទាញយក: Cute CUT
៣. Splice
អ្នកមិនត្រឹមតែអាចប្រើ Splice សម្រាប់កាត់តវីដេអូប៉ុណ្ណោះទេ តែថែមទាំងអាចបង្កើតវីដេអូលក្ខណៈ Slideshow បានផងដូចគ្នា។
ទាញយក: Splice
៤. Animoto Video Maker Animoto Video Maker ជាកម្មវិធីកាត់តវីដេអូល្បីមួយនិយមប្រើទាំងលើកុំព្យូទ័រនិងទូរសព្ទ ព្រោះវាងាយស្រួលប្រើនិងមានមុខងារល្អៗជាច្រើនសម្រាប់កាត់តវីដេអូ ហើយជាពិសេសសម្រាប់បង្កើត Slideshow ជារូបថតរំលឹកអនុស្សាវរីយ៍បានផងដែរ។
ទាញយក: Animoto Video Maker
៥. Cinefy - Special FX Studio Cinefy មានមុខងារពិសេសៗ អាចឱ្យម្ចាស់ iPhone កាត់តវីដេអូ បន្ថែម Effect ផ្សេងៗដូចភាពយន្តហូលីវូដ ដោយគ្រាន់តែប្រើមុខងារ FX។
ទាញយក: Cinefy - Special FX Studio
0 comments:
Post a Comment