ប្រិយមិត្តដែលប្រើ Android
ក្រុមការងារបានបង្ហាញរបៀបដោនឡូតវីដេអូហ្វ្រីៗរួចមកហើយ ឯរបៀបដោនឡូតវីដេអូលើ iPhone ដោយមិន Jailbreak ក៏ធ្លាប់ណែនាំរួចដែរ ប៉ុន្តែថ្ងៃនេះក្រុមការងារមានកម្មវិធីថ្មីមួយទៀតដែលអាចដោនឡូតវីដេអូបានម្ដងទាំងអស់លើ Youtube, Facebook, Instagram, Browser និង Twitter ដោយមិនបាច់
Jailbreak ជាពិសេសដោនបានហ្វ្រីៗទៀតផង។

តោះ! អនុវត្តន៍តាមវិធីខាងក្រោមនេះ
ដើម្បីបានប្រើហ្វ្រី៖
#១.ដំបូងចូលទៅ App Store វាយពាក្យ rammon app video ឬ ចុចទីនេះ បន្ទាប់ពីដោនឡូតចប់ហើយចូលទៅកម្មវិធី
ដោយចុចលើ Download page រួចរើសយកកម្មវិធីណាក៏បាន
តាមដែរចង់បាន។

#២.ឥឡូវរើសយក Youtube រួចស្វែងរកវីដេអូដែលចង់ដោនឡូតហើយ
ចុចលើពាក្យ Download រួច
Save ចូលកម្មវិធី
តាមរូប។

#៣.ជំហានបន្ទាប់គ្រាន់តែចុច save video ដោយចុចពាក្យ Save video to Camera roll នោះវីដេអូដែលចង់ដោនឡូតនឹងលោតចូល
ជាការស្រេច៕

0 comments:
Post a Comment