សប្ដាហ៍នេះមានកម្មវិធីថតរូប និង
វីដេអូសម្រាប់ iPhone
ដ៏ពិសេសមួយទៀតហើយបានដាក់ឲ្យដំឡើងដោយមិនគិតថ្លៃ
ដោយពីមុនកម្មវិធីនេះធ្លាប់មានតម្លៃ ៣,៩៩ ដុល្លារ។

កម្មវិធីមានឈ្មោះថា Night Vision ដែលវាជាកម្មវិធីជំនាញខាងផ្នែកថតរូប និង វីដេអូ នាពេលរាត្រី ហើយជាកម្មវិធីមួយងាយស្រួលប្រើជាទីបំផុត។ ជាមួយកម្មវិធីនេះអ្នកអាចថតយករូបភាព និង វីដេអូ នាពេលយប់ ដែលមានពន្លឺមិនគ្រប់គ្រាន់បានយ៉ាងល្អ។

បញ្ជាក់ថាឧបករណ៍ iOS មានដូចជា iPhone, iPad ឬ iPod ដែលចង់ប្រើកម្មវិធីខាងលើត្រូវតែដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS ជំនាន់ទី ៨ ឡើងទៅ៕
0 comments:
Post a Comment