អ្នកប្រើ iPhone ភាគច្រើនប្រហែលមិនបានដឹង
ឬអ្នកខ្លះមើលរំលង កម្មវិធីកាត់តវីដេអូទំនើប iMovie
ដែលដំឡើងក្នុងម៉ាស៊ីន iPhone ស្រាប់។
iMovie មានមុខងារជាច្រើន ដែលអាចកាត់តវីដេអូអ្នកបានយ៉ាងឡូយ ហើយក៏មានមុខងារ អាចឲ្យអ្នកកាត់តឈុត Trailer បែបភាពយន្តហូលីវូដយ៉ាងអស្ចារ្យ។
ចូលទៅកាន់ iMovie ហើយចុចលើផ្ទាំងខ្មៅខាងលើផ្នែកខាងឆ្វេងមានសញ្ញាបូកនៅកណ្ដាល។ វានឹងលោតផ្ទាំង New Project។ បើអ្នកចង់កាត់តវីដេអូធម្មតា សូមជ្រើសយក Movie តែបើកាត់វីដេអូTrailer លក្ខណៈហូលីវូដចុចលើ Trailer។ ស្វែងយល់ពីរបៀបកាត់តលម្អិត ទស្សនាវីដេអូខាងក្រោម៖
ករណី iPhone អ្នកមិនទាន់មាន iMovie អាចទាញយក iMovie ត្រង់នេះ
*បញ្ជាក់៖ ទូរសព្ទ iPhone ភាគច្រើនអាចទាញយក iMovie បានហ្រ្វី។
0 comments:
Post a Comment