អ្នកប្រើប្រាស់ iPhone មួយចំនួនប្រហែលជួបប្រទះការកើតមានបញ្ហាលើប្រព័ន្ធ
Wi-Fi ដោយមិនអាចតភ្ជាប់នឹង
Modem ឬ
Router បាន។ ថ្ងៃនេះសូមបង្ហាញដំណោះស្រាយ
៩ ដែលអ្នកជួបបញ្ហាអាចអនុវត្តតាមបាន៖
១. បិទ Wi-Fi ហើយបើកឡើងវិញ
នេះជាដំណោះស្រាយសាមញ្ញបំផុតដែលមនុស្សជាច្រើនតែងអនុវត្តពេលជួបប្រទះបញ្ហា
Wi-Fi។
២. បិទ Bluetooth
ប្រសិនបើមានបញ្ហាលើ Wi-Fi ស្របពេលដែល Bluetooth កំពុងបើកដែរនោះ
គួរសាកល្បងបិទ Bluetooth ព្រោះថារលកសញ្ញា Bluetooth អាចប៉ះពាល់រលកសញ្ញា
Wi-Fi បាន។
៣. Restart ទូរសព្ទ
នេះជាវិធីសាស្ត្រដ៏មានប្រសិទ្ធភាពមួយ ដោយការបិទហើយបើកទូរសព្ទឡើងវិញ
អាចជួយឲ្យ System ដែលមានបញ្ហាប្រែជារៀបរយវិញ។
៤. សាកល្បង Restart Modem ឬ Router
ប្រសិនអ្នកប្រើ Wi-Fi នៅផ្ទះគួរសាកល្បង
Restart Modem ឬ Router ដោយដកខ្សែភ្លើងចេញ
ហើយទុកចោលរយៈពេល ១-២ នាទី
សឹមដោតវិញ។
៥. សាកល្បងបិទ Wi-Fi Networking
ដំណោះស្រាយមួយទៀតគឺសាកល្បងបិទមុខងារ
Wi-Fi Networking ដោយចូលទៅ
Setting → Privacy → Location
Services → System Services → Wi-Fi Networking។
៦. Forget Wi-Fi
សាកល្បង Forget Wi-Fi ដែលអ្នកមិនអាចភ្ជាប់បានដោយចូលទៅ Settings
→ Wi-Fi → ចុចលើសញ្ញាឧទាននៅខាងស្ដាំនៃឈ្មោះ
Wi-Fi រួចចុចលើ
Forget This Network។
៧. ប្ដូរ DNS របស់ Wi-Fi
អាចសាកល្បងប្ដូរ DNS របស់ Wi-Fi ដោយចូលទៅ Settings
→ Wi-Fi → ចុចលើសញ្ញាឧទាននៅខាងស្ដាំនៃឈ្មោះ
Wi-Fi រួចចុចត្រង់
DNS ហើយប្ដូរទៅជា
8.8.8.8
ឬ 8.8.4.4។
៨. Reset Setting របស់ Network
អាចសាកវិធីមួយទៀតដោយ Reset Setting របស់ Network តាមរយៈការចូលទៅ Settings
→ General → Reset → Reset Network Settings។
៩.
ដំឡើងប្រព័ន្ធប្រតិបត្តិការទៅជំនាន់ចុងក្រោយបង្អស់
វិធីចុងក្រោយគឺសាកល្បងដំឡើងប្រព័ន្ធប្រតិបត្តិការទៅកាន់ជំនាន់ចុងក្រោយ
ដោយជំនាន់ iOS ដែលអ្នកប្រើអាចមានបញ្ហាលើប្រព័ន្ធ Wi-Fi៕
0 comments:
Post a Comment