ប្រិយមិត្តបានដឹងហើយថានៅពេលដែលយើងភ្ជាប់
Wi-Fi នៅលើ
iPhone ឬ iPad រួចហើយភ្លេចលេខសម្ងាត់នោះ យើងនឹងមិនអាចមើលដឹងនៅលេខសម្ងាត់នោះម្តងទៀតបានទេ។
តែប្រសិនបើ iPhone – iPad របស់យើងបាន Jailbreak រួចរាល់ហើយនោះគឺត្រូវតម្លើង
Tweak មួយដែលមានឈ្មោះថា
“Wifi Password LisT” ដែលវាអាចចងចាំនៅលេខសម្ងាត់ Wi-Fi
ដែលយើងបានភ្ជាប់ពីមុនមកបានយ៉ាងល្អ។

តោះចាំអីទៀតស្វែងយល់ពីរបៀបតម្លើងកម្មវិធីនេះទាំងអស់គ្នា!
កម្មវិធីនេះយើងអាចទាញយកដោយឥតគិតថ្លៃនៅក្មុង
Cydia ដោយពុំចាំបាច់
Add Source បន្ថែមទៀតឡើយ។
តម្រូវការនោះគឺ iPhone – iPad ដែលបាន
Jailbreak រួចចាប់ពី
iOS 7, 8, 9 និង
10។
ខាងក្រោមគឺជាវិធីតម្លើង៖
@ ចូលទៅកាន់
Cydia ចុចប៊ូតុង
Search

@វាយពាក្យ
“Wifi Password List”

@រង់ចាំរហូតដល់ការតម្លើងចប់
ចុចប៊ូតុង Return to Cydia

@មកកាន់
Homescreen វិញអ្នកនឹងឃើញ
icon ដែលមានឈ្មោះថា
“WifiPasswords”

@ នៅពេលដែលបើកកម្មវិធីនេះអ្នកនឹងឃើញ
លេខសម្ងាត់ WiFi ដែលអ្នកធ្លាប់បានភ្ជាប់ពីមុនជាមិនខាន។

កុំភ្លេចចែករំលែកគន្លឹះទាំងនេះទៅកាន់មិត្តរបស់អ្នកដើម្បីជាចំណេះដឹង។
0 comments:
Post a Comment