Apple ទើបដាក់ឲ្យអាប់ដេតជំនាន់
iOS10.3 លើ iPhone, iPad និង iPod Touch ដូចនេះ មិត្តអ្នកអាន
ដែលជ្រុលដំឡើងរួច អាចទំលាក់វិញ
បានតែមាន ពេលកំណត់ ដូចនេះ អ្នកគួរតែ ប្រញាប់បន្តិចក្នុងការ ទំលាក់ជំនាន់ iOS នេះ ប្រសិនបើអ្នក
គិតថាមិន ពេញចិត្ត។
ទោះជាយ៉ាងណាក៏ដោយ សម្រាប់អ្នកបា
នដំឡើងទៅ iOS10.3 ហើយ
ចង់ទំលាក់ទៅកាន់ iOS10.2.1 វិញក៏បានដែរ
តែអ្នកត្រូវចំណាយ ពេលយូរបន្តិច ក្នុងការទំលាក់ វាវិញហើយការ ទំលាក់នេះបាន ក្នុងរយៈពេល
មិនដល់ មួយខែទេ Apple នឹងបិទឈប់ ឲ្យទំលាក់
ដូច្នេះបើអ្នកចង់ ទំលាក់គួរ ប្រញាប់បន្តិច និងសូមអានការ ណែនាំខាងក្រោម៖
***ដំបូងអ្នកត្រូវទាញយក
Firmware របស់
iOS10.2.1 មកសិន
ដោយ ចុចត្រង់នេះ រួចអូស
ចុះក្រោមបន្តិច រើសម៉ូឌែល iPhone, iPad ឬ
iPod Touch ណាមួយ
ដែលអ្នកចង់ដោនឡូដ និងចុច យកជំនាន់ iOS10.2.1
។
ជំហ៊ានទី 1 ៖
ប្រសិនបើ អ្នកបានដាក់ iCloud លើស្មាតហ្វូន
ឬថេប្លេតរបស់អ្នកនោះ អ្នកត្រូវដោះវាចេញ ដោយគ្រាន់តែ ទៅកាន់ Settings > iCloud អូសចុះក្រោម បន្តិច
Find My iPhone រួចត្រូវ Disable ត្រង់ចំនុចនោះ ឬ Log
out គណនី
iCloud តែម្តងក៏បាន។
ជំហ៊ានទី 2 ៖
អ្នកត្រូវប្រាកដថា បានដំឡើង iTunes ជំនាន់ចុងក្រោយលើកុំព្យូទ័រ
របស់អ្នក រួចជាស្រេច ឬអ្នកអាច
ចុចត្រង់នេះ ដើម្បីទៅកាន់កន្លែង
ដោនឡូដ iTunes
ជំហ៊ានទី 3 ៖
- អ្នកត្រូវ Back
up ទិន្នន័យរបស់អ្នកទុកដូចជារូបភាព
និងលេខទូរស័ព្ទ ឬទិន្នន័យសំខាន់របស់ អ្នកទុកសិន
- រួចទៅកាន់ Recovery
Mode ដោយ ចុចប៊ូតុង Home និងប៊ូតុង Power ឲ្យជាប់ព្រមគ្នាប្រមាណ
10 វិនាទី
ចាំព្រលែងប៊ូតុង Power តែនៅចុចប៊ូតុង
Home ឲ្យជាប់ដល់
ចាំពេលចេញ សញ្ញាឲ្យដោតចូល iTunes ចាំដោតឌុយចូល iTunes
- នៅពេលដោតចូលកុំព្យូទ័រ អ្នកត្រូវបើកកម្មវិធី iTunes រួចវានឹងចេញ ផ្ទាំងមួយលោត
មកប្រាប់ថា iPhone របស់អ្នកត្រូវតែ
Restore ដូចនេះអ្នកត្រូវចុច
OK
- បន្ទាប់ចាំចុចប៊ូតុង Shift
ឲ្យជាប់ ព្រមគ្នានោះចុច Restore iPhone… សម្រាប់លើកុំព្យូទ័រ
Windows និង
ចាំចុចប៊ូតុង alt ឲ្យជាប់
ព្រមគ្នានោះចុច Restore iPhone… សម្រាប់លើ កុំព្យូទ័រ Mac
OS រួចវានឹងចេញផ្ទាំង មួយសម្រាប់ ឲ្យអ្នកទាញយក
Firmware ដែលបានដោនឡូដ
ខាងលើនោះ មកដំឡើងអោយ iPhone របស់អ្នក
- ចាំដល់ពេលវាដំនើរការចប់ អ្នកអាចប្រើប្រាស់ដូចធម្មតា
នៅប្រព័ន្ធ ប្រតិបត្តិការ 2.1 ផ្លូវការ ចុងក្រោយ
ប្រសិនបើអ្នកគិតថា ចង់រង់ចាំការ Jailbreak នោះ ត្រូវប្រើ iOS10.2 សិន អ្នកក៏អាចទំលាក់
ទៅកាន់ iOS10.2.1 វិញបាន
ដោយគ្មាន ក្តីបារម្ភណ៍ តែបើអ្នក
គិតថា នៅប្រើ iOS10.3
ល្អប្រសើរ ដំនើរការរលូន នោះអ្នកអាចបន្ត ប្រើប្រាស់បាន ដោយគ្មាន
បញ្ហាដូចគ្នា។
0 comments:
Post a Comment