ក្រៅពីប្រើសម្រាប់ថតរូប និង
ប្រើដើម្បី Selfie កាមេរ៉ាទូរសព្ទនៅមានប្រយោជន៍ច្រើនទៀត ដែលអ្នកប្រើប្រាស់មួយចំនួននៅមិនទាន់ដឹងនៅឡើយ។ ជាក់ស្ដែងដូចជាការប្រើប្រាស់បែបច្នៃប្រឌិតទាំង ៣ វិធីខាងក្រោមនេះ៖
១. ស្កេនឯកសារ៖
កាមេរ៉ាទូរសព្ទអាចជាឧបករណ៍ស្កេនមួយដែលអាចយកតាមខ្លួនបាន ដោយអាចប្រើសម្រាប់ស្កេនកុងត្រា, ឯកសារ,
វិក្កយបត្រ, នាមប័ណ្ណ ឬ
អ្វីៗលើក្រដាសដែលអ្នកចង់បម្លែងវាទៅជាឌីជីថល ដើម្បីងាយស្រួលចែករំលែកទៅអ្នកដទៃ។
Evernote
Scannable សម្រាប់ iPhone និង iPad អាចបង្វិល, កាត់ និង សម្រួលទំហំរូបភាពដោយស្វ័យប្រវត្តិ ដូចនេះឯកសារដែលស្កេនរួចងាយស្រួលអាន។
ប្រសិនបើអ្នកប្រើទូរសព្ទ Android វិញ កម្មវិធី
Google
Drive មានមុខងារស្កេនមកជាមួយស្រាប់។
២. បកប្រែភាសា៖
អ្នកឧស្សាហ៍ធ្វើដំណើរទៅក្រៅប្រទេសច្បាស់ជាចូលចិត្តចំណុចនេះ ដោយអាចប្រើកាមេរ៉ាទូរសព្ទសម្រាប់បកប្រែភាសាបាន។ គ្រាន់តែបែរកាមេរ៉ាឲ្យចំអក្សរណាមួយ
កម្មវិធី Google Translate នឹងបកប្រែភាសានៃអក្សរនោះ ទៅជាភាសាមួយផ្សេងទៀត ដូចវេទមន្តយ៉ាងអ៊ីចឹង។
បច្ចុប្បន្នកម្មវិធី Google Translate អាចបកប្រែភាសាតាមកាមេរ៉ាបានចំនួន
២៩ ភាសា ដោយអាចដំឡើងបានទាំងនៅលើ
iOS
និង
Android។
៣. គយគន់តារា៖
Skyview ជាកម្មវិធីមួយអាចប្រើទាំងនៅលើ iOS
និង
Android ដោយវាអាចបង្ហាញទីតាំងភព និង
ដួងតារាជាច្រើន នៅលំហអាកាសឲ្យអ្នកបានឃើញផ្ទាល់ភ្នែក
ដោយប្រើកាមេរ៉ារបស់ទូរសព្ទ៕
0 comments:
Post a Comment