Stop Near Me
ជាកម្មវិធីថ្មីសម្រាប់អ្នកដែលចូលចិត្តធ្វើដំណើរតាមរថយន្តក្រុងសាធារណះ។
កម្មវិធីនេះបង្កើតដោយកញ្ញា ប្លុង ម៉ាលីពណ៌
ជាសាស្ត្រាចារ្យបង្រៀននៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ
ដែលគោលបំណងចម្បងរបស់កម្មវិធីនេះគឺជួយដោះស្រាយបញ្ហាពិបាករកចំណតឡានក្រុង
និងការសម្រួលអ្នកដែលចូលចិត្តធ្វើដំណើរតាមរថយន្តក្រុងអាចស្វែងរកចំណតបានកាន់តែងាយស្រួល។
លក្ខណះពិសេសរបស់កម្មវិធីចំណតរថយន្តក្រុងដែលជិតបំផុត (Stop Near Me) គឺ៖
– ជួយផ្ដល់ជាសម្លេងញ័រក្រើនរំលឹកនៅពេលធ្វើដំណើរជិតដល់ចំណតដែលត្រូវចុះ
– មានផែនទីងាយស្រួលមើលទីតាំងរបស់ចំណតឡានក្រុងគ្រប់ខ្សែទាំងអស់ដែលមានក្នុងទីក្រុង
– រាល់ពេលបើកកម្មវិធី វានឹងលោតប្រាប់ពីចំណតដែលជិតបំផុត។
– បង្ហាញចំណតឡានក្រុងទាំងអស់ដែលនៅក្បែរទីតាំងរបស់ប្រិយមិត្ត
– បង្ហាញទិសដៅសម្រាប់ដើរទៅរកគោលដៅចំណតឡានក្រុងណាមួយ
– មានពីរភាសាគឺ ភាសាខ្មែរនិងភាសាអង់គ្លេស
ទាញយកសម្រាប់ Android ចុចទីនេះ
ទាញយកសម្រាប់ iOS ចុចទីនេះ
0 comments:
Post a Comment