មានហេតុផលខ្លះដែលប្រិយមិត្តគួរបិទវិបសាយមួយចំនួនដូចជា
វិបសាយខ្លះគឺវាមានផ្ទុកមេរោគ វិបសាយរបស់ Hacker
ដែលប៉ុនប៉ងដើម្បីលួចទិន្នន័យរបស់អ្នក ក៏ដូចជាវិបសាយសិច
និងខុសច្បាប់ជាច្រើនទៀត។
ដូច្នេះប្រសិនបើប្រិយមិត្តមិនចង់ឲ្យអ្នកណាម្នាក់ចូលទៅដំណើការវិបសាយទាំងនោះនៅលើកុំព្យូទ័ររបស់ប្រិយមិត្តនោះទេ
សូមអនុវត្តតាមគន្លឹះខាងក្រោម៖
១. ដំបូងប្រិយមិត្តត្រូវប្រាកដថា មានសិទ្ធិដំណើរការជា Administrator ។ បន្ទាប់មកបើកកម្មវិធី Notepad ដោយចុច Mouse ខាងស្ដាំលើវា ហើយជ្រើសយក Run as administrator។ បន្ទាប់មកទៀតចុចលើមីនុយ File ហើយ Open រួចចូលទៅទីតាំង C:\Windows\System32\drivers\etc\ ហើយចុចលើប៊ូតុង Text Docutments(*.txt) ជ្រើសយក All Files ហើយចុចលើ File មានឈ្មោះថា " hosts " រួចចុចប៊ូតុង Open។
២. បន្ទាប់ពីដំណើការវារួច ក្នុងនេះដែរប្រិយមិត្តអាចបិទវិបសាយណាមួយបានដោយគ្រាន់តែវាយ IP Address នេះ 127.0.0.1 ហើយដកឃ្លាមួយរួចវាយឈ្មោះវិបសាយណាមួយដែលចង់បិទមិនឲ្យដំណើការ។
ឧទាហរណ៍ប្រសិនបើប្រិយមិត្តចង់បិទវិបសាយ www.youtube.com ដូច្នេះគ្រាន់តែវាយឃ្លាដូចខាងក្រោម៖
127.0.0.1 www.youtube.com
៣. បន្ទាប់មក Save វា។ ប្រិយមិត្តអាចធ្វើតាមវិធីនេះប្រសិនបើចង់បិទមិនឲ្យបើកវិបសាយផ្សេងទៀតបាន។ បន្ទាប់ពី Save វា ហើយប្រិយមិត្តអាចចូលទៅដំណើការ Browser រួចចូលទៅដំណើការវិបសាយដែលអ្នកបានបិទនោះ ឧទាហរណ៍ www.youtube.com នោះវានឹងមិនឲ្យដំណើការបាននោះទេ។
៤. ដើម្បីបើកវាវិញគ្រាន់តែចូលទៅដំណើការ Fie hosts ដដែលហើយលុបវាចេញជាការស្រេច៕
0 comments:
Post a Comment