Wednesday, March 29, 2017

InstaSaver Pro ជា​កម្មវិធី​ថ្មី​ដែល​អនុញ្ញាតិ​ឲ្យ​ប្រិយមិត្ត​ដែល​កំពុង​ប្រើ​គណនី​បណ្ដាញ​សង្គម Instagram អាច​ធ្វើ​ការ​ដោន​ឡូត​រូបភាព​និង​វីដេអូ​បាន​ដោយ​ងាយ។




​ដូច​ប្រិយមិត្ត​ធ្លាប់​ដឹង​ហើយ​ថា បណ្ដាញ​សង្គម​ Instagram ល្បី​ឈ្មោះ​ខ្លាំង​រហូត​​ដល់​ស្ថាបនិក Facebook ទិញ​​​យក​បាន​សម្រេច​ក្នុង​តម្លៃ​ ១ ប៊ីលាន​ដុល្លារ​កាល​​ពី​ឆ្នាំ ២០១២ អ្វិីដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​គឺ​បណ្ដាញ​សង្គម​មួយ​នេះ អនុញ្ញាតិ​ឲ្យ​បង្ហោះរូបភាព​ដែល​មាន​កម្រិត​ភាព​ច្បាស់​ល្អ និង​វីដេអូ​ខ្លីៗ​ ត្រឹមរយៈពេល​តែ ០.១៥ នាទីចុះ​​តែ​ប៉ុណ្ណោះ។

ចំណែក​ឯ​របៀប​ទាញ​យក​រូបភាព​និង​វីដេអូ​វិញ ប្រហែល​ជា​ប្រិយមិត្ត​មិន​អាច​​​ចុច​លើ​រូប​​ឲ្យ​ជាប់​ហើយ Save image ដូច Facebook នោះ​ទេ ប៉ុន្តែ​​អ្នក​ទាំង​អស់​គ្នា​អាច​ដោន​ឡូត​ InstaSaver ដើម្បី​ជំនួយ​បាន ដោយ​គ្រាន់​តែអនុវត្ត​ដូច​ខាង​ក្រោម៖
  • Andriod៖ ចុច​លើ​រូប​ រួច​រក​មើល​សញ្ញា ចុច​បី(:) នៅ​ខាង​ស្ដាំ​រួច​យក​ពាក្យ Copy Share URL នោះ​វា​នឹង​លោត​ចូល​កម្មវិធី InstaSaver តែ​ម្ដង និង​ចុង​ក្រោយ​​ចូល​ទៅ​ដោន​ឡូត​យក​ជា​ការ​ស្រេច​។

  • iOS៖ ចុច​ទាញ​យក​រួច​ហើយ ត្រូវ​បំពេញ​ឈ្មោះ​គណនី Instagram ឬ​ភ្ជាប់ជាមួយ Facebook (ប្រសិនបើគេទាមទារឲ្យ Log in)បន្ទាប់​មក​បើកចូល Instagram ហើយ​រក​មើល​សញ្ញា ចុច​បី(:) នៅ​ខាង​ស្ដាំ​រួច​យក​ពាក្យ Copy Share URLនោះ​វា​នឹង​លោត​ចូល InstaSaver និង​ចុង​ក្រោយ​​ដោន​ឡូត​យក​ជា​ការ​ស្រេច​៕


របៀប Save រូបភាព​ចូល InstaSaver

ចុច​ដោន​ឡូត​ នៅ​ទី​នេះ៖ Android | iOS

0 comments:

Post a Comment

Unordered List

Sample Text

Blog Archive

Pages

Powered by Blogger.

As a biginner of technology i m really want to know about the develope the technology in cambodia

Blogger news

Blogger templates

Popular Posts

Recent Posts

Text Widget